ថៃ ពិចារណាយុទ្ធសាស្ត្រសេវាទេសចរណ៍ស្នាក់នៅតម្លៃ 1 យប់ 1ដុល្លារ

បរទេស៖ ក្រុមម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍របស់ប្រទេសថៃកាលពីប៉ុន្មានថ្ងៃកន្លងមកនេះបានដាក់ពាក្យស្នើសុំអនុវត្តយុទ្ធសាស្ត្រដ៏ថ្មីមួយដោយសង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវទេសចរត្រឡប់មកកាន់ប្រទេសថៃវិញច្រើនជាមួយនឹងយុទ្ធនាការផ្តល់ការស្នាក់នៅ1យប់ 1ដុល្លារ។

យុទ្ធនាការដែលត្រូវបានគេហៅឈ្មោះថា One-night,One dollar​ គឺត្រូវបានដាក់ពាក្យស្នើសុំរួចរាល់ដោយក្រុមប្រឹក្សាជាតិទេសចរណ៍នៃប្រទេសថៃ ឬហៅកាត់ថា TCT ដោយក្នុងនោះម្ចាស់អាជីវកម្មនឹងចូលរួមផ្តល់នូវបន្ទប់មួយចំនួនរបស់ខ្លួនក្នុងតម្លៃត្រឹមតែ 1 ដុល្លារប៉ុណ្ណោះក្នុងមួយយប់ ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលយល់ព្រមមានន័យថាបន្ទប់ទាំងនោះនឹងត្រូវរដ្ឋចូលរួមវិភាគទានក្នុងតម្លៃចន្លោះពី 3,000 បាត ឬ 32 – 96 ដុល្លារក្នុងមួយយប់ជូនត្រឡប់មកផ្ទះសំណាក់ ឬសណ្ឋាគារទាំងនោះវិញ។

យោងតាមការចេញផ្សាយរបស់ TTG Asia បានបញ្ជាក់ឲ្យដឹងថា សំណើនេះត្រូវបានដាក់បញ្ចូនទៅកាន់អជ្ញាធរទេសចរណ៍ថៃរួចរាល់ហើយដើម្បីអាចយកទៅអនុវត្តនៅក្នុងខេត្តភូកេតជាមុនសិនដែលវាគ្រោងនឹងបើកដំណើរការឲ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ក្នុងការធ្វើដំណើរចូលកំសាន្តវិញបានចាប់ពីខែកក្កដាខាងមុខនេះ។

ម៉្យាងទៀត ប្រសិនបើសំណើរនេះត្រូវបានអនុម័តឲ្យប្រើប្រាស់ និងទទួលបានជោគជ័យនោះ យុទ្ធសាស្ត្រមួយនេះនឹងត្រូវយកទៅប្រើប្រាស់នៅតាមតំបន់ទេសចរណ៍ទាក់ទាញសំខាន់ៗផ្សេងទៀតដូចជាកោះសាមុយ និងទីក្រុងបាងកកជាដើមផងដែរ។

ប្រទេសថៃមកដល់ពេលនេះបានទទួលរងនូវផលប៉ះពាល់ដោយសារបញ្ហាកូវីដអស់រយៈពេល 15 ខែមកហើយ។ ជាមួយគ្នានេះ ខេត្តភូកេតប្រទេសថៃក៏នឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងឡាយឡើងវិញប្រសិនបើពួកគេបានចាក់វ៉ាក់សាំងរួចរាល់ ហើយវានឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី 1 ខែកក្កដាខាងមុខនេះ ដោយមិនចាំបាច់តម្រូវឲ្យធ្វើការឃុំខ្លួន និងចត្តាឡីស័កឡើយ ដោយក្នុងនោះខេត្តគោលដៅទេសចរណ៍ដ៏ធំមួយនេះក៏បានគ្រោងទុករួចរាល់ផងដែរក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនឲ្យបាន 70 ភាគរយមុនពេលការត្រឡប់វិញនៃទេសចរនេះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុគ្គលិកក្រុមហ៊ុន Samsung រាប់ពាន់នាក់ធ្វើកូដកម្មបន្ទាប់ពីបរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

សហជីពប្រចាំក្រុមហ៊ុនអេឡិចត្រូនិក Samsung នៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា បុគ្គលិករាប់ពាន់នាក់បានចាប់ផ្តើមកូដកម្មមិនកំណត់ថ្ងៃ

តម្លៃប្រេងបន្តឡើងថ្លៃជាង ៨៥ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៨៥,០៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៨ ភាគរយ ឬ ៨២,១០​ ដុល្លារក្នុងមួយបារ៉ែល

តម្លៃជួញដូរហ៊ុននៅកម្ពុជាប្រចាំថ្ងៃ ជាមធ្យមជាង២១ម៉ឺនដុល្លារ តែថ្ងៃខ្លះហក់ឡើងដល់ជាងកន្លះលាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

តម្លៃជួញដូរហ៊ុនប្រចាំថ្ងៃជាមធ្យមជាង២១ម៉ឺនដុល្លារអាម៉េរិក តែមានថ្ងៃខ្លះបានហក់ឡើងដល់ជាងកន្លះលានដុល្លារ និងប្រមូលបានសាច់ប្រាក់សរុប៣៨៩លានដុល្លារ

ចំណេះដឹងសំខាន់ៗស្ដីពីការដាំដុះខ្ញីឱ្យទទួលបានផលច្រើនដែលកសិករគួរយល់ដឹង

ជំនួញ, ព្រឹត្តិការណ៍

• 12/07/2024

ខ្ញីជារុក្ខជាតិមើមដែលប្រជាជនខ្មែរនិយមដាំ និងយកទៅច្នៃជាគ្រឿងទេស បន្ថែមរសជាតិម្ហូបអាហារបានច្រើនមុខ អាចធ្វើជាឱសថបុរាណផងដែរ

គន្លឹះសំខាន់ៗចំនួន ៦ អាចជួយដោះស្រាយបញ្ហាបំណុលលើសលប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/07/2024

ពាក្យថាបំណុលគឺមិនមែនសំដៅលើភាពអវិជ្ជមានទាំងស្រុងនោះទេ ពោលគឺបំណុលមានគុណសម្បត្តិ និងគុណវិបត្តរៀងៗខ្លួន

គម្រោង​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន​៣ ​កំពុង​ដំណើរការ​មានទឹកប្រាក់ជាង ៥,៣ពាន់​លាន​​ដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 12/07/2024

រាជរដ្ឋាភិបាល គ្រោង​ចំណាយថវិកា​រាប់រយពាន់​លានដុល្លារអាមេរិក​ លើការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា​ក្នុង​ប្រទេស​ ដើម្បីទាក់ទាញការវិនិយោគពីក្រៅស្រុកបន្ថែមទៀត

គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៤ យានយន្តអគ្គិសនីសរុបចំនួន ២ ៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ការចុះបញ្ជីយានយន្តអគ្គិសនីដែលជានិន្នាការថ្មី មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋិនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់

រយៈពេល ៥ខែ ដើមឆ្នាំ២០២៤ មានទេសចរជាតិ និងអន្តរជាតិសរុបជាង ១២លាន ៦សែននាក់ បានចេញដើរកម្សាន្តនៅទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ទេសចរអន្តរជាតិជាង២លាន៦សែននាក់ បានមកទស្សនាកម្ពុជាក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២៤ ខណៈទេសចរក្នុងស្រុកមានចំនួន ១០,៦៨៨,០៧៣ នាក់

ស្ថាប័នរបស់រដ្ឋាភិបាលចំនួន២ រួមគ្នាជំរុញទំនើបកម្មសហគមន៍កសិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/07/2024

ស្ថាប័នរបស់រដ្ឋាភិបាលចំនួន២ រួមគ្នាជំរុញទំនើបកម្មសហគមន៍កសិកម្ម និងប្រែក្លាយពីកសិកម្មលក្ខណៈគ្រួសារទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្ម

ក្រសួងកសិកម្ម និងសហគ្រិនខ្មែរ គាំទ្រគោលនយោបាយអាទិភាព«សហគមន៍កសិកម្មទំនើប»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/07/2024

ក្រសួងកសិកម្ម និង សហគ្រិនខ្មែរ បានចុះ MoU ជាមួយគ្នា ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពឱ្យរស់រវើក