ក្រុមហ៊ុនប្រេងឥន្ទនៈ Total ត្រៀមប្តូរឈ្មោះងាកទៅរកថាមពលកកើតឡើងវិញ

បរទេស៖ ក្រុមហ៊ុនហ្គាស និងប្រេងឥន្ទនៈដ៏ធំបំផុតរបស់ប្រទេសបារាំង Total បានត្រៀមខ្លួនក្នុងការប្តូរស្លាកយីហោទៅជា TotalEnergies វិញដើម្បី​អាច​ឲ្យប្រតិបត្តិការរបស់ខ្លួនចាប់ផ្តើមងាកទៅផ្តោតសំខាន់ក្នុងការទាញយកថាមពលពីធនធានធម្មជាតិដែលអាចកើតឡើងវិញមកជំនួសប្រតិបត្តិបច្ចុប្បន្ន។

ម្ចាស់ហ៊ុនភាគច្រើនរបស់ក្រុមហ៊ុននេះបាននាំគ្នាធ្វើការបោះឆ្នោតគាំទ្រដើម្បីឲ្យការផ្លាស់ប្តូរនេះអាចត្រូវបានអនុម័តឡើង និងដើម្បីអាចឲ្យក្រុមហ៊ុនសម្រេច​បានតាមផែនការរបស់ខ្លួនក្នុងផ្នែកមួយនៃការជួយកាត់បន្ថយបញ្ហាបរិស្ថានរបស់ពិភពលោក។

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Total លោក Patrick Pouyanne បានបញ្ជាក់ថា ៖

« ពួកយើងចង់ក្លាយខ្លួនទៅជាក្រុមហ៊ុន​ដែលផ្តោតសំខាន់ទៅលើ​ថាមពល​បៃតងជំនួសវិញនៅពេលនេះ។ កាលពីសប្តាហ៍កន្លងទៅនេះក្រុមម្ចាស់ភាគហ៊ុន និងអ្នកវិនិយោគបាននាំគ្នាធ្វើការបោះឆ្នោត និងអាចបណ្តេញចេញ​សមាជិកគណៈកម្មការប្រតិបត្តិចំនួន 2 រូបនៅសហរដ្ឋអាមេរិកដើម្បីបង្ហាញឲ្យកាន់តែច្បាស់អំពីមហិច្ឆិតា និងការចូលរួមរបស់ក្រុមហ៊ុនពាក់ព័ន្ធទៅនឹង​បញ្ហា​បម្រែ​បម្រួលអាកាសធាតុរបស់ពិភពលោក»

Total ត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនអ្នកផលិត-លក់ឧស្ម័នហ្គាសនិងប្រេងឯកជនធំបំផុតទី 4 លើពិភពលោក ហើយកន្លងមកខ្លួនក៏​ធ្លាប់បាន​អះអាង​ថា​នឹ​ងដាក់ផែនការសម្រេចឲ្យបាននូវការលុបចោលការបំភាយឧស្ម័នកាបូនឌីអុកស៊ីតឲ្យបានទាំងអស់នៅត្រឹមឆ្នាំ2050 ដោយក្នុងនោះក្រុមហ៊ុនបានចាប់ផ្តើម​រួចមកហើយក្នុងការវិនិយោគទៅលើថាមពលធម្មជាតិជាច្រើនគម្រោងដូចជាថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យផងដែរ។

នៅត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនថាមពលធំៗលើពិភពលោកបានទទួលសម្ពាធកាន់តែខ្លាំងឡើងក្នុងការរៀបចំខ្លួន និងផែនការដើម្បីអាចងាកទៅប្រើ​ប្រាស់ថាមពលទាំងឡាយណាដែលអាចបញ្ចេញសារជាតិកាបូនបានតិចបំផុតចូលទៅក្នុងបរិយាកាសដែលក្នុងនោះក្រុមហ៊ុនរបស់អឺរ៉ុបត្រូវបានគេមើលឃើញថាមានសកម្មភាពផ្លាសប្តូរខ្លាំងក្លាជាងក្រុមហ៊ុនរបស់អាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹងហិរញ្ញវត្ថុជាបំណិនជីវិតមួយជួយឱ្យប្រជាពលរដ្ឋសម្រេចចិត្តផ្នែកហិរញ្ញវត្ថុហិរញ្ញវបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2024

ស្របពេលចំណេះដឹងហិរញ្ញវត្ថុក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលជាប្រភពទុនដ៏សមស្រប មានតម្លៃទាប ហានិភ័យទាបសម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ក្រុមគោលដៅ និងសាធារណៈជនទូទៅ។

កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការហើយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2024

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» ដែលផ្តួចផ្តើមផលិតឡើងដោយក្រុមហ៊ុន អប្សរា មេឌា សឺវីស AMS ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការ

កម្ពុជា​-​សិង្ហបុរី ​ផ្តួចផ្តើម​ដាក់​ឱ្យ​ដំណើរការថ្នាល​ច្រក​របៀង​តម្លា​ភាព​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2024

កម្ពុជានិងសិង្ហបុរី បានដាក់ដំណើរការថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុដែលគំនិតផ្តួចផ្តើមនេះជំរុញកំណើនពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធ

លំអងឃ្មុំ ជាទិន្នផលបានពីការចិញ្ចឹមឃ្មុំមានគុណតម្លៃច្រើនសម្រាប់សុខភាព

ជំនួញ, ព្រឹត្តិការណ៍

• 20/06/2024

លំអងឃ្មុំ ជាទិន្នផលមួយបានពីការចិញ្ចឹមឃ្មុំ ក៏មិនខុសពីផលិតផលពីឃ្មុំដទៃទៀតដែរ ដែលមានតម្លៃថ្លៃ និងមានគុណប្រយោជន៍ច្រើនចំពោះសុខភាពអ្នកទទួលទាន។

អាកាស​យានដ្ឋានអន្តរជាតិតេជោ​ចាយអស់​ ១,១ពាន់លានដុល្លារ​អាមេរិកហើយ ខណៈ​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជុំវិញ​បន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/06/2024

អាកាស​យានដ្ឋានអន្តរជាតិមរតកតេជោ​ចាយអស់​ ១,១ពាន់លានដុល្លារ​អាមេរិកហើយ ខណៈ​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជុំវិញ​បន្ថែម

ធនាគារពិភពលោកលើកឡើងពីបញ្ហាកំពុងកើតឡើង ៣ ដែលរារាំងដល់កំណើនសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/06/2024

ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានលើកឡើងថា កំណើនសេដ្ឋកិច្ចសកលហាក់ដូចជាកំពុងនៅលើផ្លូវឆ្ពោះទៅរកស្ថិរភាព ប៉ុន្តែពិភពលោកកំពុងប្រឈមនឹងហានិភ័យមួយចំនួន

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើដំណើរទស្សនកិច្ចមកដល់ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/06/2024

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះចតនៅទីក្រុងហាណូយ ហើយវៀតណាមគឺជាគោលដៅចុងក្រោយរបស់គាត់ក្នុងដំណើរទស្សនកិច្ចនៅអាស៊ី

វេទិកា​ធុរកិច្ច​ កម្ពុជា​-​សិង្ហបុរី​​ នឹង​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការទ្វេភាគី និងបង្កើត​ភាពជា​ដៃគូ​យូរអង្វែង​នៅ​ក្នុង​វិ​ស័​យ​សំខាន់​ៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ ​បាន​សហការ​គ្នា​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហបុរី​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​នៅ​សណ្ឋាគារ​ ​Co​nr​a​d​ ​Cent​e​nn​i​a​l​ ​Singapore

អាហារសម្រន់ប្រភេទថ្មី មានទាំងរសជាតិឆ្ងាញ់ ផ្តល់គុណតម្លៃដល់សុខភាព និងរួមចំណែកជួយដល់ជីវភាពកសិករក្នុងតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2024

ថ្មីៗនេះ Sabara Best Food បានចេញលក់នូវផលិតផលអាហារសម្រន់ថ្មីបីមុខ ដែលមានរសជាតិថ្មី ប្លែកមាត់ខុសពីគេ និងចូលរួមជួយដល់ជីវភាពកសិករកាន់តែច្រើន។

រដ្ឋមន្រ្តីកសិកម្ម កៀរគរកសិករឱ្យចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញច្រើន ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

ឯកឧត្តម ឌិតទីណា បានចុះជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែនៅខេត្តតាកែវ ក្នុងបំណងកៀរគរកសិករឱ្យចងក្រងជា «សហគមន៍កសិកម្មទំនើប»