បាងកក ៖ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សហព័ន្ធថៃទទួលបន្ទុកកិច្ចការងារឧស្សាហកម្ម ឬ FTI បានធ្វើការប្រកាស និងអំពាវនាវឲ្យរោងចក្រទាំងអស់នៅក្នុងប្រទេសគួរតែព្យាយាមសម្របខ្លួនឲ្យបានទៅតាមគោលការណ៍រឹតត្បិតក៏តឹងរឹងរបស់រដ្ឋាភិបាលក្នុងស្ថានភាពដ៏លំបាកនៅពេលនេះ។
សេចក្តីប្រកាសអំពាវនាវនេះត្រូវបានគេមើលឃើញថាធ្វើឡើងក្នុងពេលដែល FTI កំពុងតែចាប់ផ្តើមកើនឡើងនៃការព្រួយបារម្ភថា ថារោងចក្រជាច្រើនទៀតនឹងបន្តបិទទ្វារ ហើយវានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ក្នុងស្រុកព្រមទាំងការនាំចេញរបស់ប្រទេសទាំងមូលផងដែរ។
សេចក្តីព្រួយបារម្ភនេះផងដែរក៏បានកើតឡើងចំពោះគណៈកម្មាធិការអចិន្ត្រៃយ៍រួមលើវិស័យពាណិជ្ជកម្មឧស្សាហកម្ម និងធនាគាររបស់ថៃ (JSCCIB) ផងដែរ ជាពិសេសបន្ទាប់ពីមានករណីផ្ទុះឡើងនូវការឆ្លងវីរុសកូវីដថ្មីនៅក្នុងរោងចក្រធំៗរបស់ថៃកាលពីថ្ងៃម្សិលមិញ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃបានបង្ហាញថា កម្មករដល់ទៅ 7,100 នាក់នៅក្នុងរោងចក្រសរុបចំនួន 132 កន្លែងត្រូវបានគេធ្វើតេស្តវិជ្ជមាន ដែលមានទីតាំងស្ថិតនៅតាមខេត្តសំខាន់ៗដូចជាឈុនបុរី សមុទ្រសាខន បាធុមថានី អាយុធ្យា សារាបុរី និងសុងខ្លាផងដែរ។
ប្រធានសហព័ន្ធ FTI លោក Supant Mongkolsuthree បាននិយាយថា រលកវាយប្រហារថ្មីដោយសារកូវីដបានចាប់ផ្តើមប៉ះពាល់ទៅដល់សមត្ថភាពនៃផលិតកម្មក្នុងប្រទេស ហើយលោកកំពុងភ័យខ្លាចថាវានឹងអាចបន្តប៉ះពាល់ទៅដល់វិស័យនាំចេញទាំងមូលរបស់ប្រទេសថៃនាពេលខាងមុខនេះ។
ដោយឡែក JSCCIB ក៏បានបង្ហាញពីក្ដីបារម្ភដូចគ្នាដែរថា ការនាំចេញនឹងក្លាយទៅជាបញ្ហាបន្ទាប់សម្រាប់ដោះស្រាយប្រសិនបើករណីឆ្លងនៅតាមរោងចក្រនៅតែបន្តកើនឡើង លើសពីនេះវាអាចបណ្តាលឲ្យរោងចក្រជាច្រើននឹងត្រូវបិទទ្វារថែមទៀតផង។
ប្រធាន FTI ដដែលរូបនេះក៏បានធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលប្រទេសថៃធ្វើការពន្លឿនសកម្មភាពចាក់វ៉ាក់សាំងទៅដល់ពលរដ្ឋឲ្យបានខ្លាំងជាងនេះ ជាពិសេសទៅលើក្រុមមនុស្សដែលជាអ្នកធ្វើការនៅរោងចក្រដើម្បីអាចទប់ទល់ទៅនឹងការរាតត្បាតសាជាថ្មីដោយមានប្រសិទ្ធភាពបំផុត៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/01/2025
ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប