ការដ្ឋានសាងសង់ព្រែកជីកតម្លៃ 15ពាន់លានដុល្លារតភ្ជាប់ពីសមុទ្រខ្មៅទៅសមុទ្រម៉ាម៉ារ៉ានឹងចាប់ផ្តើមនៅចុងខែនេះ

បរទេស៖ ការដ្ឋានសាងសង់ព្រែកជីកមួយដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារត្រូវបានប្រកាសជាផ្លូវការហើយដោយអាចនឹងចាប់ផ្តើមបើកការដ្ឋាននៅត្រឹមចុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនតភ្ជាប់ពីសមុទ្រខ្មៅ(Black Sean) និងសមុទ្រម៉ាម៉ារ៉ា (Marmara)នៃប្រទេសតួគី ដែលមានប្រវែងប្រមាណ៤៥គីឡូម៉ែត្រ។

ប្រធានាធិបតីនៃប្រទេស តួកគី លោក Recep Tayyip Erdogan កាលពីចុងសប្តាហ៍កន្លងទៅនេះ បានបញ្ជាក់ថា ក្រោយការ​សាងសង់​ព្រែកជីក​ដ៏ធំ​មួយនេះ វានឹងអាចក្លាយទៅជាច្រកធ្វើដំណើរតាមផ្លូវទឹកជំនួសឲ្យច្រកសមុទ្រ Bosporus​ ដែលកំពុងត្រូវបានប្រើប្រាស់នៅពេលបច្ចុប្បន្ន ហើយ​ព្រែក​ជីក​នេះនឹងត្រូវប្រសិទ្ធិនាមថា ព្រែកជីក Canal Istanbul ។

តាមរយៈព្រែកជីកមួយនេះ ក្រៅតែពីអាចជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រទេសតួកគីដែលកំពុងដុនដាបដោយសារបញ្ហាវិបត្តិកូវីដហើយនោះ វាក៏អាចក្លាយ​ទៅ​ជាច្រកធ្វើដំណើរយ៉ាងសំខាន់សម្រាប់ប្រទេសតួកគីក្នុងការដឹកទំនិញចេញចូលប្រទេសកាត់បន្ថយចរាចរនៃនាវាផ្ទុកទំនិញ និងភាពប្រថុយប្រថាន​ក្នុងការ​ធ្វើដំណើរតាមច្រក Bosporus ដែលមានចំងាយឆ្ងាយនោះផងដែរ។

គួរបញ្ជាក់ដែរថា អំឡុងពេលដឹកនាំប្រទេសអស់រយៈពេល ១៨ ឆ្នាំកន្លងមកនេះ ក្នុងនាទីជាប្រធានាធិបតី លោក Erdogan បានចំណាយលុយរាប់សិប​ពាន់​លានដុល្លារមកហើយនៅក្នុងកិច្ចការងារកែលំអ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សជាច្រើនបូករួមទាំងអាកាសយានដ្ឋានថ្មីនៅក្នុងទីក្រុង Istanbul ស្ពានថ្មីឆ្លងកាត់ច្រកសមុទ្រ Bosporus ព្រមទាំងមន្ទីរពេទ្យខ្នាតយក្សនៅតាមទីក្រុងជាច្រើនផងដែរ។

ដោយឡែក គម្រោងសាងសង់ព្រែកជីក Canal Istanbul នេះ ក៏មានភ្ជាប់មកជាមួយនឹងគម្រោងបង្កើតទីក្រុងថ្មីមួយដែល​អាចទទួលពលរដ្ឋស្នាក់​នៅប្រមាណ​ជាកន្លះលាននាក់ ព្រមជាមួយនឹងគម្រោងសាងសង់ស្ពានជាច្រើនទៀតតភ្ជាប់ផ្នែកសងខាងនៃព្រែកជីក ដោយក្នុងនោះក្រុមហ៊ុនរដ្ឋរបស់តួកគី Emlak Konut និងក្រុមហ៊ុនឯកជនផលិតស៊ីម៉ង់ Akcansa Cimento គឺជាអ្នកទទួលរ៉ាប់រងក្នុងការអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យ​នៅក្នុង​ទីក្រុងថ្មីនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់ និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅអាល្លឺម៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់កម្ពុជាថ្មី និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅប្រទេសអាល្លឺម៉ង់ ក្រោយពេលស្ថាបនារួច

វិស័យ SMEs ជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ការជួបជុំធុរជនជិត ៥ពាន់នាក់មកពី ៥០ប្រទេសនៅសៀមរាប ផ្តល់ចំណូលដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

ការជួបជុំធុរជនជិត ៥ ពាន់នាក់មកពី ៥០ប្រទេស ទីក្រុងសៀមរាប ខេត្តសៀមរាប ផ្តល់ចំណូលដល់វិស័យទេសចរណ៍ និង សេដ្ឋកិច្ចកម្ពុជា

សម្ដេចធិបតី ៖ យើងមិនអាចរស់ដោយពឹងគេរហូតទេ ត្រូវតែពង្រឹងខ្លួនឯងឱ្យដើរចេញពីប្រទេសអភិវឌ្ឍន៍តិច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

សម្រាប់កម្ពុជា គឺកំពុងតែរំកឹលខ្លួនបន្តិចម្ដងៗចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ

ប្រទេសសមាជិកអាស៊ានចំនួន ៦ មានកំណើនសេដ្ឋកិច្ចល្អប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

យោងតាម​ការ​ព្យាករណ៍​របស់ Maybank Research Pte Ltd បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាស៊ានទាំង ៦ រួមមាន៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន