ក្នុងរយៈពេល 5 ខែដើមឆ្នាំ2021 កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជិត1លានតោនទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង 321.65ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ ហើយតម្លៃទីផ្សារក៏មានភាពល្អប្រសើរជាងមុន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល 5ខែដើមឆ្នាំ2021កន្លងទៅនេះ គ្រាប់ស្វាយចន្ទីកម្ពុជា ចំនួន 801,732.26 តោនបានធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ទាំងក្នុង និងក្រៅតំបន់ ដោយក្នុងនោះរួមមានដូចជា នាំចេញទៅប្រទេសចិនចំនួន 3,566.88តោន ប្រទេសឥណ្ឌាចំនួន 17 តោន ប្រទេសជប៉ុនចំនួន 33.46 តោន ប្រទេសឡាវចំនួន2 តោន ប្រទេសអារ៉ាប់ចំនួន 0.52 តោន ប្រទេសថៃចំនួន 3,108.40 តោន និងប្រទេសវៀតណាមចំនួន795,004 តោន។
តាមរយៈរបាយការណ៍ខាងលើនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការនាំចេញផលិតផលដំណាំកសិ-ឧស្សហកម្ម ដែលកាន់តែមានទីផ្សារទូលាយ និងមានទីផ្សារគោលដៅសំខាន់ៗដូចជាប្រទេសថៃ វៀតណាម កូរ៉េ ជប៉ុន ចិន និងប្រទេសអឺរ៉ុបជាដើម។
លោក ឆេង ថុង ប្រធានសហគមន៍សំបូរមានជ័យបានប្រាប់ AMS ថា ពាក់ព័ន្ធទៅនឹងផលិតផលកសិ-ឧស្សាហកម្មផ្នែកគ្រាប់ស្វាយចន្ទីនេះ សហគមន៍កសិករសំបូរមានជ័យ ដែលមានការដាំដំណាំស្វាយចន្ទីក៏បានបញ្ជូនផលិតផលគ្រាប់ស្វាយចន្ទីស្រស់ដែលសហគមន៍ដាំ និងប្រមូលផលបានលក់ទៅឱ្យឈ្មួញកណ្តាលសរុបប្រមាណជាង 300 តោន។
“គ្រាប់ស្វាយចន្ទី ដែលលក់ទៅឱ្យម៉ូយ មានប្រមាណជាង 300 តោន ហើយចំនួននេះខ្ញុំបានលក់ជា2 ដង គឺដើមរដូវទទួលបានតម្លៃ 5000រៀល ក្នុង1គីឡូក្រាម ហើយនៅចុងរដូវលក់បាន1គីឡូក្រាម ធ្លាក់មកនៅត្រឹមតែជាង 4,000រៀលប៉ុណ្ណោះ”
លោក ឆេង ថុង បានប្រាប់មានប្រសាសន៍ថា
“ទីផ្សារឆ្នាំនេះបានតម្លៃសមរម្យ មិនខ្ពស់ពេក និងមិនទាបពេកដែរ ព្រោះទីផ្សារលក់គ្រាប់ស្វាយចន្ទីរបស់ពិភពលោក ក៏ជួបនឹងវិបត្តិកូវីដ ហើយមានផលលំបាកក្នុងការដឹកជញ្ជូន ហើយម៉្យាងទៀត ដោយសារកូវីដនេះធ្វើឱ្យយើងមិនបានថែរទាំដំណាំចន្ទីដិតដល់ ធ្វើឱ្យទិន្នផលទទួលមិនបានខ្ពស់នោះដែរ”
លោកបានបញ្ជាក់ទៀតថា
ដូច្នេះ នៅឆ្នាំបន្ទាប់ ការពង្រីកខ្លួនសម្រាប់ដំណាំស្វាយចន្ទីនឹងមិនអាចពង្រីកបន្ថែមទេ ព្រោះថាផ្ទៃដីដែលត្រៀមសម្រាប់ដំណាំស្វាយចន្ទី នឹងអាចប្រើសម្រាប់ដំណាំផ្សេង»។
ទោះជាយ៉ាងណាក៏ដោយ លោក ឆេង ធុង ដែលជាអ្នកគ្រប់គ្រងសហគមន៍សំបូរមានជ័យ មានដាំដំណាំចំរុះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្រៅប្រតែសក៏បានបង្ហាញពីក្ដីសង្ឃឹមផងដែរថា នៅពេលដែលទីផ្សារអន្តរជាតិ និងការធ្វើដំណើរជាសាកលបានបើកដំណើរការទូលាយឡើងវិញ សហគមន៍នឹងពង្រីកដំណាំណាដែលទទួលផលល្អ និងមានតម្រូវការខ្ពស់បន្ថែមទៀត ដែលធ្វើយ៉ាងណាអាចជំរុញដល់ទីផ្សារលក់រាយសម្រាប់ប្រជាកសិករកម្ពុជា ក៏ដូចជានៅក្នុងសហគមន៍ ដើម្បីអាចជួយដល់សេដ្ឋកិច្ចគ្រួសារ ព្រមទាំងសេដ្ឋកិច្ចសហគមន៍ផងដែរ៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ Twitter
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/03/2025
លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ
ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/03/2025
លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង