វិស័យធនាគារ ដើរតួនាទីដ៏សំខាន់ និងមិនអាចខ្វះបាននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនៃចរន្តសេដ្ឋកិច្ចប្រទេសជាតិទាំងមូល។ ដោយឡែកសម្រាប់តែនៅក្នុងប្រទេសកម្ពុជា មានធនាគារពាណិជ្ជចំនួន53 ដោយក្នុងនោះមានធនាគារក្នុងស្រុកចំនួន22 ធនាគារបុត្រសម្ព័ន្ធចំនួន19 និងធនាគារសាខាបរទេសចំនួន12 នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសទី1ឆ្នាំ2021នៃធនាគារអេស៊ីលីដា ដោយផ្អែកលើទិន្នន័យធនាគារជាតិនៃកម្ពុជា។
ជាមួយនឹងវត្តមាននៃចំនួនធនាគារពាណិជ្ជកម្មដែលកំពុងមានប្រតិបត្តិការយ៉ាងសកម្មនៅពេលបច្ចុប្បន្ននេះ យើងសូមលើកយកពីតួនាទីសំខាន់ៗចំនួន4ចំពោះវិស័យសេដ្ឋកិច្ចជាតិមកបង្ហាញជូនដូចខាងក្រោម ៖
ទី1. ធនាគារពាណិជ្ជ ផ្តល់នូវសេវាអន្តរការីកម្មហិរញ្ញវត្ថុរវាងអ្នកសញ្ជ័យ និងវិនិយោគិន ដែលជាដំណើរការមួយប្រែក្លាយទ្រព្យសកម្មហិរញ្ញវត្ថុឲ្យមានកាលបរិច្ចេទច្បាស់លាស់។ គុណសម្បត្តិរបស់ធនាគារពាណិជ្ជគឺប្រែក្លាយប្រាក់បញ្ញើដែលមានរយៈពេលខ្លីឲ្យក្លាយទៅជាឥណទានរយៈពេលវែង។
ទី2. ធនាគារពាណិជ្ជ ដើរតួនាទីជាអ្នកបង្កើតរូបិយវត្ថុបញ្ញើនៅក្នុងសេដ្ឋកិច្ចជាតិ ដោយផ្តល់ឥណទានដល់វិនិយោគិនដែលត្រូវការធនធានហិរញ្ញវត្ថុដើម្បីយកទៅដាក់ទុនវិនិយោគ។ ដូច្នេះធនាគារពាណិជ្ជមានតួនាទីបង្កើតរូបិយវត្ថុនៅក្នុងសេដ្ឋកិច្ចជាតិ។
ទី3. សកម្មភាពរបស់ធនាគារពាណិជ្ជ ជាពិសេសគោលនយោបាយរបស់ធនាគារពាណិជ្ជក្នុងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន ជះឥទ្ធិពលទៅលើការផ្គត់ផ្គង់រូបីយវត្ថុ និងសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចជាតិ។
ទី4. ធនាគារពាណិជ្ជ ជួយធនាគារកណ្តាលក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ។
សូមរំលឹកជូនថា នៅក្នុងបាយការណ៍ប្រចាំឆ្នាំ2020 របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារបានកើនឡើង 16.2ភាគរយ (ដល់ 205.3ទ្រីលានរៀន ឬស្មើនឹងប្រមាណ 50.7ប៊ីលានដុល្លារអាមេរិក) ដែលឥណទានអតិជនកើន 15.3ភាគរយ (ដល់122.5ទ្រីលានរៀល ឬស្មើនឹងប្រមាណ 30.2ប៊ីលានដុល្លារអាមេរិក) ដោយមានចំនួន 1.2លានគណនី៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Manulife និង AUPP រួមគ្នាលើកកម្ពស់ការអប់រំ និងសុវត្ថិភាពហិរញ្ញវត្ថុនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/05/2025
ក្រុមហ៊ុន Manulife Cambodia និង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានចុះ MOU ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើតឱកាសដ៏មានតម្លៃសម្រាប់និស្សិត អ្នកជំនាញ និងសហគមន៍កាន់តែទូលំទូលាយ
អគ្គិសនីកម្ពុជា៖ អត្រាផ្គត់ផ្គង់អគ្គិសនីលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០%
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចបានអត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រមាណ៩៥,២៤%ពីបណ្តាញជាតិ ដែលមានស្ថិរភាពរួចហើយ និងនៅតាមភូមិ១០០%
ថៃ រឹបអូសសំណល់អេឡិចត្រូនិកខុសច្បាប់របស់អាមេរិកជាង២០០តោន នៅផែទំនិញក្នុងទីក្រុងបាងកក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
ក្រុមមន្ត្រីជំនាញនៃប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានប្រភេទសំណល់អេឡិចត្រូនិកដែលនាំចូលពីប្រទេសអាមេរិកក្នុងបរិមាណរហូតដល់ទៅ ២៣៨តោន នៅឯផែស្តុកទំនិញនាទីក្រុងបាងកក
ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង