ចំណេះដឹង ៖ គ្រាន់តែនិយាយពីឈ្មោះរថយន្ត Rolls Royce ភ្លាមនោះអ្នកនឹងនឹកគិតក្នុងចិត្តថា វាជាប្រភេទរថយន្តដែលមានភាពប្រណីត និងទំនើបបំផុត មានតម្លៃថ្លៃខ្លាំងបំផុតបើធៀបទៅនឹងរថយន្តទូទៅដែលធ្វើដំណើរនៅលើផ្លូវរួមគ្នា ហើយក៏ត្រូវបានគេជឿជាកថា ក៏ជារថយន្តដែលប្រើប្រាស់សម្រាប់តែអ្នកសម្បូរទ្រព្យលំដាប់ជាឧកញ៉ា ឬមហាសេដ្ឋីប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ តើអ្នកធ្លាប់បានដឹងច្បាស់ពីលក្ខណៈពិសេសអ្វីខ្លះរបស់រថយន្តលំដាប់មហាសេដ្ឋីប្រភេទនេះ ដែលជំរុញឲ្យមានតម្លៃរហូតដល់ខ្ទង់លានដុល្លារក្នុងមួយគ្រឿងនោះ? ខាងក្រោមនេះជាចំណុចសំខាន់ និងជាលក្ខណៈពិសេសខ្លះៗដែលមានភាពទំនើបខុសប្លែកពីរថយន្តទូទៅ ៖
– មួយក្នុងចំណោមកត្តាសំខាន់បំផុតដែលនាំឲ្យតម្លៃរបស់ Rolls Royce មានកម្រិតខ្ពស់ខ្លាំងបែបនេះ គឺបច្ចេកទេសលាបថ្នាំ និងពណ៌របស់រថយន្ត។ អតិថិជនអាចធ្វើការជ្រើសរើសគំរូពណ៌តាមចំណូលចិត្តរហូតដល់ទៅ 44,000ជម្រើស លើសពីនោះ អតិថិជនក៏អាចបង្កើតពណ៌ណាមួយផ្សេងទៀតដោយខ្លួនឯង ដែលវានឹងក្លាយទៅជាពណ៌កម្មសិទ្ធិផ្តាច់មុខរបស់អតិថិជនពីក្រុមហ៊ុនថែមទៀតផង។
– រថយន្ត Rolls Royce មានស្បែកដែលប្រើប្រាស់សម្រាប់ការរចនានៅក្នុងរថយន្តដល់ទៅ 23 ជម្រើសព្រមទាំងជម្រើសផ្សេងណាមួយផ្សេងទៀតដែលអាចធ្វើឡើងទៅតាមតម្រូវការរបស់អតិថិជន។ កិច្ចការងារផលិតរថយន្តធ្វើឡើងដោយដៃសុទ្ធសាធ ហើយវាគឺអាស្រ័យទៅតាមការចង់បានរបស់អតិថិជនទាំងចំពោះមុខងារទំនើបរបស់វា និងការរចនាឌីហ្សាញផ្នែកខាងក្នុងផងដែរ ប៉ុន្តែបើទោះបីជារថយន្តដែលក្រុមហ៊ុនផលិតកន្លងមកអាចមានមុខងារ និងភាពខុសគ្នាខ្លះនៃបច្ចេកវិទ្យាក្តី ប៉ុន្តែគិតមកដល់ពេលនេះក្រុមហ៊ុនមិនដែលទទួលបានបញ្ហាពីការប្រើប្រាស់រថយន្តទាំងនោះ ហើយត្រូវបានបញ្ជូនវាមកវិញនោះទេ។
– រថយន្ត Rolls Royce នីមួយៗបានបំពាកជាមួយនឹងឧបករណ៍ការពារសម្លេងដែលមានទំងន់រហូតទៅដល់ 300 ផោន ឬប្រមាណជា 136 គីឡូក្រាម ដោយក្នុងនោះសូម្បីតែកង់រថយន្តក៏ត្រូវបានផលិតយ៉ាងពិសេសផងដែរ ដើម្បីអាចកាត់បន្ថយសម្លេងកកិតពេលធ្វើដំណើរនៅលើផ្លូវ ដែលកាន់តែផ្តល់ភាពងាយស្រួល និងផាសុកភាពហួសពីការរំពឹងទុក។
– ឧបករណ៍គ្រប់គ្រង និងបញ្ជាត្រូវបានរចនាឡើងអាស្រ័យទៅនឹងតម្រូវការអតិថិជនដូចគ្នា។ បើនិយាយទៅវាដូចជាសារមន្ទីរនៃសិល្បៈមួយយ៉ាងដូច្នេះដែរ ពេលដែលយើងចូលទៅដល់នៅខាងក្នុងរថយន្តព្រមទាំងបច្ចេកវិទ្យាទាំងអស់ដែលវាមាន។ ទាំងគុណភាព និងការរចនាឌីហ្សាញ កើតចេញពីការធ្វើឡើងដោយដៃ 100 ភាគរយ។ តាមរយៈសមិទ្ធកម្មទាំងអស់នេះ Rolls Royce ត្រូវបានគេមើលឃើញថា នៅតែជាក្រុមហ៊ុនផលិតរថយន្តប្រណីត ទំនើប និងអស្ចារ្យបំផុត ដែលហាក់នៅមិនទាន់មានក្រុមហ៊ុនផលិតរថយន្តណាអាចប្រជែងទីផ្សារបែបនេះបាននៅឡើយ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ2019 ក្រុមហ៊ុន Roll Royce អាចលក់បានក្នុងអត្រាកើនឡើងដល់ទៅ 25ភាគរយ ពោលគឺស្មើនឹងប្រមាណ 5,152 គ្រឿង ហើយគិតជាមធ្យមទៅលើអាយុរបស់ម្ចាស់រថយន្ត Rolls Royce ទាំងអស់លើពិភពលោកភាគច្រើនគឺជាក្រុមមនុស្សដែលកើតនៅចន្លោះពីទសវត្សរ៍ឆ្នាំ1940-1950 ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ព្រះរាជពិធីស្ទូងស្រូវដោយអធិរាជជប៉ុនបង្ហាញពីការឲ្យតម្លៃវិស័យកសិកម្ម ផ្សារភ្ជាប់ជំនឿ និងប្រពៃណី ទាំងពលរដ្ឋនិងរាជវង្ស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2025
កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ រាជវាំងជប៉ុន បានរៀបចំពិធីបុណ្យប្រពែណីមួយសម្រាប់ការដាំដុះស្រូវដែលជាពិធីត្រូវបានចាត់ទុកថាមានអត្ថន័យសំខាន់ តំណាងឲ្យវិស័យកសិកម្ម ក៏ដូចជាជំនឿនិងប្រពៃណី វប្បធម៍របស់ប្រទេសជប៉ុនផងដែរ
មេនូឡាយហ្វ៍ គាំទ្រក្តីស្រមៃរបស់កុមារកម្ពុជាជាមួយផលិតផលធានារ៉ាប់រងថ្មី “Manulife បរិញ្ញា (Manulife Pak Rinha)”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/05/2025
ក្រុមហ៊ុន មេនូឡាយហ្វ៍ មានមោទនភាពក្នុងការដាក់សម្ពោធផលិតផលថ្មីដែលមានឈ្មោះថា “មេនូឡាយហ្វ៍ បរិញ្ញា (Manulife Pak Rinha)” ដើម្បីធានាអនាគតការសិក្សារបស់កុមារកម្ពុជា និងផ្តល់សន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុដល់ឪពុកម្តាយគ្រប់ៗរូប