បរទេស៖ យោងតាមរបាយការណ៍ស៊ើបការណ៍មួយដែលត្រូវបានប្រកាសជាសាធារណៈការពីម្សិលមិញ និងត្រូវបានយកមកចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា កំពូលមហាសេដ្ឋីល្បីៗមានទ្រព្យសម្បត្តិស្តុកស្តម្ភជាច្រើននាក់របស់អាមេរិកត្រូវបានគេរកឃើញថាមិនបានបង់ពន្ធទៅលើប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួនឡើយសូម្បតែមួយដុល្លារក្នុងរយៈពេលជាច្រើនឆ្នាំ។
ឯកសារបែកធ្លាយនេះត្រូវបានធ្វើចេញជារបាយការណ៍ដោយអង្គភាពអ្នកកាសែតមិនរកប្រាក់ចំណូលមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុង New York មានឈ្មោះថា ProPublica ដោយក្នុងនោះខ្លួនបានបង្ហាញយ៉ាងច្បាស់ៗថា មហាសេដ្ឋីជាច្រើនដូចជាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ជាដើមមិនបានបង់ពន្ធលើប្រាក់ចំណូលរបស់ខ្លួនសោះឡើយកាលពីឆ្នាំ2007 និងឆ្នាំ2011 ខណៈដែលលោក Elon Musk ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Tesla វិញក៏មិនបានបង់ពន្ធទាំងអស់កាលពីឆ្នាំ2018។
ProPublica បានសរសេរទៀតថា កំពូលមហាសេដ្ឋីជនជាតិអាមេរិកជាច្រើនបានបង់ពន្ធដ៏តិចតួចបំផុតធៀបទៅនឹងប្រាក់ចំណូលដ៏ច្រើនរបស់ពួកគេ ហើយលើសពីនេះឆ្នាំខ្លះសូម្បីតែមួយដុលា្លរក៏ពួកគេមិនបានបង់ពន្ធជូនរដ្ឋដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ProPublica មិនបានផ្តល់ព័ត៌មានលម្អិតអំពីទិន្នន័យដែលខ្លួនប្រមូលបាននោះថាមានទំនុកចិត្តប៉ុណ្ណានោះទេ។
ក្រៅតែពីនោះបុគ្គលសំខាន់ៗផ្សេងទៀតដែលមិនបានបង់ពន្ធចូលអជ្ញាធរប្រាក់ចំណូលរបស់អាមេរិក ឬ Internal Revenue Service មានដូចជាមហាសេដ្ឋី និងអតីតអភិបាលក្រុង New York លោក Michael Bloomberg មហាសេដ្ឋីជំនាញខាងវិនិយោគលោក Carl Icahn និងអ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីលោក George Soros ជាដើម។
គួរឲ្យដឹងដែរថា របាយការណ៍នេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ G7 បានអនុម័តដើម្បីកំណត់យកអត្រាពន្ធសាជីវកម្មជាអប្បបរមាយ៉ាងហោចណាស់ 15 ភាគរយដែលជាសំណើពន្ធមួយក្នុងចំណោមសំណើជាច្រើនទៀតក្នុងគោលបំណងធំដែលអាចធានាក្នុងការរក្សាប្រាក់ចំណេញដល់ក្រុមពហុផលអាជីវកម្ម និងដើម្បីឲ្យមានការបែងចែករបស់ពួកគេដោយត្រឹមត្រូវ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧បារាំង និងអ៊ីតាលី មិនគាំទ្រគំនិតរបស់ Trump រ៉ៃអង្គាសលុយសម្ព័ន្ធមិត្ត១០ពាន់លានដុល្លារដើម្បីទិញអាវុធពីអាម៉េរិកឲ្យអ៊ុយក្រែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/07/2025
ប្រទេសបារាំង និងប្រទេសអ៊ីតាលី បានប្រកាសហើយថានឹងមិនចូលរួមក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ក្នុងការបង្កើតមូលនិធិកញ្ចប់ថ្មីមួយទំហំប្រមាណ ១០ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើការបញ្ជាទិញសព្វាវុធពីអាម៉េរិកឲ្យទៅប្រទេសអ៊ុយក្រែននោះឡើយ
ធនាគារ ជីប ម៉ុង បន្តជួយឱ្យប្រជាពលរដ្ឋខ្មែរ អាចសម្រេចបាននូវក្តីស្រមៃក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាមួយបុរី ឡាក់ឃី វ័ន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/07/2025
ធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ១០០% និងបុរី ឡាក់គី វ័ន ដែលវិនិយោគវិស័យអចលនទ្រព្យជាង១០ឆ្នាំ បានចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន តាមរយៈការផ្ដល់កម្ចីគេហដ្ឋាន