Epic Games ដែលជាអ្នកបង្កើតហ្គេមដ៏មានប្រជាប្រិយ Fortnite បានចោទប្រកាន់ក្រុមហ៊ុន Apple ថា ដំណើរការរបស់ App Store ជាទម្រង់ក្រុមហ៊ុនផ្តាច់មុខខុសច្បាប់ ព្រោះរាល់ការទិញក្នុងហេ្គមគឺអាចប្រព្រឹត្តទៅបាននៅលើ App Store ដោយប្រព័ន្ធទូទាត់ផ្ទាល់របស់ Apple តែមួយគត់។
កាលពីឆ្នាំមុន Epic Games មានចេតនាបំពានគោលការណ៍របស់ក្រុមហ៊ុន Apple ដោយដាក់ប្រព័ន្ធដំណើរការទូទាត់ប្រាក់ដោយខ្លួនឯងនៅក្នុងទូរស័ព្ទ iPhone តាមរយៈហ្គេម Fortnite ។ ក្រុមហ៊ុន Apple បានឆ្លើយតបដោយលុបហ្គេម Fortnite ចេញពី iOS App Store ខណៈដែល Epic Games បានបើកបណ្តឹងប្តឹងក្រុមហ៊ុន Apple ។
បញ្ហានេះកើតឡើងដោយសារ តាមគោលការណ៍របស់ Apple រាល់ការទិញ (in-app purchase) នៅលើ App Store ក្រុមហ៊ុន Apple នឹងកាត់យក 30ភាគរយ ដែលក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីលើកឡើងថាវាជាការកេងចំណេញហួសហេតុ។
Epic Games ចង់ឲ្យ Apple អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចដំឡើងកម្មវិធីនៅក្រៅ App Store ហើយអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីប្រើប្រាស់ដំណើរការបង់ប្រាក់នៅក្នុងកម្មវិធីរបស់ពួកគេដោយមិនគិតថ្លៃពី Apple ។ និយាយម៉្យាងទៀត Epic គិតថា iPhones គួរតែធ្វើដូចកុំព្យូទ័រ Windows 10 ដែលអ្នកប្រើប្រាស់មិនចាំបាច់ប្រើ Microsoft Store ដើម្បីទិញ ឬលក់កម្មវិធី software នោះទេ។ ប៉ុន្តែ Apple មិនយល់ព្រមឡើយដោយសារវាធ្វើឲ្យបាត់បង់ប្រាក់ចំណូលក្រុមហ៊ុន។
ក្រុមហ៊ុន Apple បានលើកឡើងថាខ្លួនបានវិនិយោគលុយរាប់ពាន់លាននៅក្នុងបច្ចេកវិទ្យាទាំងនេះសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធី។ ក្រុមហ៊ុន Apple បានអះអាងទៀតថាការបើកប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនទៅកាន់កម្មវិធីភាគីទី3ដូចដែល Epic បានស្នើសុំ នឹងធ្វើឱ្យប៉ះពាល់ដល់ឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។
បច្ចុប្បន្ន រឿងក្តីនេះកំពុងស្ថិតក្នុងដៃតុលាការ ហើយអនាគត App Store របស់ Apple គឺស្ថិតនៅក្នុងដៃរបស់ចៅក្រមរបស់សហរដ្ឋអាមេរិកម្នាក់គឺលោក Yvonne Gonzalez Rogers ។ ប្រសិនបើ Epic Games ឈ្នះក្តីនោះក្រុមហ៊ុន Apple អាចត្រូវបានបង្ខំចិត្តផ្លាស់ប្តូរគោលការណ៍មួយចំនួនរបស់ខ្លួននៅលើ App Store ។
ប៉ុន្តែអ្នកវិភាគនៅ Wall Street បានរំពឹងថា Apple នឹងឈ្មះរឿងក្តីនេះ ដែលមានន័យថានឹងមិនមាន ឬមានការផ្លាស់ប្តូរតិចតួចចំពោះ iOS និង App Store ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ការដ្ឋានសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មី ៣០កន្លែង ត្រួសត្រាយផ្លូវចិនទៅជាមហាអំណាចថាមពលនុយក្លេអ៊ែរជំនួសសហរដ្ឋអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
នៅត្រឹមចុងខែមេសានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានអនុម័តកញ្ចប់ថវិកាថ្មីដើម្បីអាចចាប់ផ្តើមការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មីចំនួន១០កន្លែងទៀតសម្រាប់ឆ្នាំ២០២៥នេះ
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត