រដ្ឋបាលរាជធានីភ្នំពេញទុកពេល1សប្ដាហ៍ឲ្យសំណង់លើទឹកមិនរៀបរយទាំងអស់ត្រូវរុះរើចេញជាបន្ទាន់

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញជាបន្ទាន់ដោយទុកពេលឲ្យត្រឹម1សប្ដាហ៍។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែល AMS ទទួលបាននៅព្រឹកថ្ងៃទី2 ខែមិថុនា ឆ្នាំ2021នេះបានបញ្ជាក់ថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការ បន្ទោរបង់ពាសវាលពាសកាលក្នុងទន្លេធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។

ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញតម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ដោយទុករយៈពេល 1 (មួយ) សប្ដាហ៍ គិត​ចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាលដោយពុំទទួល​ខុសត្រូវរាល់​ការ​ខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេនៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះ​វិញ។

រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍រួមរបស់រាជធានីភ្នំពេញ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់ ​CDC រំពឹងថា សម្ព័ន្ធធុរកិច្ច​ Baiyi Club នឹងជំរុញ​វិនិយោគិន​ចិន​មកបណ្ដាក់ទុន​នៅកម្ពុជា​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

មន្ត្រីជាន់ខ្ពស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​បង្ហាញក្ដីរំពឹង​ថា សម្ព័ន្ធធុរកិច្ចមួយរបស់ចិន នឹង​ជំរុញវិនិយោគិន​ចិនមកកម្ពុជា​បន្ថែម​ទៀត

តម្លៃប្រេងបានឡើងថ្លៃ ២% បន្ទាប់ពីអ៊ុយក្រែនវាយប្រហារឃ្លាំងប្រេងនៅកំពង់ផែសមុទ្រខ្មៅរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ២,‌១៣% ឬ ៦៤,៣៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៣៩% ឬ ៦០ ដុល្លារក្នុងមួយបារ៉ែល

៩ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១លានតោន កើនឡើងប្រមាណ ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

រយៈពេល៩ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង១១លានតោន កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេសលើវិស័យកសិអាហារ ការងារសំខាន់ចំនួន២ ដែលត្រូវពង្រឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេសលើវិស័យកសិអាហារ ការងារសំខាន់ចំនួន២ ដែលត្រូវពង្រឹង គឺការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25) មានការដាក់តាំងបង្ហាញផលិតផលកសិផលខ្មែរដ៍សម្បូរបែប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

ស្របតាមផែនការដែលបានគ្រោងទុក វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ ហៅកាត់ CAFE25 បានប្រារព្វឡើងរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ចិន ​បានក្លាយជា​ប្រទេស​លំដាប់ទី​១នៅកម្ពុជា​ ដែលមានវិនិយោគិន​ និង​ទេសចរ​​ច្រើនជាង​គេ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2025

ចិនបានក្លាយជា​ប្រទេស​ដែលឈរ​លំដាប់ទី១នៅកម្ពុជា ដែលមាន​ទាំង​វិនិយោគិន និង​ទេសចរច្រើនជាង​គេ ហើយបានជួយ​សេដ្ឋកិច្ចកម្ពុជា​យ៉ាង​ច្រើន

កម្ពុជា និងឥណ្ឌា ឈានមួយជំហានទៀត បង្កើនកិច្ចសហការប្រតិបត្តិការ​ក្នុងវិស័យឱសថ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2025

ស្ថានទូតឥណ្ឌានៅកម្ពុជា រួមជាមួយសមាគមអាជីវកម្មឥណ្ឌានៅកម្ពុជា (IBCC) បានរៀបចំព្រឹត្តិការណ៍ជួបជុំ និងពិភាក្សា រវាងអ្នកជំនួញភាគីឥណ្ឌា និងកម្ពុជា ក្នុងវិស័យឱសថ ដើម្បីជំរុញកិច្ចសហការ និងភាពជាដៃគូរវាងប្រទេសទាំងពីរ

រដ្ឋមន្ត្រីការបរទេសក្រុមប្រទេស G7 ពិភាក្សាគ្នាលើបញ្ហាសកលមួយចំនួន ខណៈកំពុងមានភាពតានតឹងជាមួយអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2025

កាលពីថ្ងៃអង្គារ៍ និងថ្ងៃពុធ សប្ដាហ៍នេះ អ្នកការទូតកំពូលៗមកពីក្រុមប្រទេសឧស្សាហកម្មជឿនលឿន G7 បានជួបពិភាក្សាគ្នាពាក់ព័ន្ធទៅនឹងបញ្ហាមួយចំនួនដែលកំពុងកើតមាន ជាពិសេស ពាក់ព័ន្ធទៅនឹងសហរដ្ឋអាម៉េរិក

ខេត្តកំពត និងកំពង់ស្ពឺ ទទួលបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២ មានទុនវិនិយោគជិត២០០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2025

ខេត្តកំពត និង ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ មានទុន​វិនិយោគសរុបជិត ២០០លានដុល្លារអាម៉េរិក អាចបង្កើតឱកាសការងារជាច្រើនកន្លែង

ក្រុមហ៊ុន​ធំៗចំនួន​៥ កំពុង​វិនិយោគ​ក្នុងតំបន់​សេដ្ឋកិច្ចពិសេស ​យូ ប៊ី អ៊ី ស្នួល​ ខេត្តក្រចេះ បង្កើតការងារ​បានជាង​២០០០នាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2025

តំបន់​សេដ្ឋកិច្ចពិសេស​មួយ​នៅស្រុងស្នួល ខេត្តក្រចេះ ទាក់ទាញបានក្រុមហ៊ុនធំៗចំនួន​៥ កំពុង​ដំណើរការវិនិយោគ ​ដោយបានផ្ដល់ការងារជូនពលរដ្ឋ​ជាង​២ពាន់​នាក់​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)