ម្រេចកម្ពុជា ជាង7400តោន ត្រូវបាននាំចេញក្នុងរយៈពេល 5ខែដំបូង ឆ្នាំ2021

ស្រដៀងគ្នាទៅនឹងផលិតផលកសិផលដទៃទៀតដែលមានកំណើនលើការនាំចេញ សម្រាប់តែម្រេចកម្ពុជាច្រើនជាង7400តោនត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិត្រឹមតែរយៈពេល5ខែកន្លងទៅនេះ កើនឡើងជិត200ភាគរយ បើធៀបទៅនឹងឆ្នាំ2020។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន ​បានឱ្យដឹងថាម្រេចកម្ពុជាប្រមាណ 7,461 តោនត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយរាប់ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ2021 ដោយតួលេខនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទំហំ 195.20 ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងរបាយការណ៍ដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេល 5ខែដំបូងឆ្នាំ2021 ផលិតផលម្រេច​​ចំនួន 7,461.21​តោន (​កើនឡើង​ចំនួន 195.20 ភាគរយ) ត្រូវបាននាំ​ចេញ ដោយក្នុងនោះនាំទៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ចំនួន​7.56 ​តោន, សាធារណរដ្ឋ​ឆេ​ក​ចំនួន 6.10 តោន, ប្រទេស​បារាំង​ចំនួន 13.86 តោន, ប្រទេស​អាល្លឺម៉ង់​ចំនួន 70.82 តោន, ប្រទេស​ឥណ្ឌា​ចំនួន 25 តោន, ប្រទេស​ជប៉ុន​ចំនួន 2.18 តោន, ប្រទេស​កូរ៉េ​ចំនួន 1.30 តោន, ប្រទេស​ប៉ូឡូញ​ចំនួន 7.09 តោន, ប្រទេស​រុស្សី​ចំនួន 0.31 តោន, ប្រទេស​ស៊ុយ​អ៊ែត​ចំនួន 1.15 តោន, កោះ​តៃវ៉ាន់​ចំនួន 15 តោន, ប្រទេស​អង់គ្លេស​ចំនួន 1.24 តោន, ប្រទេស​អារ៉ាប់​រួម​ចំនួន 0.01 តោន, សហរដ្ឋអាមេរិក​ចំនួន 1.10 តោន និង​ប្រទេស​វៀតណាម​ចំនួន 7,308.49 តោន​។​

ដំណាំម្រេចត្រូវបានដាំដុះនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជារួមមានខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពត និងខេត្តកែប។ ម្រេចកំពតត្រូវបានគេស្គាល់ច្រើនបំផុតជាមួយនឹងតម្លៃខ្ពស់ ហើយដាំនៅក្នុងភូមិសាស្ត្រខែតកំពត និងកែប។ វាត្រូវបានផ្តល់ជូនជាមួយនឹងការចង្អុលបង្ហាញភូមិសាស្ត្រ (GI) ពីសហភាពអឺរ៉ុបក្នុងឆ្នាំ2016 និងពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ2010។ ម្រេចកំពតរបស់កម្ពុជាត្រូវបានចុះបញ្ជីសម្រាប់ការការពារអន្ដរជាតិនៅក្នុងប្រទេសចំនួន 32 ក្រោមច្បាប់ក្រុងហ្សឺណែវនៃកិច្ចព្រមព្រៀងលីសបោន(Lisbon) ។

លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឱ្យដឹងថា ម្រេចកំពតនៅតែជាផលិតផលនាំចេញដ៏រឹងមាំសម្រាប់ប្រទេស និងទទួលបានទីផ្សារល្អ បើទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបង្កដោយករណវីរុសកូវីដ-19 ក៏ដោយ ។

លោក ងួន ឡាយ បានមានប្រសាសន៍ថា៖

“ជាធម្មតា ទីផ្សារម្រេចកំពតត្រូវបានជំរុញតាមរយៈការទិញរបស់ភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តក្នុងប្រទេស(មុនពេលកូវីដ) ប្រមាណ30​ភាគរយ យើង​នាំចេញ​តែ70​ភាគរយ​ទេ។ ប៉ុន្តែ ដោយសារតែចំនួនភ្ញៀវទេសចរបានធ្លាក់ចុះក្នុងកំឡុងពេលមានជំងឺរាតត្បាត  ដូច្នេះ ម្រេចប្រមាណ 30​ភាគរយត្រូវបង្វែរការចែកចាយនៅក្នុងស្រុកវិញ”

លោកបានបន្ថែមឲ្យដឹងថា បច្ចុប្បន្ន ផ្ទៃដី​ដាំ​ម្រេច​កំពត​ដែលជា​សមាជិក​របស់​ស​មា​គមមាន​ចំនួន​ 280​ហិកតា និង​សមាជិក​អ្នក​ផលិត​ចំនួន ​457​គ្រួសារ, សមាជិក​ជា​ក្រុមហ៊ុន​ផលិត លក់ និង​វេច​ខ្ចប់​ចំនួន 37​ក្រុមហ៊ុន​។ ផលិតផល ម្រេច​កំពត​បាន​នាំចេញ​ប្រមាណ70​តោន​នៅក្នុង​មួយឆ្នាំៗ​ ហើយតម្រូវការអន្តរជាតិ និងការបញ្ជាទិញនៅតែមានទើបធ្វើឱ្យម្រេចកំពតនៅតែរក្សាបានការនាំចេញជាធម្មតា។

លោក ងួន ឡាយ បានបន្តថា ក្រុមហ៊ុនមួយចំនួនដូចជា Farm Link គឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកនាំចេញម្រេចកំពត ហើយ EU Land and Pepper Investment Co Ltd គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសឆេក ដែលមានជំនាញក្នុងការនាំចេញម្រេចកំពត ក៏បានជួយរក្សាឱ្យបាននូវទីផ្សារនាំចេញម្រេចកំពតរបស់កម្ពុជាផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី លើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារ ពន្ធគយ ដើម្បីពង្រីកសក្តានុពលវិស័យស្រូវអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2024

សម្តេចធិបតី លើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារ ពន្ធគយ លើការនាំចេញអង្ករ និងនាំចូលគ្រឿងបរិការម៉ាស៊ីនកិនស្រូវ ដើម្បីមានលទ្ធភាពពង្រឹង និងពង្រីកសក្តានុពលវិស័យស្រូវអង្ករ

បញ្ជីរាយនាមសប្បុរសជនបរិច្ចាគសម្រាប់ប្រើប្រាស់និងគាំទ្រក្នុងសកម្មភាពរៀបចំព្រឹត្តិការណ៍​ Gumball3000 នៅកម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2024

បញ្ជីរាយនាមសប្បុរសជនបរិច្ចាគសម្រាប់ប្រើប្រាស់និងគាំទ្រក្នុងសកម្មភាពរៀបចំព្រឹត្តិការណ៍​ Gumball3000 នៅកម្ពុជា​

ម្នាស់តូចៗមិនមានទីផ្សារ យកទៅច្នៃជាទឹកសាប៊ូលាងចាន មានការគាំទ្រច្រើន និងជួយដល់ជីវភាពកសិករ

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2024

លើសពីផ្លែឈើ ជាម្ជូរ ឬច្នៃជាម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស ផ្លែម្នាស់ដែលមានរសជាតិជូរអែម ក៏អាចកែច្នៃជាផលិតផលសាប៊ូប្រើប្រាស់ដ៏មានប្រសិទ្ធភាព។

កម្ពុជា​នឹង​បំបែក​កំណត់​ត្រា​ប្រវត្តិ​សាស្ត្ររបស់ខ្លួន​ ដោយបានចុះបញ្ជីដី​ធ្លី​នៅទូទាំង​ប្រទេស​បាន​១០០​ភាគ​រយ​នាពេលឆាប់ៗ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2024

រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧​នេះ បាន និងកំពុង​សម្រុក​ការងារ​ចុះបញ្ជីដីធ្លីឱ្យបាន​ចប់សព្វ​គ្រប់​នៅរយៈពេល​ដ៏ខ្លីខាង​មុខនេះ ដើម្បីបញ្ចៀសការកើតមានទំនាស់ដីធ្លី និងទាក់ទាញការវិនិយោគ

ក្រុមហ៊ុនហ្រ្គីនត្រេដ កំពុងចរចាជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2024

តាមរយៈក្រុមហ៊ុនហ្រ្គីនត្រេដ ក្រសួងពាណិជ្ជកម្មបាន និងកំពុងចរចាជាមួយបណ្តាប្រទេសក្នុងតំបន់មួយចំនួន ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជាទៅក្រៅប្រទេស

សហភាពអឺរ៉ុបទាមទារឲ្យក្រុមហ៊ុន Apple បង់ពន្ធ ១៣ ពាន់លានអឺរ៉ូ សងទៅ​ប្រទេសអៀរឡង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2024

តុលាការកំពូលរបស់សហភាពអឺរ៉ុប (ECJ) បានចេញសាលក្រម ដោយបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បង់ពន្ធចំនួន ១៣ ពាន់លានអឺរ៉ូ (១៤,៤ ពាន់លានដុល្លារ) ដល់ប្រទេសអៀរឡង់

ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ គាំទ្រ Bakong Tourists App ដើម្បីរួមចំណែកជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជា និងលើកកម្ពស់ការទូទាត់ជាប្រាក់រៀល

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2024

ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ គាំទ្រ Bakong Tourists App ដើម្បីរួមចំណែកជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជា និងលើកកម្ពស់ការទូទាត់ជាប្រាក់រៀល

កម្ពុជាមានរោងចក្រកិនស្រូវខ្នាតធំ១៩ ម៉ាស៊ីនកិនស្រូវខ្នាតតូច និងមធ្យមជិត២ម៉ឺនកន្លែង ជាមួយទុនវិនិយោគជាង៤៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2024

បច្ចុប្បន្ន កម្ពុជាមានរោងចក្រកិនស្រូវខ្នាតធំចំនួន១៩ និងរោងម៉ាស៊ីនកិនស្រូវខ្នាតតូច-មធ្យមជិត២ម៉ឺន ទីតាំង ជាមួយទុនវិនិយោគជាង៤៤០លានដុល្លារអាមេរិក

វិបត្តិចំនួនអ្នកទោសនៅអង់គ្លេសអាចបង្កជាមហន្តរាយ ខណៈរដ្ឋាភិបាលសម្រេចចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2024

គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ រដ្ឋាភិបាលអង់គ្លេសបានសម្រេចដោះលែងអ្នកទោសសរុបដល់ទៅ១៧០០នាក់ភ្លាមៗក្រោយការប្រកាសអាសន្ន

ក្រសួង​រៀបចំដែន​ដី ​នគរូប​នីយកម្ម និងសំណង់ ចុះអនុស្ស​រណៈ​ជាមួយ​អង្គភាព​ស្ថាប័ន​ព័ត៌មាន ​និង​សាកល​វិទ្យាល័យជាច្រើន​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/09/2024

ក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីចុះអនុស្ស​រណៈជាមួយ​ស្ថាប័ន​អប់រំ និងបណ្តា​ស្ថាប័ន​ផ្សព្វផ្សាយជាច្រើន​នៅក្នុងស្រុក