វីឡាប្រណីតតម្លៃរាប់លានដុល្លារនៅទីក្រុងឌូបៃមានការទិញលក់យ៉ាងសកម្មមិនធ្លាប់មាន

បរទេស ៖ខណៈពេលដែលសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសជាច្រើននៅលើសាកលលោកកំពុងបន្តជួបឱនភាពដែលបណ្តាលមកពីវិបត្តិសាកលនោះ ងាកទៅកាន់ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមឯណោះវិញ គេសង្កេតឃើញទីផ្សារអចលនទ្រព្យក្នុងតំបន់កំពុងផុសផុលយ៉ាងខ្លាំងដោយសារតែបណ្តាអ្នកមានទ្រព្យសម្បត្តិជាច្រើននាំគ្នាផ្អើលទិញលំនៅឋានបែបវីឡាប្រណីតកម្រិតអភិជន និងមានតម្លៃរាប់សិបលានដុល្លារ។

តាមរយៈទិ​ន្នន័យចុងក្រោយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនកាលពីចុងសប្តាហ៍កន្លងទៅបានបង្ហាញថា ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងឌូបៃត្រូវបានគេមើលឃើញថា កំពុងមានសន្ទុះងើបឡើងវិញយ៉ាងខ្លាំងធៀបទៅនឹងរយៈពេល 6 ឆ្នាំចុងក្រោយនេះ ដោយក្នុងនោះ ក្រុមអ្នកវិនិយោគអន្តរជាតិដែលសម្បូរធនធានបានចំណាយលុយទិញយ៉ាងមមាញឹក ស្ទើរតែបំបែកកំណត់ត្រាទីផ្សារអចលនទ្រព្យសាជាថ្មី។

ប្រភពដដែលខាងលើនេះបានឲ្យដឹងបន្ថែមទៀតថា លំនៅឋានបែបវីឡាប្រណិតគឺជាចំណែកទីផ្សារដែលមានប្រជាប្រិយភាពបំផុត ជាពិសេសលំនៅឋានដែលមានទីតាំងស្ថិតនៅលើកោះសិប្បនិម្មិតដ៏ល្បីបំផុតរបស់ក្រុងឌូបៃ (Palm Jumeirah) និងលំនៅឋានស្ថិតនៅជាប់នឹងទីលានវាយកូនហ្គោលក្នុងតំបន់នេះ ដែលក្លាយជាគោលដៅសំខាន់របស់អ្នកវិនិយោគមកពីប៉ែកអឺរ៉ុប។

ប្រធានប្រតិបត្តិក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Property Monitor លោក Zhann Zochinke បាននិយាយថា ទីផ្សារអចលនទ្រព្យដែលស្ថិតនៅក្បែរទីតាំងកំសាន្ត rollercoaster របស់ទីក្រុង បានជួបឱនភាពក្នុងការទិញលក់ចាប់តាំងពីឆ្នាំ2014 មកម៉្លេះ ប៉ុន្តែបន្ទាប់ពីមានការបើកទ្វារក្រុងឡើងវិញ សកម្មភាពនៃការទិញលក់អចលនទ្រព្យបានចាប់ផ្តើមមានសន្ទុះខ្លាំងឡើងវិញជារៀងរាល់ឆ្នាំ។

តាមរយៈការសិក្សាដោយក្រុមហ៊ុនជំនាញអចលនទ្រព្យអន្តរជាតិ Property Monitor បានឲ្យដឹងថា អចលនទ្រព្យបែបប្រណិតនៅក្នុងទីក្រុងឌូបៃ ដែលមានតម្លៃលើសពី 10 លាន (លុយអារ៉ាប់) ឬ ស្មើនឹងប្រមាណ 2.7 លានដុល្លារអាមេរិក គឺមានការលក់ចេញបានយ៉ាងច្រើន ដោយនៅក្នុងនោះវិមានមួយកន្លែងដែលមានទីតាំងស្ថិតនៅ Palm Jumeirah ត្រូវបានគេដឹងថាអាចលក់បានក្នុងតម្លៃដ៏ថ្លៃបំផុតមិនធ្លាប់មានប្រមាណជា 111.25 លាន (លុយ dirhams)ឬស្មើប្រមាណ 30.28 លានដុល្លារអាមេរិក ហើយវិឡាដ៏ទំនើមមួយទៀតស្ថិតនៅក្នុងតំបន់វិឡាបែបអ៊ីតាលី ដែលមានទេសភាពឆ្នេរសមុទ្រ 180 ដឺក្រេនោះគឺអាចលក់បានរហូតដល់ទៅ 100 លាន (លុយ dirhams) ឬស្មើនឹងប្រមាណជា 27.22 លានដុល្លារអាមេរិក។

ជាសរុបរួមសម្រាប់ខែមេសា ឆ្នាំ2021កន្លងទៅនេះ ការលក់អចលនទ្រព្យដែលមានតម្លៃលើសពី 10 លាន (លុយ dirhams) បានកើនឡើងដល់ទៅ 6.7 ភាគរយធៀបទៅនឹងខែមីនា ហើយវីឡាទំនើបនៅលើកោះសិប្បនិម្មិត Palm មានចំនួនដល់ទៅ 81ខ្នងត្រូវបានលក់ចេញ ខណៈដែលក្នុងអំឡុងខែមេសាដូចគ្នាកាលពីឆ្នាំ2020 លក់បានត្រឹមតែ 54 វីឡាប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី ​សាយ សំអាល់ ៖ កំពត ជាខេត្តជាប់តំបន់ឆ្នេរដែល​ទាក់​​ទា​ញ​ភ្ញៀវ​ទេ​ស​ច​រ​ច្រើ​នជា​ង​គេ​​រ​ប​ស់​​កម្ពុជា បន្ទាប់ពីខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ឆ្នាំ២០២៤ ខេត្តកំពតទទួល​បានភ្ញៀវទេសចរ​ជាង ២លាន ៦សែននាក់​ ដែលធ្វើឱ្យ​ខេត្តនេះ​ក្លាយជាខេត្ត​ដែលទទួលបានភ្ញៀវទេសចរ​ច្រើនជាង​គេ​បន្ទាប់ពីសៀមរាប

ដំណឹងល្អសម្រាប់កសិករដាំស្វាយចន្ទី ពេលនេះមានប្រទេសចំនួន ៤ បានបញ្ជាទិញថែមទៀតហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ទ្រឹស្តីសេដ្ឋកិច្ចបានលើកឡើងថា នៅពេលមានការផ្គត់ផ្គត់លើសតម្រូវការនឹងធ្វើឱ្យផលិតផលធ្លាក់ថ្លៃ ប៉ុន្តែប្រសិនបើមានតម្រូវការទីផ្សារខ្ពស់នោះផលិតផលប្រាកដជាលក់បានក្នុងតម្លៃថ្លៃមិនខាន

Donald Trump ស្នើសុំឲ្យអង្គការ OPEC និងអារ៉ាប៊ីសាអូឌីត កាត់បន្ថយតម្លៃប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះមកនៅត្រឹម ៧៧,៩៥ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨២,០៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៧៤,៣១ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨០,០៤ ដុល្លារក្នុងមួយបារ៉ែល

អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត៣លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត ៣លានតោន បើធៀបនឹងឆ្នាំ២០២៣

ឆ្នាំ២០២៤ ការដឹកជញ្ជូនតាមផ្លូវដែក​មានចំនួនជាង ១លានតោន កើនឡើងជាង ៨ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

ក្នុងឆ្នាំ២០២៤ ការដឹកជញ្ជូនតាមផ្លូវដែក​មានចំនួនជាង ១លានតោន កើនឡើងជាង៨ភាគរយធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន១,០៧លានតោន

ការគំរាមគំហែងដាក់ពន្ធរបស់ Donald Trump មកលើចិន ៦០ ភាគរយ ថយចុះមកត្រឹម ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

បន្ទាប់ពីស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃចន្ទ លោក Donald Trump កំពុងពិចារណាដាក់ពន្ធ ១០ ភាគរយលើការនាំចូលទំនិញដែលផលិតដោយចិនគីតចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ

ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបាន ១១០,៣៨ លានដុល្លារ ខណៈកំពង់ផែស្វយ័តភ្នំពេញរកបាន ៤៣,៤៥លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបាន ១១០,៣៨ លានដុល្លារ ខណៈកំពង់ផែស្វយ័តភ្នំពេញរកចំណូលបានចំនួន ៤៣,៤៥ លានដុល្លារអាម៉េរិក

ស្វែងយល់ពីទំនុកចិត្តពលរដ្ឋរស់នៅក្នុងប្រទេស និងស្ថានភាពសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

សម្រាប់ឆ្នាំ២០២៥នេះ ប្រទេសចិន នឹងអាចទទួលបានកំណើនសេដ្ឋកិច្ចឡើងវិញប្រមាណជា ៤,៥ភាគរយ ខណៈដែលតួលេខផ្លុវការដែលចេញដោយរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងកិច្ចប្រជុំកំពូលមួយបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចពិតប្រាកដអាចនឹងមានរហូតទៅដល់ ៥ភាគរយឯណោះ

នៅឆ្នាំ២០២៤ កម្ពុជានាំចេញកសិផលសរុបចំនួន ១១លានតោនទៅកាន់ទីផ្សារ ៩៤ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/01/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកទីផ្សារជូនកសិករ ដោយក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ១១លានតោន

ពិធីសែនដកជើងធូប ដែលជាពិធីអរគុណ និងជូនដំណើរកុងម៉ា នឹងត្រូវរៀបចំនៅថ្ងៃព្រហស្បតិ៍ទី២៣  ខែមករា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/01/2025

ពិធីសែនដកជើងធូបចូលឆ្នាំចិន ជាពិធីអរគុណ ជូនដំណើរកុងម៉ា និងទេវតាឆ្នាំចាស់ដែលបានថែរក្សាការពារពេញមួយឆ្នាំ នឹងត្រូវរៀបចំនៅថ្ងៃព្រហស្បតិ៍ទី ២៣  ខែមករា ឆ្នាំ២០២៥