បរទេស ៖ គិតត្រឹមថ្ងៃពុធម្សិលមិញនេះរដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ាត្រូវបានគេដឹងថានឹងបាត់បង់ប្រភពចំណូលដ៏ធំមួយទៀតហើយពីសំណាក់ក្រុមហ៊ុនប្រេងឥន្ធនៈបារាំង Total ក្រោយពេលដែលក្រុមហ៊ុននេះបានប្រកាសផ្អាកក្នុងការទូទាត់ភាគលាភជាសាច់លុយក្នុងគ្រាដែលចលាចលក្នុងប្រទេសនៅមិនទាន់មានភាពធូរស្រាលនៅឡើយនោះ។
ក្រុមហ៊ុនប្រេងឥន្ធនៈកម្រិតយក្សរបស់ប្រទេសបារាំង Total ត្រូវបានគេដឹងថាទទួលរងនូវសម្ពាធយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យដែលបន្តការទាមទារសុំឲ្យមានការបញ្ចប់រាល់ការផ្តល់ ឬទំនាក់ទំនងជាហិរញ្ញវត្ថុទាំងអស់ជាមួយនឹងរដ្ឋាភិបាលយោធាពោលប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីពេលដែលមានរដ្ឋប្រហារកើតឡើងកាលពីអំឡុងខែកុម្ភៈរហូតមក ហើយជាបន្តបន្ទាប់បានឈានទៅដល់ការបង្ក្រាបដ៏ឃោរឃៅទៅលើក្រុមអ្នកទាមទារបណ្តាលឲ្យមនុស្សប្រមាណជាជាង 800 នាក់បាត់បង់ជីវិត។
ក្រុមហ៊ុន Total បានចេញសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តផ្អាកនូវការទូទាត់ជាសាច់ប្រាក់នេះត្រូវបានធ្វើឡើងក្រោយកិច្ចប្រជុំកាលពីថ្ងៃទី12 ខែឧសភាកន្លងទៅជាមួយនឹងម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន MGTC ដែលជាក្រុមហ៊ុនគ្រប់គ្រងទៅលើបំពង់បង្ហូរហ្គាសរវាងរោងចក្រជីកយកឧស្ម័នហ្គាស Yadana ទៅកាន់ប្រទេសថៃនោះ។
សំណើសុំឲ្យផ្អាកការទូទាត់ហរិញ្ញវត្ថុជាលុយសុទ្ធនេះត្រូវបានធ្វើឡើងដោយផ្ទាល់ពីក្រុមហ៊ុន Total ក្នុងនាមជាម្ចាស់ភាគហ៊ុនរបស់ MGTC ចំនួន 31 ភាគរយខណៈដែលក្រុមហ៊ុនអាមេរិក Chevron មានហ៊ុននៅទីនេះប្រមាណជា 28 ភាគរយ ក្រៅពីនោះនៅមានក្រុមហ៊ុនថៃ PTTEP ភាគហ៊ុនចំនួន 25 ភាគរយ និងក្រុមហ៊ុនរដ្ឋរបស់មីយ៉ាន់ម៉ា MOGE ស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលយោធាជាអ្នកកាន់កាប់ហ៊ុនចំនួន 15 ភាគរយ។
គួរឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំក្រុមហ៊ុនរដ្ឋ MOGE មួយនេះអាចរកបានប្រាក់ចំណូលពីការលក់ហ្គាសធម្មជាតិប្រមាណជា 1,000 លានដុល្លារ។
ក្រៅពីភាគលាភខាងលើនេះ ក្រុមហ៊ុន Total ក៏ជាអ្នកបង់ពន្ធដ៏ធំមួយរបស់មីយ៉ាន់ម៉ាផងដែរ ដោយកាលពីឆ្នាំ2019 ខ្លួនបានទូទាត់ពន្ធជូនរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រមាណជា 230 លានដុល្លារ ហើយក្នុងឆ្នាំ2020 មានប្រមាណជា 176 លានដុល្លារ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ព្រះរាជពិធីស្ទូងស្រូវដោយអធិរាជជប៉ុនបង្ហាញពីការឲ្យតម្លៃវិស័យកសិកម្ម ផ្សារភ្ជាប់ជំនឿ និងប្រពៃណី ទាំងពលរដ្ឋនិងរាជវង្ស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2025
កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ រាជវាំងជប៉ុន បានរៀបចំពិធីបុណ្យប្រពែណីមួយសម្រាប់ការដាំដុះស្រូវដែលជាពិធីត្រូវបានចាត់ទុកថាមានអត្ថន័យសំខាន់ តំណាងឲ្យវិស័យកសិកម្ម ក៏ដូចជាជំនឿនិងប្រពៃណី វប្បធម៍របស់ប្រទេសជប៉ុនផងដែរ
មេនូឡាយហ្វ៍ គាំទ្រក្តីស្រមៃរបស់កុមារកម្ពុជាជាមួយផលិតផលធានារ៉ាប់រងថ្មី “Manulife បរិញ្ញា (Manulife Pak Rinha)”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/05/2025
ក្រុមហ៊ុន មេនូឡាយហ្វ៍ មានមោទនភាពក្នុងការដាក់សម្ពោធផលិតផលថ្មីដែលមានឈ្មោះថា “មេនូឡាយហ្វ៍ បរិញ្ញា (Manulife Pak Rinha)” ដើម្បីធានាអនាគតការសិក្សារបស់កុមារកម្ពុជា និងផ្តល់សន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុដល់ឪពុកម្តាយគ្រប់ៗរូប