សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

កម្ពុជានាំចេញចេកស្រស់បានជាង 200,000តោនក្នុងរយៈពេល 5ខែដំបូង

ចេកអំបូងលឿងប្រមាណ 205,024 តោន ត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល5ខែដំបូង គិតចាប់ពីខែមករាដល់ខែឧសភាឆ្នាំ2021 ​កើនឡើង​ចំនួន 68.86ភាគរយ ដែលជាជាការបង្ហាញពីវឌ្ឍនភាពនៃផលិត​កម្មដំណាំកសិកម្មកម្ពុជា។

តាមរយៈរបាយការណ៍ដែលបង្ហាញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ប្រទេសចិន គឺជាទីផ្សារគោលដៅដ៏ធំបំផុតសម្រាប់ចេកអំបូងលឿងរបស់កម្ពុជា។ ជាក់ស្ដែងនៅក្នុងរយៈពេល5ខែកន្លងទៅនេះ ក្នុងចំណោមផ្លែ​ចេកអំបូងលឿង​ស្រស់ដែលបាននាំចេញ​មាន​ចំនួន 205,024.47តោន សម្រាប់តែប្រទេសចិនមាន​ចំនួន 179,096.81តោន ខណៈដែលប្រទេស​ជប៉ុន​មានចំនួន 333.84តោន ប្រទេស​សិង្ហ​បុរី​ចំនួន 480.48តោន និង​ប្រទេស​វៀតណាម​មានចំនួន 25,113.34 តោន​។ ​

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា គិតត្រឹមឆ្នាំ2020 ដីដាំដុះដំណាំចេកអំបូងលឿងនៅកម្ពុជាមានចំនួន 15,945 ហិកតានិងផ្ទៃដីប្រមូលផលចំនួន 14,270 ហិកតាដោយអាចទទួលបានទិន្នផលជាមធ្យមចំនួន 33,521 តោនក្នុង1ហិកតា ដោយក្នុងនោះកម្ពុជាបានធ្វើការនាំចេញទៅទីផ្សារក្រៅប្រទេសសរុបបានប្រមាណ 333,143តោន មានតម្លៃប្រមាណ 434,353,663 ដុល្លារអាមេរិក។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗចំនួន9 ដែលមានកំពុងបណ្តាក់ទុនវិនិយោគលើការដាំដុះប្រភេទចេកអំបូងលឿងសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសដែលមានការទទួលស្គាល់ពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំង2។

ជាមួយគ្នានេះ ជាការជួយសម្រួលដល់ការពង្រីកផលិតភាពលើការដាំដុះ និងបង្កើនការនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារគោលដៅនៃប្រទេសចិន ក្រុមហ៊ុនដែលទទួលបានសិទ្ធិស្របច្បាប់ទាំង9 កំពុងរៀបចំកែលម្អរចនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក ការរៀបចំកូនដាំបន្ថែម ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកជាដើម ដើម្បីធ្វើយ៉ាងណាអាចធានាដល់ការនាំចេញស្របតាមផែនការដែលបានគ្រោងទុក៕


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន ដោយតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយខេត្តជិតខាង និងប្រទេសថៃ!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2025

ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន ដោយតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយខេត្តជិតខាង និងប្រទេសថៃ!

រដ្ឋាភិបាលអៀរឡង់ ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូដល់កម្ពុជា សម្រាប់គម្រោងកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ អាកាសធាតុ និងអភិវឌ្ឍជនបទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2025

រដ្ឋាភិបាលអៀរឡង់ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូដល់កម្ពុជាសម្រាប់គម្រោងកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ អាកាសធាតុ និងអភិវឌ្ឍជនបទ

ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/03/2025

លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង

អនុប្រធានទី១ រដ្ឋសភា ៖ ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ គ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/03/2025

ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ គ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច .

រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី ប្រគល់ទំនួលខុសត្រូវថ្មីជូនថ្នាក់ដឹកនាំនិងមន្ត្រី​ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកា​រ​ងា​​រ និង​ពង្រឹង​ខឿ​នសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/03/2025

រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី ប្រគល់ទំនួលខុសត្រូវថ្មីជូនថ្នាក់ដឹកនាំនិងមន្ត្រី​ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកា​រ​ងា​​រ និង​ពង្រឹង​ខឿ​នសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ

ផ្លែគុយ ជាអនុផលព្រៃឈើដែលផ្តល់ចំណូលដល់ប្រជាសហគមន៍មុនពេលចូលឆ្នាំខ្មែរ ដោយ ១គីឡូក្រាម គេអាចលក់បានជាង ៤ម៉ឺនរៀល

ជំនួញ, ព្រឹត្តិការណ៍

• 20/03/2025

ផ្លែគុយ ជាអនុផលព្រៃឈើដែលផ្តល់ចំណូលដល់ប្រជាសហគមន៍មុនពេលចូលឆ្នាំខ្មែរ ដោយ ១គីឡូក្រាម គេអាចលក់បានជាង ៤ម៉ឺនរៀល

ធនាគារកណ្តាលអាម៉េរិកបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន និងព្រមានពីពន្ធគយរបស់ប្រធានាធិបតី Donald Trump

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2025

ធនាគារកណ្តាលអាម៉េរិក បានព្រមានថា ពន្ធគយដែលដាក់លើការនាំចូលទំនងជាធ្វើឱ្យមានកំណើនយឺត និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរក្សាស្ថិរភាពតម្លៃ

ឆ្នាំនេះអ្នកដាំពោត និងដំឡូងមីត្រូវប៉ាន់ហើយ ដោយសារមានក្រុមហ៊ុនធំៗចំនួន៦កំពុងឈរចាំទិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

បន្ទាប់ពីព័ត៌មានស្រូវធ្លាក់ថ្លៃនៅដើមឆ្នាំ២០២៥នេះ ប៉ុន្តែមកទល់ពេលនេះ កសិករដាំពោតក្រហម និង ដំឡូងមី ហាក់មានសង្ឃឹមលក់បានថ្លៃឡើងវិញហើយ ដោយសារក្រុមហ៊ុនធំៗចំនួន ៦ កំពុងរង់ចាំទិញកសិផលពីកសិករយើងក្នុងបរិមាណដ៏ច្រើន។​

កម្ពុជា ទៅមើលផ្សារទំនើប AEON Mall និង 7-Eleven នៅជប៉ុន ដើម្បីស្វែងរកការដាក់លក់គ្រាប់ស្វាយចន្ទីកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ទៅមើលផ្សារទំនើប AEON Mall និង 7-Elevenនៅជប៉ុន ដើម្បីស្វែងរកការដាក់លក់គ្រាប់ស្វាយចន្ទីកម្ពុជា ។

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ