កម្មវិធីជំរុញផលិតកម្មស្រូវ-អង្ករសម្រាប់នាំចេញបានរួមចំណែក50ភាគរយនៃផលិតផលកសិកម្មសរុបសម្រាប់នាំចេញ

ក្រៅពីមានតួនាទីចម្បងក្នុងការជំរុញផលិតភាពផ្នែកផលិតកម្មកសិកម្ម ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀងក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-19 ក្រសួងកសិកម្មបានខិតខំអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបង្កើនសមត្ថភាពផលិតធានាឲ្យបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពឱ្យស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារអន្តរជាតិដែលបានកំណត់។

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីឆន្ទ:យ៉ាងមុតមាំក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាជង្រុកស្រូវ និងជាប្រទេសដែលមានសមត្ថភាពនាំចេញស្រូវ-អង្ករដ៏ធំមួយក្នុងចំណោមប្រទេសសមាជិកអាស៊ាន តាមរយៈគោលនយោបាយស្រូវ-អង្ករ។ ដើម្បីសម្រេចគោលនយោបាយនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានលើកសំណើគម្រោងកម្មវិធីមួយឈ្មោះថា “កម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ (Rice-SDP) ( Rice Com​mercialization Sector Development Program – Rice-SDP)។

និយាយពីការនាំចេញផលិតផលដំណាំស្រូវ អង្ករ បានចូលរួមចំណែកប្រមាណជា 50ភាគរយនៃផលិតផលកសិកម្មសរុបសម្រាប់នាំចេញ ហើយប្រាកដណាស់ថារាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកផលិតកម្មមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់AMSថា កម្មវិធីខាងលើនេះទទួលបានជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងបានចែកចែញជាពីរប្រភេទ ទី1-កម្មវិធីកម្ចី (Program Loan) ជាកម្ចីដែលទ្រទ្រង់ថវិការបស់ជាតិឱ្យមានតុល្យភាព តែត្រូវអនុវត្តទៅតាមកម្មវិធីដែលADBតម្រូវ(បំពេញលក្ខខណ្ឌ) ​ដូចជាការធ្វើច្បាប់ និងកំណែទម្រង់​។ ដោយឡែកគម្រោងកម្ចី(Projec Loan) គឺជាការធ្វើសកម្មភាពនៃថវិកាដែលបានខ្ចីនៅក្នុងគម្រោងតែម្តង។

ឯកឧត្តម ស្រី វុឌ្ឍី បានបញ្ជាក់ថា៖«ជំនួយហិរញ្ញប្បទានរបស់ ADB នេះ គឺជាជំនួយសម្រាប់ទ្រទ្រង់វិស័យកសិកម្ម នៅក្នុងកម្ចីដែលទ្រទ្រង់ថវិកាជាតិ ឱ្យមានតុល្យភាព»។

យោងតាមរបាយការណ៍ពិស្តាររបស់អគ្គនាយកដ្ឋានកសិកម្ម (ថ្ងៃទី9 ខែមិថុនា) បានឱ្យដឹងថា៖

Rice-SDP ត្រូវបានអនុវត្តដោយក្រសួងចំនួន4 និងរដ្ឋបាលខេត្តចំនួន3 រួមមាន៖ ទី1 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាភ្នាក់ងារប្រតិបត្តិ, ទី2 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ទី3 ក្រសួងធនធានទឹក និងឧតុនិយម និងទី4 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាភ្នាក់ងារអនុវត្តន៍នៅថ្នាក់ជាតិ។ ដោយឡែករដ្ឋបាលខេត្ត រួមមាន ខេត្តបាត់ដំបង ខេត្តព្រៃវែង និងរដ្ឋបាលខេត្តកំពង់ធំ (សរុបមាន 13ស្រុក 90ឃុំ និងអ្នកទទួលផលដោយផ្ទាល់ចំនួន 22,000នាក់ និងដោយប្រយោលចំនួន 66,000 នាក់) ដែលភាគច្រើនពួកគាត់ជាកសិករ សហគមន៍កសិកម្ម កសិដ្ឋាន/ស្ថានីយ៍កសិកម្ម ក្រុមអ្នកផលិតគ្រាប់ពូជស្រូវ រោងម៉ាស៊ីនកិនស្រូវ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

គោលបំណងចម្បងរបស់ Rice-SDP គឺបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ និងប្រាក់ចំណូល​សុទ្ធរបស់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករដែលត្រូវបានសម្របសម្រួលតាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសផ្នែកច្បាប់ និងការវិនិយោគដែលធន់នឹងអាកាសធាតុ។ Rice-SDP មានសមាសភាពសំខាន់ធំៗចំនួន06 ដូចខាងក្រោមគឺ៖ ទី1- ការកសាងច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្រោមច្បាប់ ទី2- ការធ្វើឱ្យប្រសើរឡើងនូវការកំណត់តំបន់ដាំដុះកសិកម្ម ទី3- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករដែលធន់នឹងអាកាសធាតុ ទី4- ការបង្កើនសេវាកម្មគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករ ទី5- ការរៀបចំការធានារ៉ាប់រងទៅលើដំណាំដែលប្រែប្រួលទៅតាមអាកាសធាតុ និងទី6- ការអនុវត្ត និងការគ្រប់គ្រងកម្មវិធីប្រកបដោយប្រសិទ្ធភាព។

របាយការណ៍ក៏បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តសមាសភាពសំខាន់ៗទាំង6 ខាងលើ និងទិសដៅអនុវត្តបន្ត ដោយក្រសោបយកន័យសំខាន់ទាក់ទងនឹងការងារកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ការងារបច្ចេកទេសក្នុងការបង្កើនផលិតភាពផលិតកម្មការរៀបចំផែនទីកំណត់តំបន់ដាំដុះ។

ជាមួយគ្នានេះដែរ ការធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗសម្រាប់ការកែច្នៃ ការបង្កើនសេវាគាំទ្រការធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មគ្រាប់ពូជ ការពង្រឹងសមត្ថភាពកសិករ សមាជិកសហគមន៍ វិស័យឯកជនតាមរយ:ការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេស ការងារស្រាវជ្រាវ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាការអនុវត្ត CamGAP, GMP និងការអនុវត្តអនាម័យ និងភូតគាមអនាម័យក្នុងរោងម៉ាស៊ីនកិនស្រូវ និងការរៀបចំចងក្រងឯកសារបច្ចេកទេសដំណាំស្រូវជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបលើកឡើងថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ីពិតជាមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប ៨ រូប លើកឡើងថា រុស្ស៊ីនិយាយកុហកអំពីកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដោយសារមាន​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ហើយគួរតែមានទណ្ឌកម្ម ​និង​វិធានការ​ផ្សេង​បន្ថែមទៀត​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះ​ខ្សោយ​កាន់តែមានប្រសិទ្ធភាព

រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ សហការបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យទឹកស្អាត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

វេទិកាទឹកស្អាតត្រូវផ្តោតលើការពង្រឹង​កិច្ច​សហការរវាងរដ្ឋ វិស័យឯកជននិងស្ថាប័នហិរញ្ញវត្ថuលើកកម្ពស់​លទ្ធភាព​ទទួលសេវា​ទឹក​ស្អាតទូទាំង​ប្រទេស​

នាពេលអនាគត កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញសម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

នាពេលអនាគតឆាប់ៗកម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សម្រាប់ទាក់ទាញការវិនិយោគផ្នែកឡូជីស្ទីកទាំងក្នុង និង ក្រៅប្រទេស

វិស័យមីក្រូហិរញ្ញវត្ថុបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/07/2024

វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ

រាជរដ្ឋាភិបាល​អាណត្តិថ្មី បាន​ដាក់​ចេញវិធានការជា​បន្តបន្ទាប់​ ​ដើម្បីជំរុញ​ការស្ដារ​វិស័យ​សំណង់ ​និងអចលនទ្រព្យ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/07/2024

រដ្ឋាភបិាលបាល​បានដាក់ចេញនូវ​វិធានការ​ជា​បន្តបន្ទាប់ដើម្បីជំរុញវិស័យ​អចលនទ្រព្យ ​និងសំណង់ឱ្យ​ងើ​បឡើងវិញតាំងពីអាណត្តិ​ចាស់​ដល់អាណត្តិ​ថ្មី

F-16ថ្មីចំនួន២គ្រឿងនៃកញ្ចប់ចំណាយជិត២ពាន់លានដុល្លារ ចុះចតដល់ទឹកដីស្លូវ៉ាលើកដំបូងក្រោយរង់ចាំជាង២ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/07/2024

F-16 បានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពនៃសមត្ថភាពការពារជាតិរបស់ស្លុវ៉ាគី

រដ្ឋាភិបាលអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងឈានទៅគោលដៅឆ្នេរទេសចរណ៍កម្រិតពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

កម្ពុជា នឹងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង ប្រទាក់ក្រឡា និងជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក

ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/07/2024

ការលើកកម្ពស់នៃការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឲ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មទៅកាន់តំបន់អាស៊ានតាមរយៈប្រព័ន្ធអេឡិចត្រូនិក

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ