បរទេស៖ វេបសាយទិញលក់ទំនិញអនឡាញដ៏ល្បីរបស់អាមេរិក eBay នៅសប្តាហ៍នេះបានធ្វើការប្រកាសគួរឲ្យភ្ញាក់ផ្អើលតាមរយៈលក្ខខណ្ឌថ្មីមួយក្នុងការទូទាត់លុយពីអ្នកទិញ (Buyers) ឬទូទាត់ជូនទៅដល់ក្រុមអ្នកលក់ (sellers) ដែលតាំងពីយូរមកហើយពួកគេទាមទារឲ្យអាចប្រើប្រាស់តែកម្មវិធីទូទាត់ PayPal តែប៉ុណ្ណោះ។
អត្ថបទដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ BBC បានឲ្យដឹងទៀតដែរថា លក្ខខណ្ឌថ្មីនេះមានន័យថា eBay អាចធ្វើការទូទាត់លុយទៅឲ្យក្រុមអ្នកលក់ (sellers) ដោយផ្ទាល់តាមរយៈគណនេយ្យធនាគារផ្ទាល់ខ្លួនផ្សេងជំនួសវិញទោះបីជាគេបានដឹងមកហើយថា PayPal និង eBay បានចាប់ផ្តើមសហការគ្នាក្នុងការដោះស្រាយបញ្ហាទូទាត់លុយរវាងអ្នកលក់ sellers និងអ្នកទិញ buyers នេះតាំងតែពីឆ្នាំ 2002 មកម្ល៉េះ។
ទោះបីជាយ៉ាងណាក្តីក្រុមអ្នកទិញ ឬ buyers នៅតែមានសិទ្ធិក្នុងការទូទាត់លុយជាមួយនឹង eBay តាមរយៈ PayPal ដដែលប្រសិនបើពួកគេចង់ធ្វើបែបនេះ ប៉ុន្តែគេមើលឃើញថាក្រោយការប្រកាសបែបនេះ ក្រុម sellers មួយចំនួនបាននាំគ្នាធ្វើការជំទាស់ទៅនឹងការសម្រេចចិត្តនេះ ហើយថែមទាំងគំរាមក្នុងការបញ្ឈប់ការប្រើប្រាស់សេវាកម្មរបស់ eBay ទៀតផង។
លក្ខខណ្ឌថ្មីនៃការទូទាត់លុយនេះបានចូលជាធរមានចាប់ពីថ្ងៃទី1 ខែមិថុនាម្សិលមិញហើយ ដោយក្រុមហ៊ុនបានបញ្ជាក់ថា វាគឺជាប្រព័ន្ធទូទាត់ចាំបាច់ដែលតម្រូវឲ្យធ្វើតាម compulsory ដូចនេះប្រសិនបើមានអ្នកជំទាស់ ឬមិនពេញចិត្ត eBay នឹងប្រើប្រាស់សិទ្ធិក្នុងការកំណត់ ឬលុបចោលបញ្ជីហាងលក់ទំនិញទាំងនោះចេញពីក្នុងសេវាកម្មរបស់ខ្លួនតែម្តង។
ការផ្លាស់ប្តូរនេះនឹងធ្វើឲ្យមានការប្រែប្រួលមួយចំនួនពាក់ព័ន្ធទៅនឹងថ្លៃសេវាទូទាត់ដែលកន្លងមកត្រូវបានកាត់ដោយ PayPal និងជំនួសមកវិញដោយថ្លែសេវាដែលត្រូវកាត់ដោយ eBay ហើយរយៈពេលនៃការទូទាត់លុយដែលធ្លាប់តែធ្វើក្នុងពេលត្រឹមតែ 1 ថ្ងៃជាមួយនឹង PayPal នឹងអាចប្តូរទៅជាចំណាយពេលកាន់តែច្រើនថ្ងៃដើម្បីអាចទទួលបានប្រាក់ទូទាត់ទាំងនោះវិញផងដែរ។
អ្នកនាំពាក្យរបស់ eBay បាននិយាយថាតាមពិតមុខងារនេះត្រូវបានដាក់ឲ្យដំណើរការសាកល្បងតាំងតែពីឆ្នាំ 2018 មកម្ល៉េះជាមួយនឹងក្រុមអ្នកលក់ sellers ដែលបច្ចុប្បន្នមានប្រហែលជា 4 លាន sellers ហើយកំពុងតែប្រតិបត្តិការប្រព័ន្ធទូទាត់លុយបែបនេះ ប៉ុន្តែកាលកំណត់ចុងក្រោយគឺត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី 1 ខែមិថុនាម្សិលមិញនេះតទៅក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា – កូរ៉េ លើកកម្ពស់កម្មសិទ្ធិបញ្ញា ដើម្បីទាក់ទាញការវិនិយោគបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំកម្ពុជា បានសហការជាមួយ ក្រសួងពាក់ព័ន្ធ និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទ ការលើកម្ពស់វិនិយោគក្នុងប្រទេសកម្ពុជា
កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍតំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ រួមគ្នាអភិវឌ្ឍតំបន់ប្រមូលផ្តុំនវានុវត្តន៍ ឧស្សាហកម្ម ស្រាវជ្រាវនិងអភិវឌ្ឍន៍ នៅកម្ពុជា
អ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងឧស្សាហកម្ម ជជែកគ្នាអំពីការទូតវិទ្យាសាស្ត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
អ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និង អ្នកជំនាញក្នុងវិស័យឧស្សាហកម្ម បានជួបជជែកពិភាក្សាគ្នាអំពីការទូតវិទ្យាសាស្ត្រ សំដៅដោះស្រាយបញ្ហាសកល និងលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា
កតិកាសញ្ញាការពារជាតិចំនួន២ រវាងហ្វីលីពីន និងជប៉ុន ត្រៀមបង្កើតឡើងផ្តោតលើបញ្ហាជម្លោះដែនទឹកជាមួយចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Shigeru Ishiba បានប្រកាសថា ជប៉ុន និងប្រទេសហ្វីលីពីន កំពុងរៀបចំផែនការពិភាក្សារួមគ្នាទៅលើឯកសារកតិកាសញ្ញាលើវិស័យការពារជាតិ