បើទោះបីជារំហូរនៃការនាំចេញកៅស៊ូនៅតែទទួលបានការបញ្ជាទិញពីទីផ្សារក្រៅស្រុកក្ដី ប៉ុន្តែបរិមាណនៃកម្រិតការនាំចេញនៅរយៈពេលចុងក្រោយនេះ ត្រូវបានគេមើលឃើញថាហាក់មិនទាន់មានលំនឹងនៅឡើយ ជាពិសេសក្រោយឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ-19។
ដោយឡែក កាលពីពេលថ្មីៗនេះដំណឹងនៃការមកដល់នៃរោងចក្រផលិតកង់រថយន្ដអន្តរជាតិធំៗរបស់ចិនដែលមានទុនវិនិយោគសរុបរាប់រយលានដុល្លារ នឹងធ្វើឲ្យអ្នកឈរលើវិស័យកសិ-ឧស្សាហកម្មកៅស៊ូប្រែជាមានសង្ឃឹមឡើងវិញចំពោះការបង្កើតឲ្យមានទីផ្សារក្នុងស្រុកស្រាប់បែបនេះ។
ជាមួយនឹងដំណឹងនៃគម្រោងវិនិយោគបន្ថែមរបស់ក្រុមហ៊ុនចិនខាងលើនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញពីការគាំទ្រទាំងស្រុង ជាមួយនឹងការបង្ហាញពីសុទិដ្ឋិនិយមថា នឹងអាចក្លាយជាចលករដ៏សំខាន់ជំរុញតម្លៃទីផ្សារ និងតម្រូវការកៅស៊ូមានសន្ទុះឡើងវិញ។
“កៅស៊ូដែលដាំបាននៅក្នុងប្រទេសកម្ពុជាយើងគឺមានរហូតទៅដល់ជាង 40ម៉ឺនហិកតាទៅហើយ ដូច្នេះ ទីផ្សារផលិតកង់រថយន្ដទាំងនេះ គឺពិតជាសំខាន់ណាស់សម្រាប់អ្នកដែលដាំកៅស៊ូ។ មានន័យថាការមានទីតាំងរោងចក្រក្នុងស្រុកបែបនេះ នឹងជួយធានាដល់ការផ្គត់ផ្គង់ក្នុងស្រុកជាជាងការនាំចេញទៅកាន់ទីផ្សារក្រៅស្រុកដែលវាអាស្រ័យទាំងស្រុងលើបរិបទទីផ្សារអន្តរជាតិ ពោលគឺមិនអាចធានាបាននូវស្ថិរភាពនៃការនាំចេញនោះឡើយ”
លោកឧកញ៉ាបានមានប្រសាសន៍ថា
លោកឧកញ៉ាបានបញ្ជាក់ឲ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការគាំទ្រព្រមជាមួយឆន្ទៈចាំជួយជានិច្ច ចំពោះក្រុមហ៊ុនវិនិយោគទាំងឡាយណាដែលជួបផលលំបាកក្នុងកំឡុងពេលនៃការវិនិយោគនៅកម្ពុជា ដោយលោកអះអាងថា សភាពាណិជ្ជកម្មកម្ពុជាមានសហក្រុមការងាររួចជាស្រេចដែលត្រូវបាន បង្កើតឡើងដោយរាជរដ្ឋាភិបាលដើម្បីរង់ចាំជួយសម្រួលនូវបញ្ហាប្រឈមរបស់វិស័យឯកជន។
“បើសិនជាក្រុមហ៊ុនណាមួយត្រូវការទីផ្សារ ឬត្រូវការទិញវត្ថុធាតុដើមដូចជាកៅស៊ូជាដើម សភាពាណិជ្ជកម្មអាចណែនាំក្រុមហ៊ុននោះសម្រាប់ឲ្យទិញ និងផលិតបាននូវផលិតផលកង់យានយន្ដ ហើយបើក្នុងករណីដែលក្រុមហ៊ុនត្រូវការលក់ក្នុងស្រុក សភាពាណិជ្ជកម្ម ក៏មានសមាជិកសភាដែលអាចរកទីផ្សារក្នុងស្រុកជូនបានផងដែរ”
លោកឧកញ៉ា លឹម ហេង បានសង្កត់ធ្ងន់ថា
គួររំលឹកផងដែរថា កាលពីពេលកន្លងទៅ គិតត្រឹមចន្លោះពេល 6-7ឆ្នាំមុន គេសង្កេតឃើញថា តម្លៃកៅស៊ូមានការធ្លាក់ថ្លៃ ដែលជាហេតុនាំឲ្យអ្នកដាំកៅស៊ូមួយចំនួននាំគ្នាកាប់ដើមកៅស៊ូចោល ហើយដាំដំណាំផ្សេងជំនួស ផ្ទុយទៅវិញបើសិនទីផ្សារកៅស៊ូបច្ចុប្បន្នប្រែជាមានលំនឹងឡើងវិញ នោះគេជឿថាទំហំនៃការដាំកៅស៊ូនឹងមានកំណើនឡើងវិញជាក់ជាមិនខាន៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/12/2024
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និង គំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម ។
ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/12/2024
Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ ដោយការហ្វឹកហាត់នេះអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ