បរទេស៖ មកដល់ពេលនេះការបង្អាក់លើកិច្ចទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិន និងអូស្ត្រាលី បានធ្វើឲ្យក្រុមពាណិជ្ជករដែលជាអ្នកនាំចេញរបស់អូស្ត្រាលីកំពុងជួបបញ្ហាលំបាកកាន់តែខ្លាំង ហើយក៏កំពុងស្វែងរកទីផ្សារថ្មីក្រៅពីចិនជាបណ្តើរៗផងដែរ។
សភាពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលីដែលបានធ្វើការសិក្សាស្រាវជ្រាវទៅលើក្រុមប្រតិបត្តិករអាជីវកម្មក្នុងស្រុកចំនួន 189 បានរកឃើញថាពួកគេភាគច្រើនបានជឿជាក់ថាអាជីវកម្មរវាងរដ្ឋាភិបាលក្រុងស៊ីដនី និងទីក្រុងប៉េកាំងគឺអាចនឹងមិនត្រឡប់ទៅរកសភាពធម្មតាដូចដើមវិញនោះឡើយ ហើយពួកគេក៏កំពុងធ្វើការស្វែងរកទីផ្សារថ្មីដើម្បីជំនួសទីផ្សារចិន ដូចជាប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ីជាដើម។
តាមរយៈរបាយការណ៍ស្រាវជ្រាវដដែលនេះបានធ្វើឡើងនៅក្រោយពេលដែលទំហំពាណិជ្ជកម្មរបស់អូស្ត្រាលី និងចិន បានចាប់ផ្តើមដាំក្បាលចុះជាលើកជាលើកដំបូងភ្លាមៗក្រោយពេលត្រឹមតែ 1 ឆ្នាំប៉ុណ្ណោះដែលនាយករដ្ឋមន្ត្រីអូស្ត្រាលីបានធ្វើការអំពាវនាវឲ្យសហគមន៍អន្តរជាតិបើកការស្រាវជ្រាវរកប្រភពនៃការកកើតវីរុសកូវីដចេញពីទីក្រុងវូហាន នៃប្រទេសចិន។
ក្រោយមានការអន់ចិត្តទៅលើការអំពាវនាវរបស់អូស្ត្រាលីខាងលើនេះ រដ្ឋាភិបាលប៉េកាំងបានធ្វើការសងសឹកតាមរយៈការដាក់សំពាធទៅលើវិស័យពាណិជ្ជកម្ម ដូចជាការបង្កើនពន្ធលើទំនិញជាច្រើនប្រភេទ ជាពិសេសទំនិញប្រភេទធញ្ញជាតិ ស្រាក្រហម ខណៈដែលការនាំចេញធ្យូងថ្មគឺត្រូវបានរារាំងទាំងស្រុង ហើយចិនបានចោទអូស្ត្រាលីថាគឺជាអ្នកដែលបង្កហេតុឲ្យ និងទាញកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យធ្លាក់ចុះមកដល់កម្រិតដ៏អាក្រក់មិនធ្លាប់មាន។
លើសពីនេះរដ្ឋាភិបាលចិនក៏បានប្រកាសលុបចោលនូវផែនការ និងកិច្ចព្រមព្រៀងជាមួយនឹងអូស្ត្រាលីទៅលើគម្រោងផ្លូវសូត្ររបស់ចិនដែលត្រូវបានគេស្គាល់ឈ្មោះថា Belt and Road Initiative នោះថែមទៀតផង។
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ក្រុមរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលអូស្ត្រាលី បានព្យាយាមបង្កើតកិច្ចចរចា ស្វែងរកដំណោះស្រាយ និងបង្កើនទំនាក់ទំនងជាមួយនឹងភាគីចិនឡើងវិញ ប៉ុន្តែត្រូវបានត្រូវបានរដ្ឋាភិបាលចិនបដិសេធមិនទទួលជួបពិភាក្សាណាមួយនោះឡើយ ហើយរហូតមកដល់ពេលនេះ សញ្ញាវិជ្ជមាននៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមិនទាន់លេចចេញនោះទេ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា – កូរ៉េ លើកកម្ពស់កម្មសិទ្ធិបញ្ញា ដើម្បីទាក់ទាញការវិនិយោគបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំកម្ពុជា បានសហការជាមួយ ក្រសួងពាក់ព័ន្ធ និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទ ការលើកម្ពស់វិនិយោគក្នុងប្រទេសកម្ពុជា
កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍតំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ រួមគ្នាអភិវឌ្ឍតំបន់ប្រមូលផ្តុំនវានុវត្តន៍ ឧស្សាហកម្ម ស្រាវជ្រាវនិងអភិវឌ្ឍន៍ នៅកម្ពុជា
អ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងឧស្សាហកម្ម ជជែកគ្នាអំពីការទូតវិទ្យាសាស្ត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
អ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និង អ្នកជំនាញក្នុងវិស័យឧស្សាហកម្ម បានជួបជជែកពិភាក្សាគ្នាអំពីការទូតវិទ្យាសាស្ត្រ សំដៅដោះស្រាយបញ្ហាសកល និងលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា
កតិកាសញ្ញាការពារជាតិចំនួន២ រវាងហ្វីលីពីន និងជប៉ុន ត្រៀមបង្កើតឡើងផ្តោតលើបញ្ហាជម្លោះដែនទឹកជាមួយចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Shigeru Ishiba បានប្រកាសថា ជប៉ុន និងប្រទេសហ្វីលីពីន កំពុងរៀបចំផែនការពិភាក្សារួមគ្នាទៅលើឯកសារកតិកាសញ្ញាលើវិស័យការពារជាតិ