បរទេស៖ តាមផែនការក្រុមហ៊ុនស្រាវជ្រាវទីអវកាស Blue Origin របស់កំពូលមហាសេដ្ឋីពិភពលោក Jeff Bezos ត្រូវបានគេដឹងថានឹងធ្វើដំណើរជាលក្ខណៈប្រវត្តិសាស្ត្រជាមួយអ្នកដំណើរទេសចរណ៍5នាក់ផ្សេងទៀត ទៅកាន់ទីលំហអាកាសត្រឹមថ្ងៃទី 20 ខែកក្កដាខាងមុខនេះហើយ។
កាន់តែអស្ចារ្យជាងនេះ កាលពីថ្ងៃចន្ទម្សិលមិញស្ថាបនិករបស់ក្រុមហ៊ុនគឺលោក Jeff Bezos ដោយផ្ទាល់បានប្រកាសថា លោកក៏នឹងមានវត្តមានចូលរួមជាមួយនឹងការធ្វើដំណើរនេះផងដែរ ហើយព្រមទាំងប្អូនប្រុសលោកម្នាក់ទៀតគឺលោក Mark Bezos។
នៅក្នុងសេចក្តីប្រកាសដែលត្រូវបានធ្វើឡើងជាវិដេអូដោយក្នុងនោះមានទាំងលោក Jeff ផង និងលោក Mark ផង បានបញ្ជាក់ថា វាគឺជាអ្វីដែលមានអត្ថន័យបំផុតនៅក្នុងជីវិតរបស់ពួកគេក្នុងការចូលរួមជាមួយនឹងការធ្វើដំណើរជាលើកដំបូងរបស់ Blue Origin ជាមួយនឹងអ្នកដំណើរបែបនេះខណៈដែលកាលពីខែឧសភាកន្លងមកក្រុមហ៊ុន Blue Origin មិនបានបញ្ជាក់ថាទេថា នឹងមានវត្តមានរបស់លោក Bezosផងនោះ។
លោក Bezos បាននិយាយថា ៖ «នៅពេលដែលអ្នកបានឃើញភពផែនដីពីលំហអាកាសនោះវានឹងធ្វើឲ្យអ្នកផ្លាស់ប្តូរជាមិនខាន។ ប្តូរទំនាក់ទំនងរបស់អ្នកដែលធ្លាប់មានជាមួយនឹងផែនដីជាមួយនឹងមិត្តភ័ក្ត្រ ក្រុមគ្រួសារ។ វាគឺជាក្តីសុបិនរបស់ខ្ញុំតាំងតែពីអាយុ 5 ឆ្នាំ ហើយវាគឺជារឿងដែលមានអត្ថន័យបំផុតសម្រាប់ជីវិតរបស់ខ្ញុំនៅពេលដែលមានប្អូនប្រុសរបស់ខ្ញុំម្នាក់ទៀតធ្វើដំណើរជាមួយគ្នា។
ការធ្វើដំណើរទៅកាន់ទីលំហអាកាសនាខែកក្កដាខាងមុខនេះត្រូវបានគេជឿជាក់ថានឹងមានអ្នកដំណើរសរុបចំនួន 6 នាក់ទៅកាន់លំហអាកាសដែលស្ថិតនៅចំងាយប្រមាណជា 100 គីឡូម៉ែត្រពីភពផែនដីដើម្បីអាចទស្សនាទេសភាពដ៏ត្រជាក់ភ្នែករបស់ភពផែនដីខណៈដែលកៅអីមួយកន្លែងទៀតនៅទំនេរនៅឡើយ និងកំពុងត្រូវបានដាក់ឲ្យដេញថ្លៃក្នុងតម្លៃប្រមាណជា 2,800,000 ដុល្លារ ហើយបញ្ចប់ការដេញថ្លៃត្រឹមថ្ងៃទី12 ខែមិថុនាខាងមុខនេះហើយ។
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/03/2025
អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ Twitter
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/03/2025
លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ