ស្វែងយល់ពីក្រុមហ៊ុនធំៗទាំង7 ដែលកំពុងបោះលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជាបាន​បង្កើតក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ដោយកិច្ចសហប្រតិបត្តិការណ៍ជាមួយ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កូរ៉េ​ កាលពី​ខែវិច្ឆិកា ឆ្នាំ 2006។ ភារកិច្ច​ចម្បង​របស់​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា គឺ​ដើម្បី​បង្កើត និង​ដាក់​ឲ្យ​ដំណើរការ​ទីផ្សារ​មូលបត្រ​ប្រព័ន្ធ​ផាត់ទាត់ និង​ទូទាត់មូលបត្រ និង​ប្រព័ន្ធ​រក្សា​ទុកមូលបត្រ ស្រប​តាម​ច្បាប់​ស្តីពី​ការ​បោះផ្សាយ និង​ជួញ​ដូរ​មូលបត្រ​មហាជន និង​បទប្បញ្ញត្តិ​ដែល​ពាក់ពន្ធ័។

សព្វថ្ងៃនេះនៅក្នុងផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនធំៗចំនួន7ដែលកំពុងមានវត្តមាន និងដំណើរដាក់លក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈ ដោយក្នុងនោះរួមមានដូចជា ៖

ទី1- រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (Phnom Penh Water Supply Authority) ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច ស្ថិតក្រោមច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ។ នៅថ្ងៃទី18 ខែមេសា ឆ្នាំ2012 រ.ទ.ស.ភ បានចុះបញ្ជីជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយបានបោះផ្សាយលក់មូលបត្រជាសាធារណៈចំនួន 13,045,975 ភាគហ៊ុន ដែលស្មើនឹង 15ភាគរយនៃចំនួនភាគហ៊ុនធម្មតាសរុប។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្តេជ្ញាចិត្តបន្តធ្វើឱ្យសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនមានការរីកចម្រើនប្រកបដោយចិរភាព ព្រមទាំងធ្វើជាអ្នកផ្តល់ប្រឹក្សា ជាអ្នកសម្របសម្រួល ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជន ខេត្ត-ក្រុងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋរស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងពិភពលោកមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។

ទី2- ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (Grand Twins International (Cambodia) Plc.) ៖ ក្រុមហ៊ុន ហ្គ្រេន ធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី គឺជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ដែលបានបង្កើតឡើងក្នុងឆ្នាំ2007។ នៅឆ្នាំ2008 ក្រុមហ៊ុន ហ្គ្រេនធ្វីន បានទិញយកក្រុមហ៊ុន QMI Industrial Co., Ltd ដែលជារោងចក្រកាត់ដេរដ៏ធំមួយក្នុងចំណោមរោងចក្រកាត់ដេរធំៗដំបូងបង្អស់ដែលបានធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាក្នុងកំឡុងទសវត្សរ៍ឆ្នាំ1990។ ក្រុមហ៊ុន ហ្គ្រេន ធ្វីន គឺជារោងចក្រម៉ៅការបន្ត និងជារោងចក្រផលិតសម្លៀកបំពាក់ផ្ទាល់សម្រាប់នាំចេញ។ សព្វថ្ងៃនេះ ផលិតផលរបស់ក្រុមហ៊ុន ហ្គ្រេន ធ្វីន រួមមានសម្លៀកបំពាក់កីឡាល្បីៗ ដូចជា ម៉ាក Adidas, Reebok, Taylor Made, Salomon, New Balance (NB), Kohl’s, Nautica, North Face, Russell Athletic។ល។

ទី3- កំពង់ផែស្វយ័តភ្នំពេញ (Phnom Penh Autonomous Port) ​៖ កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) គឺប្រតិបត្តិករកំពង់ផែទន្លេធំជាងគេ និងជាកំពង់ផែអន្តរជាតិមួយក្នុងចំណោមប្រតិបត្តិករកំពង់ផែអន្តរជាតិទាំងពីរនៅព្រះរាជាណាចក្រកម្ពុជា ហើយជាអាជ្ញាធរគ្រប់គ្រងផែនៅក្នុងមណ្ឌលអាជីវកម្មផែ។ ក្នុងនាមជាប្រតិបត្តិករផែ ក. ស. ភ. ផ្តល់សេវាកម្មលើកដាក់ក្រោមដងយោងលើកដាក់លើទីលាន ឃ្លាំងស្តុកទុកទំនិញ កណ្ណធាកិច្ច ទីលានស្តុកទុកសំបកកុងតឺន័ររើរៀបទំនិញ ទូកុងតឺន័រត្រជាក់ វាស់ស្ទង់និងបូមស្តារ ជួសជុល និងថែទាំកុងតឺន័រ ប្រមូលផ្តុំ/ចែកចាយទំនិញ និងសេវារថយន្តដឹកជញ្ជូនក្រៅចំណតផែ។

ទី4- ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (Phnom Penh SEZ Plc.) ៖ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី គឺជាអ្នកអភិវឌ្ឍ និងជាប្រតិបត្តិករនៃ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) និងប៉ោយប៉ែត ភីភី អេសអ៊ីហ្សិត (Poipet PPSEZ)។ PPSEZ ជាតំបន់សេដ្ឋកិច្ចពិសេសឈរមុខគេក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការអនុញ្ញាតផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា បើគិតតាមចំនួនវិនិយោគិនក្នុងតំបន់ ចំនួនដើមទុនវិនិយោគ និងចំនួនកម្មករបម្រើការងារ ជាមួយនឹងផ្ទៃដីធំជាងគេរបស់ PPSEZ ដែលមានទំហំប្រមាណ 357,32 ហិកតា។

ទី5-កំពង់ផែស្វយ័តក្រុងព្រះសីហនុ (Sihanoukville Autonomous Port) ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុជាក្រុមហ៊ុនរដ្ឋដែលបានបង្កើតឡើងដើម្បីធ្វើអាជីវកម្មសេវាកម្មមូលដ្ឋានលើការងារ កណ្ណធារកិច្ច នាំនាវាចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា, លើកដាក់ ផ្ទេរ ផ្ទុកទំនិញ, ស្តុកទំនិញនៅឃ្លាំង និងទីលាន ព្រមទាំងដឹកជញ្ជូនទំនិញ។ បច្ចុប្បន្ន ក.ស.ស ក៏កំពុងផ្តល់សេវាកម្មផ្សេងទៀត រួមមានសេវាក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជា ជួលឃ្លាំង និងថែរក្សាទំនិញ លើកដាក់ និងដឹកជញ្ជូនទំនិញ រួមទាំងសេវាសន្តិសុខក្នុងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស។

ទី6- ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.) ៖ ធនាគារ អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅឆ្នាំ1993 ដែលស្ថិតក្រោមគម្រោងអង្គការពលកម្មអន្តរជាតិក្នុងយុគសម័យក្រោយសង្គ្រាមនៅកម្ពុជា។ ធនាគារ អេស៊ីលីដា គឺជាធនាគារឈានមុខ និងធំជាងគេផ្នែកឥណទានដុល និងបណ្តាញចែកចាញគ្រប់ខេត្ត-ក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាធនាគារកម្ពុជាដំបូងដែលបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្រៅប្រទេសដែលរួមមានប្រទេសឡាវ និងមីយ៉ាន់ម៉ា។

ទី7- ផេសថិក (ខេមបូឌា) ម.ក (Pestech (Cambodia) Plc.) ៖ ផេសថិក (ខេមបូឌា) បានចុះបញ្ជីក្នុងឆ្នាំ2010 ជាក្រុមហ៊ុនបច្ចេកទេសថាមពលអគ្គិសនី ដែលផ្តល់សេវាសំខាន់លើការផ្តល់ជូនវិស្វកម្មប្រព័ន្ធថាមពល និងដំណោះស្រាយបច្ចេកទេស។ ផេសថិក (ខេមបូឌា) មានប្រភពចំណូលចំនួន2 គឺការអនុវត្តគម្រោង និងការចែកចាយផលិតផល។ សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានធ្វើការលើគម្រោងមួយចំនួននៅទូទាំងប្រទេសកម្ពុជា ដែលរួមមានការគូសប្លង់ វិស្វកម្ម ផ្គត់ផ្គង់ តម្លើង សាកល្បង និងដាក់ឱ្យប្រើប្រាស់នូវបណ្តាញបញ្ជូនអគ្គិសនី ប្រព័ន្ធបញ្ជូនអគ្គិសនី និងអនុស្ថានីយ៍។ គម្រោងទាំងនោះមានដូចជា គម្រោងរាជធានីភ្នំពេញខាងលិច – ខេត្តព្រះសីហនុ, គម្រោងខេត្តកំពង់ចាម – ក្រចេះ, គម្រោងបញ្តាញបញ្ជូនថាមពលស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃ – ភ្នំពេញ, និងគម្រោងខេត្តសៀមរាប – ឧត្តរមាជ័យ។

គួររំលឹកជូនថា៖ ក្រុមហ៊ុន​ផ្សារមូលបត្រកម្ពុជា​ (CSX) បាន​ទទួល​អាជ្ញាបណ្ណ​ជាប្រតិបត្តិករ​ទីផ្សារមូលបត្រ ប្រតិបត្តិករ​ប្រព័ន្ធផាត់ទាត់ និង​ទូទាត់មូលបត្រ ព្រម​ទាំង​ប្រតិបត្តិករ​រក្សាទុកមូលបត្រពី​គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ស្រប​តាម​ច្បាប់​ស្ដី​អំពី​ការ​បោះផ្សាយ និង​ការ​ជួញដូរ​មូលបត្រមហាជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គិតត្រឹម​ពាក់​កណ្ដាលឆ្នាំ​២០២៤ ចំនួន​គណនី​កម្ចីអចលនទ្រព្យ​មាន​តិចតួច ​តែ​ទំហំឥណទាន​​មានជាង​ពាក់​កណ្ដាលនៃទំហំសរុប​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/09/2024

ថ្វីត្បិតតែ​វិស័យ​អចលនទ្រព្យ​នៅកម្ពុជាមើលទៅ​ហាក់​មាន​ការ​ថមថយ​ច្រើន ប៉ុន្តែក្រលេកទៅមើល​កម្ចី​អចលនទ្រព្យ​​នៅតែមានទំហំទឹកប្រាក់ច្រើន​

កម្ពុជា-ជប៉ុន ព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/09/2024

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសជប៉ុន គឺជាគោលដៅនាំចេញធំជាងគេទី៤ របស់កម្ពុជា

ទីក្រុងសៀងហៃ ត្រូវបានវាយប្រហារដោយខ្យល់ព្យុះ ២ លើកនៅក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/09/2024

កាលពីថ្ងៃចន្ទ ខ្យល់ព្យុះមានឈ្មោះថា Bebinca បានវាយប្រហារទីក្រុងសៀងហៃ ដែលជាខ្យល់ព្យុះខ្លាំងខ្លាបំផុតជាលើកដំបូងក្នុងរយៈពេល ៧៥ ឆ្នាំចុងក្រោយនេះ។ ប៉ុន្មានថ្ងៃបន្ទាប់ ទីក្រុងនេះត្រូវបានវាយប្រហារជាលើកទី២ ដោយខ្យល់ព្យុះទីហ្វុងមានឈ្មោះថា Pulasa

ប្រហុកខ្ទិះអនាម័យ អាចក្លាយជាមុខម្ហូបងាយស្រួលសម្រាប់រៀបចំចង្ហាន់ប្រគេនព្រះសង្ឃក្នុងរដូវកាន់បិណ្ឌ

ជំនួញ, ព្រឹត្តិការណ៍

• 20/09/2024

ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រហុកខ្ទិះអនាម័យ «ម្លិះ វិសាល» អាចជាមុខម្ហូបដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលចង់ធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃ ប៉ុន្តែគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការចម្អិន

BYD ទិញយកហ៊ុនទាំងអស់របស់ Mercedes នៅចិន ដើម្បីពង្រឹងទីផ្សារ Denza ដោយខ្លួនឯង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/09/2024

BYD បានចំណាយលុយទិញយកហ៊ុនទាំងអស់ដែលនៅសេសសល់របស់ក្រុមហ៊ុនអាល្លឺម៉ង់ដើម្បីយកយីហោរថយន្តប្រណិត Denza មកធ្វើគ្រប់គ្រង និងធ្វើទីផ្សារដោយខ្លួនឯង

តម្លៃប្រេងឡើងថ្លៃជាង ១ ភាគរយ បន្ទាប់ពីធនាគារកណ្តាលអាម៉េរិកទម្លាក់អត្រាការប្រាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/09/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ៧៤,៨៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងដល់ ៧១,៩៥ ដុល្លារក្នុងមួយបារ៉ែល

ស្វែងយល់ពីផលចំណេញសេដ្ឋកិច្ចជាតិដែលបានពីការដាក់បញ្ចូលប្រព័ន្ធទូទាត់ទាំងប្រាក់រៀល និងដុល្លារក្នុង KHQR តែមួយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/09/2024

ធនាគារជាតិនៃកម្ពុជា គ្រោងដាក់បញ្ចូលគ្នានូវប្រព័ន្ធទូទាត់ទាំងប្រាក់រៀល និងដុល្លារអាមេរិក ដោយប្រើ KHQR Code តែមួយ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងសម្រួលដល់ការទូទាត់ឆ្លងដែន ជាមួយនឹងប្រទេសដៃគូ

ធនាគារ ABA បន្ថែមដើមទុន 220 លានដុល្លារ ប្ដេជ្ញារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា 

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2024

ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា បានទទួលការអនុម័តសម្រាប់ការបន្ថែមដើមទុនចំនួន 220 លានដុល្លារ ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ខ្លួន។

ប្រជាពលរដ្ឋគួរប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី​ តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2024

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ

អាជីវករក្នុងស្រុកគួរត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ

ជំនួញ, ព្រឹត្តិការណ៍

• 19/09/2024

បុណ្យភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃ ដោយនៅក្នុងឱកាសនេះ ប្រជាជនខ្មែរតែងមានទម្លាប់ធ្វើម្ហូប បាយ សម្លរ នំ ចំណី ទៅប្រគេនព្រះសង្ឃ យ៉ាងសន្ធឹកសន្ធាប់ និងមានតម្រូវការប្រើប្រាស់សម្ភារៈ ក៏ដូចជាបន្លែ ត្រី សាច់ ជាច្រើន