វ៉ាស៊ីនតោន៖ នៅសប្តាហ៍នេះតួលេខជាផ្លូវការនៃកំណើនសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាមេរិកត្រូវបានគេបង្ហាញជាផ្លូវការដោយក្នុងនោះគេអាចមើលឃើញពីការកើនឡើងដ៏រឹងមាំដូចទៅនឹងការរំពឹងទុករបស់រដ្ឋាភិបាលសម្រាប់ 3 ខែដើមឆ្នាំនេះប្រមាណជា 6.4 ភាគរយ។
ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិអាមេរិកចេញពីវិបត្តិដែលខ្លួនទទួលរង កាលពីឆ្នាំទៅដោយសារបញ្ហារាតត្បាតនៃវីរុសកូវីដត្រូវបានគេមើលឃើញផងដែរថាបានចាប់ផ្តើមស្ទុះឡើងវិញខ្លាំងចាប់តាំងពីដើមខែមករាមក ហើយនោះក៏ដោយសារតែកម្មវិធីចែកចាយវ៉ាក់សាំងដ៏មានប្រសិទ្ធភាពព្រមទាំងការចាក់បញ្ចូលថវិកាជំនួយជាច្រើនទី្រលានដុល្លារចូលទៅក្នុងប្រតិបត្តិការអាជីវកម្មក្នុងស្រុកផងដែរ។
យោងតាមការបញ្ជាក់ដោយក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថាកំណើនផលិតផលក្នុងស្រុក GDP ប្រមាណជា2/3 នៃសកម្មសេដ្ឋកិច្ចគឺបានមកពីការចាយវាយឡើងវិញរបស់ពលរដ្ឋក្នុងស្រុកខណៈដែលការនាំចេញនៅមានកំណើនតិចតួចនៅឡើយ ដោយអ្នកសេដ្ឋកិច្ចជាច្រើនបានជឿជាក់ថា GDP នឹងបន្តកើនឡើងទៅដល់ 10ភាគរយនៅក្នុងត្រីមាសទី2នេះ។
លោកស្រី Lydia Boussour អ្នកសេដ្ឋកិច្ចល្បីជាងគេនៅសកលវិទ្យាល័យសេដ្ឋកិច្ច Oxford បានរំពឹងទុកថា GDP អាមេរិកនៅក្នុងត្រីមាសទី2 នេះនឹងមានសន្ទុះកើនឡើងទៅដល់ 13ភាគរយក្រោយពេលដែល GDP របស់ខ្លួនបានធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំទៅ ដែលក្នុងនោះអាមេរិកមើលឃើញពីកំណើនត្រឹមតែ 0.9 ភាគរយប៉ុណ្ណោះកាលពីត្រីមាសទី1 ឆ្នាំ2020។
ដោយឡែក អ្នកសេដ្ឋកិច្ចជាច្រើនទៀតបានព្យាករណ៍ថាសេដ្ឋកិច្ចជាតិអាមេរិកនឹងអាចទទួលបានកំណើនចន្លោះពី 6-7ភាគរយនៅក្នុងឆ្នាំ2021 ក្រោមកម្លាំងសេដ្ឋកិច្ចដ៏ខ្លាំងមួយប្រហាក់ប្រហែលទៅនឹងកំណើនដែលខ្លួនធ្លាប់បានទទួលកាលពីឆ្នាំ1984 គឺរហូតទៅដល់ 7.2 ភាគរយ ប៉ុន្តែខាងអ្នកសេដ្ឋកិច្ចរបស់ Oxford វិញបាននិយាយថាសេដ្ឋកិច្ចអាមេរិកនឹងអាចធ្វើបានរហូតទៅដល់7.7 ភាគរយគឺលើសពីកំណត់ត្រាចាស់ដែលអាមេរិកធ្លាប់ធ្វើបានខ្លាំងបំផុតកាលពីឆ្នាំ1951។
កត្តាសំខាន់ដែលបានជួយឲ្យសេដ្ឋកិច្ចអាមេរិកអាចដំណើរការឡើងមកវិញបានល្អយ៉ាងនេះគឺដោយសារតែកញ្ចប់ថវិកាជំនួយសរុបរបស់រដ្ឋាភិបាលដែលមានចំនួនរហូតទៅដល់ជិត 3 ទ្រីលានដុល្លារកាលពីខែធ្នូ និងខែមីនាកន្លងទៅ ជាពិសេសកម្មវិធីប្រយុទ្ធប្រឆាំងកូវីដដែលឈានមកដល់ដំណាក់កាលចែកចាយវ៉ាក់សាំងជូនពលរដ្ឋនោះគឺបានកំពុងតែអនុញ្ញាតឲ្យអាជីវកម្មក្នុងស្រុកកាន់តែច្រើនឡើងអាចចាប់ផ្តើមបើកទ្វាររបស់ខ្លួនវិញជាធម្មតា៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ការដ្ឋានសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មី ៣០កន្លែង ត្រួសត្រាយផ្លូវចិនទៅជាមហាអំណាចថាមពលនុយក្លេអ៊ែរជំនួសសហរដ្ឋអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
នៅត្រឹមចុងខែមេសានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានអនុម័តកញ្ចប់ថវិកាថ្មីដើម្បីអាចចាប់ផ្តើមការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មីចំនួន១០កន្លែងទៀតសម្រាប់ឆ្នាំ២០២៥នេះ
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត