បរទេស៖ យោងតាមសេចក្ដីប្រកាសរបស់ការិយាល័យស្ថិតិនៃប្រទេសវៀតណាមនៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថាកំណើននៃការនាំចូលផលិតដែក និងដែកថែបនៅក្នុងប្រទេសមានការកើនឡើងខ្លាំងមែនទែនដោយក្នុងរយៈពេល 5 ខែដើមឆ្នាំនេះអត្រាកំណើនមានរហូតដល់ប្រមាណជា 37.9 ភាគរយ ដែលបានចាយលុយជិត5ពាន់លានដុល្លារ។
ប្រទេសវៀតណាមបានចំណាយលុយសរុបដល់ទៅ 4.6 ពាន់លានដុល្លារក្នុងការទិញយកដែក និងដែកថែបសរុបទំហំប្រមាណជា 6 លានតោនពីបរទេស ពោលគឺក្នុងអត្រាកើនឡើងដល់ទៅជិត 38 ភាគរយធៀបទៅនឹងអត្រាកំណើនដែលខ្លួនបានទទួលកាលពីពេលវេលាដូចគ្នាក្នុងឆ្នាំ2020 ដោយក្នុងនោះប្រទេសដែលជាអ្នកផ្គត់ផ្គង់ធំជាងគេបំផុតរបស់វៀតណាមគឺមានដូចជាប្រទេសចិន បន្ទាប់មកជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា។
ដោយឡែក គិតតែក្នុងខែឧសភា ឆ្នាំ2021ប៉ុណ្ណោះ វៀតណាមបាននាំចូលផលិតផលទាំងនេះប្រមាណជា 1លានតោន មានតម្លៃប្រហែល 913 លានដុល្លារ ធ្លាក់ចុះប្រមាណជា 5 ភាគរយធៀបទៅនឹងខែឧសភាកាលពីឆ្នាំ2020 ទៅខណៈដែលតម្លៃរបស់វាមានការកើនឡើងដល់ទៅ 43.6 ភាគរយធៀបទៅនឹងពេលវេលាឆ្នាំទៅដូចគ្នា។
គួរឲ្យដឹងដែរថាកាលពីឆ្នាំ2020 ប្រទេសវៀតណាមបានចំណាយសរុបប្រមាណជា 8.1 ពាន់លានដុល្លារក្នុងការនាំចូលផលិតដែក និងដែកថែប ក្នុងបរិមាណ 13.4 លានតោន ប៉ុន្តែចំនួននេះគឺជាអត្រាធ្លាក់ចុះប្រមាណ 8.2 ភាគរយ ធៀបទៅនឹងឆ្នាំ2019៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុនរដ្ឋចិន Huawei បង្ហាញគំរូថ្មសាករថយន្តអគ្គិសនីថ្មី មានសមត្ថភាពខ្លាំងដាច់គេក្នុងបច្ចេកវិទ្យាបច្ចុប្បន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/07/2025
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បង្ហាញគំរូថ្មនៃរថយន្តអគ្គិសនីថ្មីមួយដែលមានដង់ស៊ីតេថាមពលខ្ពស់ខ្លាំងជាងកម្រិតថាមពលដែលថ្មរថយន្តអគ្គិសនីបច្ចុប្បន្នកំពុងដំណើរការដល់ទៅ ២ ឬ ៣ ដងឯណោះ