បរទេស៖ នៅថ្ងៃចន្ទនេះប្រទេសវៀតណាមបានធ្វើការប្រកាសជាផ្លូវការនូវតួលេខដែលបង្ហាញពីទំហំពាណិជ្ជកម្មរបស់ខ្លួនក្នុងរយៈពេល5ខែដើមឆ្នាំនេះមានចំនួនសរុបរហូតទៅដល់ 262.25 ពាន់លានដុល្លារ កើនឡើងប្រមាណជា 33.5 ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។
តាមរយៈការិយាល័យទទួលបន្ទុកកិច្ចការងារស្រង់ស្ថិតិរបស់វៀតណាមបានបង្ហាញ ទិន្នន័យជាផ្លូវការពីទំហំនៃការធ្វើពាណិជ្ជកម្មក្នុងរយៈពេល5ខែដើមឆ្នាំ2021កន្លងទៅនេះជាលទ្ធផលមួយដែលសម្រេចបានលើសពីការរំពឹង ប៉ុន្តែសម្រាប់ទំហំនៃការនាំចូលរបស់ខ្លួននៅតែមានកម្រិតខ្ពស់ជាងទំហំនៃការនាំចេញដែលមាន រហូតទៅដល់ 369 លានដុល្លារ។ ពោលគឺប្រទេសវៀតណាមអាចប្រមូលបានលុយប្រមាណ 130.94 ពាន់លានដុល្លារពីការនាំចេញរបស់ខ្លួនគឺកើនឡើង 30.7 ភាគរយធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំទៅ ខណៈដែលការនាំចូលមានទំហំប្រមាណជា 131.31ពាន់លានដុល្លារកើនឡើងប្រមាណ 36.4 ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020។
ផលិតផលចំនួន22 ប្រភេទសម្រាប់ការនាំចេញបានទាញយកចំណូលរហូតដល់ប្រមាណ 87.3 ភាគរយនៃទំហំនាំចេញសរុបរបស់ប្រទេស ដោយក្នុងនោះឧបករណ៍ជាគ្រឿងបន្លាស់ និងទូរស័ព្ទត្រូវបានគេដឹងដែរថាជាផលិតផលដែលអាចទទួលបានប្រាក់ចំណេញច្រើនជាងគេបំផុតធៀបទៅនឹងផលិតផលផ្សេងៗទៀត នៃការនាំចេញសរុប។
គួរឲ្យដឹងដែរថា សហរដ្ឋអាមេរិកអាមេរិកនៅតែជាទីផ្សារគោលដៅដ៏ធំបំផុតរបស់វៀតណាមដែលមានទំហំប្រមាណជា 37.6 ពាន់លានដុល្លារ ខណៈដែលប្រទេសចិនឈរនៅលេខរៀងទី2 ប្រមាណជា 20.1 ពាន់លានដុល្លារ និងចុងក្រោយលខរៀងទី 3 គឺជាសហភាពអឺរ៉ុប ដែលមានប្រមាណជា 16.1 ពាន់លានដុល្លារ ហើយក្រៅពីនេះនៅមានទីផ្សារនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/12/2024
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និង គំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម ។
ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/12/2024
Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ ដោយការហ្វឹកហាត់នេះអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ