វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតលើពិភពលោក Amazon ត្រូវបានគេដឹងថាបានឈានទៅដល់កិច្ចព្រមព្រៀងមួយក្នុងការទិញយកក្រុមហ៊ុនផលិតវីដេអូ និងភាពយន្តដ៏ល្បីល្បាញ MGM studios ក្នុងតម្លៃរហូតទៅដល់ 8.45 ពាន់លានដុល្លារដែលជាផ្នែកមួយនៃមហិច្ឆិតាចាប់យកទីផ្សារ streaming ដ៏មានសក្តានុពលនៅពេលបច្ចុប្បន្ន។
តាមរយៈនៃកិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថានឹងអាចជួយបង្កើនកម្លាំងទៅដល់កម្មវិធី Amazon Prime បន្ថែមទៀតក្នុងការប្រកួតប្រជែងទីផ្សារជាមួយនឹងក្រុមហ៊ុន Netflix ព្រមទាំងក្រុមហ៊ុនផ្សេងទៀតដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងទីផ្សារដូចគ្នានេះ។
ការសម្រេចចិត្តនេះផងដែរត្រូវបានធ្វើឡើងនៅក្រោយពេលដែល Amazon ទើបតែទទួលបាននូវកំណើនក្នុងការលក់ទំនិញអនឡាញដ៏ច្រើនលើសលប់បូករួមជាមួយនឹងទីផ្សារលក់ទិន្នន័យសម្រាប់កំព្យូទ័រផងដែរ។ មកដល់ពេលនេះក្រុមហ៊ុនហាក់ដូចជាបានងាកមកចាប់អារម្មណ៍ទៅនឹងវិស័យកំសាន្តដើម្បីអាចទាក់ទាញអតិថិជនបន្ថែមទៀត ខណៈដែលពួកគេកំពុងងាកខ្លាំងទៅរកប្រព័ន្ធផ្សព្វផ្សាយបែប streaming។
គួរឲ្យដឹងដែរថា MGM Studios (Metro Goldwyn Mayer Studios) គឺជាក្រុមហ៊ុនដ៏ល្បីបំផុតជាងគេនៅក្នុងចំណោមអ្នកផលិតភាពយន្តរបស់ Hollywood និងបានឆ្លងកាត់ការផ្លាស់ប្តូរម្ចាស់ហ៊ុនជាច្រើន ព្រមទាំងធ្លាប់ទទួលរងនូវភាពភាគខាតបង់ជាច្រើនដងរួចមកហើយផងដែរគិតត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមការបញ្ជាក់របស់លោក Jeff Bezos ស្ថាបនិករបស់ក្រុមហ៊ុន Amazon បានលើកឡើងថា វាពិតជារឿងដែលរីករាយខ្លាំងមែនទែនអំពី MGM ហើយការប្រគល់តំណែងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនទៅឲ្យលោក Andy Jassy អាចនឹងធ្វើឡើងនៅថ្ងៃទី5 ខែកក្កដាខាងមុខនេះ។
ដោយឡែក បើគេក្រឡេកទៅមើល Netflix វិញ គឺទើបតែបានវិនិយោគប្រាក់រហូតទៅដល់ 17 ពាន់លានដុល្លារនៅក្នុងឆ្នាំនេះដើម្បីផលិតមាតិកាកំសាន្តបន្ថែមទៀត ជាមួយនឹងការអះអាងថា នឹងអាចទទួលបានចំនួនអ្នកចុះឈ្មោះ subscriber សរុបកើនឡើងទៅដល់ 208 លាននាក់នៅទូទាំងពិភពលោក ខណៈដែលតាមក្រុមហ៊ុនរត់តាមលេខរៀងពីក្រោទី2 គឺ Disney ដែលមានចំនួនអ្នក subscribe ប្រមាណជា 159 លាននាក់ ហើយ Amazon Prime មានអ្នក subscribe ចំនួន 147 លាននាក់៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/01/2025
ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប