នៅក្នុងរយៈពេល5ខែដើមឆ្នាំ2021កន្លងទៅនេះ កម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន 233,031តោន ថយចុះចំនួន 123,066 តោន ឬស្មើនឹង -34.56ភាគរយ បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ ដែលមានចំនួន 356,097 តោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងខែឧសភា ឆ្នាំ2021 មានចំនួន 40,536 តោន ថយចុះចំនួន 15,309 តោនស្មើនឹង -27.41ភាគរយ បើធៀបនឹងខែឧសភា កាលពីឆ្នាំ2020 ដែលមានចំនួន 55,845 តោន ខណៈដែលការនាំអង្ករចេញសរុបមានការថយចុះចំនួន 34.56ភាគរយ។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួននាំអង្ករចេញខាងលើនេះគឺបណ្តាលមកពីកត្តាកង្វះកុងតឺន័រដឹកជញ្ជូនអង្ករទៅកាន់ទីផ្សារអន្តរជាតិ ខណៈការបញ្ជាទិញនៅតែមានតម្រូវការខ្ពស់ ពិសេសប្រទេសចិនបន្តការបញ្ជាទិញអង្ករពីកម្ពុជាដដែល ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោកឧកញ៉ា សុង សារ៉ន បានឱ្យដឹងថា ក្នុងរយៈពេល 5 ខែឆ្នាំ 2021នេះ ការនាំចេញអង្ករមានការធ្លាក់ចុះជាង 30 ភាគរយ ដោយសារជួបវិបត្តិនៃការដឹកជញ្ជូនដោយកង្វះកុងតឺន័រដឹកជញ្ជូនអង្ករបានកើតឡើងជាបន្តបន្ទាប់ និងតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៅបន្តកើនឡើងខ្ពស់រហូតដល់គុណនឹង 5ដង នៃតម្លៃដឹកជញ្ជូនឆ្នាំ2019 ក្រោយពីផ្ទុះឡើងនូវកូវីដ-19 ។
“បញ្ហាកង្វះកុងតឺន័រ ហើយបញ្ហានេះ បានប៉ះពាល់ដល់ទីផ្សារអង្ករនៅកម្ពុជា ក្នុងការផ្គត់ផ្គង់អង្ករមិនបានគ្រប់គ្រាន់ទៅកាន់ទីផ្សារអន្តរជាតិ ខណៈការបញ្ជាទិញពីដៃគូទិញអង្ករពីកម្ពុជា ដូចជាសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងប្រទេសចិន”
លោកឧកញ៉ាបានមានប្រសាសន៍ថា
“យើងបានឃើញហើយនៅក្នុងឆ្នាំ2020 យើងធ្វើការនាំចេញអង្ករបានជិត 70 ម៉ឺនតោនហើយមានកំណើនកើនឡើងជាង10 ភាគរយ។ ឆ្នាំ 2021 នេះសន្ទុះនៃតម្រូវការមានការហក់ឡើងដែរ ជាពិសេសប្រទេសចិនតែជាអកុសលយើងមានវិបត្តិផ្លូវដឹកជញ្ជូនតាមផ្លូវសមុទ្រ និងទី1ត្រូវជួបវិបត្តិពុំមានកុងតឺន័រ ទី2 ពុំមានកប៉ាល់ដែលអាចទទួលនូវទំនិញអង្ករបាន ទី3តម្លៃកប៉ាល់កើនឡើងគុណនឹង4 និង 5ដងឯណោះ”
លោឧកញ៉ាបានបញ្ជាក់ថា
សូមបញ្ជាក់ថាសម្រាប់ប្រភេទអង្ករនាំចេញវិញ នៅ5ខែមកនេះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន 160,453 តោន ស្មើនឹង 68.86ភាគរយ អង្ករសគ្រប់ប្រភេទមានចំនួន 67,843 តោន ស្មើនឹង 29.11ភាគរយ និងអង្ករចំហុយមានចំនួន 4,735 តោន ស្មើនឹង2.03ភាគរយ។
អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន20 ប្រទេស មានបរិមាណសរុបចំនួន 55.188 តោន ស្មើនឹង 23.66ភាគរយ ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន 120,834តោន ស្មើនឹង 51.86ភាគរយ ទិសដៅអាស៊ានចំនួន5ប្រទេស មានបរិមាណសរុបចំនួន 21,848 តោន ស្មើនឹង 9.38ភាគរយ និងទិសដៅដទៃទៀតចំនួន19ប្រទេស មានបរិមាណសរុប 35,161 តោន ស្មើនឹង 15.1ភាគរយ។
ដោយឡែកសម្រាប់ការនាំចេញស្រូវវិញ ក្នុងរយៈពេល5ខែឆ្នាំ2021 កម្ពុជានាំចេញស្រូវចំនួន 1,614,211 តោន ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម ( មានវិញ្ញាបនបត្រភូតគាមអនា ម័យចំនួន 855,202.52តោន) ដែលមានការកើនឡើងចំនួន 748,129តោន (82ភាគរយ) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ2020 ដែលមានចំនួន 885,186តោន៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត