សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ផ្លូវជាតិលេខ៣ តម្លៃជាង ២១៩ លានដុល្លារសម្រេចបានការសាងសង់ជិត ១០០ភាគរយហើយ

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត ជាលទ្ធផលរហូតមកដល់ពេលនេះសម្រេចបានប្រមាណ៩៨.0៤ភាគរយ និងកំពុងបំពាក់កាមេរ៉ាសុវត្ថិភាព កាមេរ៉ាចាប់ល្បឿន ហើយគ្រោងបញ្ចប់ការសាងសង់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារបំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍ ដោយឡែក ស្ពានអាកាសថ្មើរជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នាគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។

ជាមួយនឹងសមិទ្ធផលដ៏មានសារសំខាន់មួយនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូនសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងរស់នៅអាស្រ័យផលតាមបណ្តោយផ្លូវនេះ នឹងសហការជាមួយក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើឱ្យប្រសើរឡើងដល់បរិស្ថានរស់នៅរបស់បងប្អូនមានសោភ័ណភាពស្អាត ដូចជាការដាំដើមរុក្ខជាតិ ឬដាំស្មៅលម្អបន្ថែមជាដើម និងសូមអំពាវនាវសុំឱ្យបងប្អូនមេត្តាចូលរួមថែរក្សាផ្លូវនេះឱ្យបានគង់វង្សប្រកបដោយសោភ័ណភាព សុវត្ថិភាពក្នុងការធ្វើដំណើរ អាចប្រើប្រាស់បានយូរអង្វែង និងជួយសន្សំសំចៃថវិកាជាតិផងដែរ។

គួរកត់សម្គាល់ថា៖ សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវការក្នុងការដឹកជញ្ជូនមានការកំណើនកើនឡើង រួមមានជាមួយនឹងមធ្យោបាយយានយន្តក៏កាន់តែទំនើប ផ្លូវនេះត្រូវបានផ្តោតជាសំខាន់លើគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរ និងកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជុល និងធ្វើយ៉ាងណាឱ្យផ្លូវនេះមានគុណភាពល្អសាកសមជាមួយបរិបទនៃសង្គមដែល កំពុងតែមានការរីកចម្រើននេះ។

ក្នុងន័យនេះ ផ្លូវជាតិលេខ៣ ត្រូវបានសាងសង់ឡើងដោយបានគិតគូរលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ ដោយសារផ្លូវនេះមានរោងចក្រ សហគ្រាស អាជីវកម្មជាច្រើនពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូន ដោយប្រើប្រាស់ផ្លូវនេះដើម្បីអាស្រ័យផល ក្នុងនោះមានការត្រៀមលក្ខណៈទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ដើម្បីថែរក្សាគុណភាពផ្លូវឱ្យបានរឹងមាំ ហើយក្រសួងក៏សូមអំពាវនាវសុំឱ្យបងប្អូនចូលរួមទាំងអស់គ្នាកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យផ្លូវឆាប់ខូច និងខាតបង់ថវិកាជាតិទៅថ្ងៃក្រោយ។

ជាមួយគ្នានេះផងដែរ ផ្លូវនេះក៏មានការរៀបចំឱ្យមានការបើករបាំងសម្រាប់បត់ត្រឡប់ក្រោយ (U-Turn Design)មួយចំនួន ដើម្បីឆ្លើយតបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលត្រូវការបត់ចុះបត់ឡើង និងមានការរៀបចំកន្លែងចំណតយានយន្តមួយចំនួននៅតាមទីប្រជុំជនដើម្បីសម្រួល និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យគាត់ស្រួលចត និងកាត់បន្ថយការកកស្ទះចរាចរណ៍សងខាងផ្លូវ និងមានស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងនៅតាមទីតាំងចាំបាច់ និងស្របតាមបច្ចេកទេស ក្នុងទិសដៅរក្សាបាននូវល្បឿនអតិបរិមាដែលបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។

លើសពីនេះទៀត ផ្លូវនេះត្រូវបានតុបតែងលម្អដោយការដាំដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ដែលមិនត្រឹមតែអាចជួយបន្ថយភាពនឿយហត់របស់អ្នកបើកបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងរីករាយសម្រាប់អ្នកដំណើរផងដែរ ហើយក្នុងនោះក៏មានការបំពាក់កាមេរ៉ាល្បឿនចំនួន ១៤គ្រឿងផងដែរតាមបណ្តោយផ្លូវ ដើម្បីក្រើនរំលឹកដល់អ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ និងរួមគ្នារក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវថ្នល់ឱ្យបានល្អ និងធានាសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុបជាង១៣៤គីឡូម៉ែត្រ ត្រូវបានចែកជា២ដំណាក់កាល៖ ដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤.៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។

ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែងជិត៦៥គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។ គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២១៩,៩១១,០០០ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/03/2025

អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ

ប្រធាន CBC បញ្ជាក់ពីបញ្ហា និងដំណើរការបង់សងត្រឡប់យឺតលើស ៩០ថ្ងៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/03/2025

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌី ប្យូរ៉ូ ខេមបូឌា បានបញ្ជាក់អំពីមូលហេតុនៃការសងត្រឡប់យឺតនេះថា ភាគច្រើនគឺបណ្តាលមកពីកំណើនសេដ្ឋកិច្ចយឺត ដែលជាកត្តាចម្បងជាងគេ សម្រាប់ការកើនឡើងនៃឥណទានសងយឺតយ៉ាវចាប់ពី៩០ថ្ងៃ (90+DPD) ក្នុងឆ្នាំ២០២៤

ការផ្ដល់​ឥណទាន​សម្រាប់ទិញលំនៅឋាននៅកម្ពុជា​​ កាន់តែទូលំទូលាយ​ជាមួយនឹងអត្រាការ​ប្រាក់ទាបជាងមុន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/03/2025

ក្នុងពេល​បច្ចុប្បន្ន​នេះ ការផ្ដល់ឥណទាន​សម្រាប់ទិញលំនៅឋាន​កាន់តែទូលំទូលាយ​ ដែលជា​ជម្រើស​ល្អ សម្រាប់ពលរដ្ឋដែលត្រូវការ​លំនៅឋានស្នាក់នៅសមរម្យ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងជិត ៦០០គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/03/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ​​​ Twitter

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/03/2025

លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្ត​សហគ្រិន​ស្ត្រី​ឱ្យធ្វើជាគំរូក្នុងការលើកកម្ពស់​សុចរិតភាពធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/03/2025

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តឱ្យសហគ្រិនស្ត្រីធ្វើជាគំរូក្នុងការលើកកម្ពស់សុចរិតភាព និងក្រមសីលធម៌ធុរកិច្ច ដែលជាមូលដ្ឋានគ្រឹះសម្រាប់អាជីវកម្ម

តម្លៃប្រេងឡើងថ្លៃជាង ១ ភាគរយ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើអង្គភាពដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/03/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៧២ ភាគរយ ឬ ៧២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៦៤ ភាគរយ ឬ ៦៨,២៦ ដុល្លារក្នុងមួយបារ៉ែល

ADB ប្តេជ្ញាចិត្តជួយកម្ពុជាពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/03/2025

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាចិត្តជួយកម្ពុជាពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ

ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន ដោយតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយខេត្តជិតខាង និងប្រទេសថៃ!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2025

ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន ដោយតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយខេត្តជិតខាង និងប្រទេសថៃ!

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ