រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានអះអាងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងខិតខំធ្វើការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចខៀវ ដែលក្នុងនោះរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស ការជំរុញអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ ការផ្គត់ផ្គង់ថាមពលនិងទឹកស្អាតគ្រប់គ្រាន់ ការពង្រឹងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់និងការគ្រប់គ្រងសំរាម សំណល់រឹង និងជាពិសេសការពង្រឹងគុណភាពការអប់រំដោយផ្តោតលើពហុភាសា។
“ដំណើរឆ្ពោះទៅសេដ្ឋកិច្ចខៀវសម្រាប់សមុទ្រអាស៊ីបូព៌ា នៅថ្ងៃទី8 ខែមិថុនា ឆ្នាំ2021ម្សិលមិញនេះ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចខៀវ (សេដ្ឋកិច្ចពឹងផ្អែកលើសមុទ្រ) ប្រកបដោយចីរភាព សមភាព និងភាពធន់”
ឯកឧត្តមមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពីមហាសមុទ្រ
៖ «»។
“ជាក់ស្ដែង កម្ពុជា បាននិងកំពុងអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចខៀវ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស ការជំរុញអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ ការផ្គត់ផ្គង់ថាមពលនិងទឹកស្អាតគ្រប់គ្រាន់ ការពង្រឹងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់និងការគ្រប់គ្រងសំរាម សំណល់រឹង និងជាពិសេស ការពង្រឹងគុណភាពការអប់រំដោយផ្តោតលើពហុភាសា”
ឯកឧត្តមបានបញ្ជាក់ថា
៖ «»។
“ជាមួយគ្នានេះ កម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា ជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាបរិស្ថាន ជាអាទិ៍ ការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការកាត់បន្ថយសំណល់ប្លាស្ទីកសមុទ្រ និងកិច្ចគាំពារតំបន់ឆ្នេរ”
ឯកឧត្តមបន្តថា
កិច្ចពិភាក្សាតុមូលនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ជាច្រើននៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ2021 របស់អង្គការ PEMSEA ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែធ្នូ ឆ្នាំ2021 ខាងមុខនេះ។ អង្គការ PEMSEA ជាអង្គការអន្តរជាតិ ដែលមានបេសកកម្មសម្របសម្រួលកិច្ចការពារបរិស្ថានសមុទ្រ មហាសមុទ្រ និងការអភិវឌ្ឍដោយចីរភាព តាមបណ្តាប្រទេសដែលជាសមាជិក រួមមាន កម្ពុជា ចិន ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ហ្វីលីពីន សាធារណរដ្ឋកូរ៉េ សិង្ហបុរី ទីម័រ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងវៀតណាម ព្រមទាំងមានអង្គការអន្តជាតិជាដៃគូចំនួន21៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧បារាំង និងអ៊ីតាលី មិនគាំទ្រគំនិតរបស់ Trump រ៉ៃអង្គាសលុយសម្ព័ន្ធមិត្ត១០ពាន់លានដុល្លារដើម្បីទិញអាវុធពីអាម៉េរិកឲ្យអ៊ុយក្រែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/07/2025
ប្រទេសបារាំង និងប្រទេសអ៊ីតាលី បានប្រកាសហើយថានឹងមិនចូលរួមក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ក្នុងការបង្កើតមូលនិធិកញ្ចប់ថ្មីមួយទំហំប្រមាណ ១០ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើការបញ្ជាទិញសព្វាវុធពីអាម៉េរិកឲ្យទៅប្រទេសអ៊ុយក្រែននោះឡើយ
ធនាគារ ជីប ម៉ុង បន្តជួយឱ្យប្រជាពលរដ្ឋខ្មែរ អាចសម្រេចបាននូវក្តីស្រមៃក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាមួយបុរី ឡាក់ឃី វ័ន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/07/2025
ធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ១០០% និងបុរី ឡាក់គី វ័ន ដែលវិនិយោគវិស័យអចលនទ្រព្យជាង១០ឆ្នាំ បានចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន តាមរយៈការផ្ដល់កម្ចីគេហដ្ឋាន