តម្លៃទីផ្សារលំនៅឋានមិនផ្ទាល់ដីជាសាកលនៅតែបន្តកើនឡើង ខណៈដែលបណ្តាប្រទេសមួយចំនួនជួបឱនភាព

បរទេស៖​ ការស្រាវជ្រាវជាសាកលរបស់ក្រុមហ៊ុនជំនាញទីផ្សារអចលនទ្រព្យ Knight Frank បានរកឃើញថាតម្លៃលំនៅឋាននៅទូទាំងពិភពលោកក្នុងឆ្នាំ 2021នេះបើទោះជាមានការគំរាមកំហែង និងជួបវិបត្តិនៃជំងឺកូវីដ-19យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់តម្លៃទីផ្សារលំនៅឋានជា​សាកល​នៅ​តែ​មាន​ការ​កើនឡើងក្នុងរង្វង់ប្រមាណ 7.3ភាគរយ(គិតត្រឹមចុងខែមីនា ឆ្នាំ2021)។

យោងតាមរបាយការណ៍ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនជំនាញផ្នែកទីផ្សារអចលនទ្រព្យជាសាកល Knight Frank ដែលមានអាយុកាលជាង 125 ឆ្នាំរបស់ចក្រភពអង់គ្លេសកាលពីចុងសប្តាហ៍កន្លងទៅនេះបានបង្ហាញថាតម្លៃលំនៅឋានប្រភេទមិនផ្ទាល់ដី ឬ Non-Landed House នៅក្នុងប្រទេសសិង្ហបុរីនៅក្នុងត្រីមាសដំបូងឆ្នាំ2021 បានកើនឡើងប្រមាណជា 6.1 ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។

ប្រភពដដែលបានសរសេរទៀតថាសន្ទស្សន៍នេះបានធ្វើឲ្យប្រទេសសិង្ហបុរីស្ថិតនៅក្នុងចំណាត់លេខរៀងទី 27 នៃបណ្តាលប្រទេសដែលមានតម្លៃលំនៅឋានកើនឡើងខ្លាំងជាងគេបំផុតលើលើលោកទាំង 56 ដែលក្នុងនោះហុងកុងបានត្រឹមចំណាត់ថ្នាក់លេខ 46 ពោលគឺមានការកើនឡើងប្រមាណត្រឹមតែ 2.1 ភាគរយប៉ុណ្ណោះក្នុងត្រីមាសដំបូងនេះដូចគ្នា។

ដោយឡែកប្រទេសមហាអំណាចសេដ្ឋកិច្ចដែលឈរដែលមានតម្លៃលំនៅឋានកើនឡើងខ្លាំងទាំង 4 នោះវិញ មានដូចជាសហរដ្ឋអាមេរិកដែលរកបានកំណើនដល់ទៅ 13 ភាគរយ ប្រទេសស៊ុយអែតកើនឡើងក្នុងអត្រា 13 ភាគរយ ដូចគ្នាទៅនឹងប្រទេសអូស្ត្រាលីដែលឈរនៅលេខរៀងទី 3 មានអត្រាកើនឡើង 12 ភាគរយ និងប្រទេសកាណាដាឈរនៅលេខរៀងទី 4 មានកំណើន 11 ភាគរយ។

ទោះបីជាយ៉ាងណាក្តី តម្លៃលំនៅឋាននៅក្នុងប្រទេសតួកគីគឺត្រូវបានគេមើលឃើញថាជាប្រទេសដែលមានអត្រាកើនឡើងខ្លាំងជាងគេបំផុតលើលោកប្រមាណទៅដល់ 32 ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ និងរត់តាមពីក្រោយដោយប្រទេសញូវស៊ីឡែនដែលមានកំណើនប្រមាណ 22.1 ភាគរយ។

ទោះជាយ៉ាងក៏ដោយ ដោយសារបញ្ហាបិទការធ្វើដំណើររវាងប្រទេស និងប្រទេស ក៏ដូចជាទីក្រុងនៅតាមបណ្តាប្រទេសនានានៅលើសាកលលោក  ព្រមទាំងបញ្ហាសេដ្ឋកិច្ចដែលបណ្តាលមកពីបញ្ហារីករាលដាលនៃកូវីដផងនោះ គេក៏អាចមើលឃើញថាប្រទេសមួយចំនួនធំមានការធ្លាក់ចុះនៃតម្លៃលំនៅឋានខ្លាំង ដែលក្នុងនោះរួមមានប្រទេសអ៊ីតាលី បានធ្លាក់ចុះដល់ទៅ 1.6 ភាគរយ ប្រទេសឥណ្ឌាធ្លាក់ចុះ 1.6 ភាគរយ ដូចគ្នាទៅនឹងប្រទេសអេស្បាញធ្លាក់ចុះ 1.8 ភាគរយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីទាក់ទាញទេសចរ

ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ គឺជាដំណាក់កាលសំខាន់នៃគោលនយោបាយរាជរដ្ឋាភិបាល

វេទិកាសេដ្ឋកិច្ចរបស់គណបក្សប្រជាធិបតេយ្យអាចនឹងនៅដដែលបន្ទាប់ពី Joe Biden បញ្ចប់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការប្រកាសដកឈ្មោះរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden ចេញពីគណបក្សប្រជាធិបតេយ្យក្នុងនាមជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២៤ កំពុងក្លាយជាប្រធានបទជជែកដេញដោលទាក់ទងនឹងវេទិកាសេដ្ឋកិច្ច

ក្រុមហ៊ុនធំមួយរបស់ចិន នាំចូលរថយន្តអគ្គិសនីទំនើប​ និងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2024

ក្រុមហ៊ុនធំមួយរបស់ប្រទេសចិន នាំចូលរថយន្តអគ្គិសនីទំនើប និងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តនៅព្រះរាជាណាចក្រកម្ពុជា .