សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដោយមានសមាសភាពសរុបចំនួន25នាក់ អនុប្រធានចំនួន2នាក់ និងដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមជាប្រធាន។
តាមរយៈអនុក្រឹត្យដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃទី11 ខែមិថុនា ឆ្នាំ2021នេះបានបញ្ជាក់ច្បាស់ថា គណៈកម្មធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងខាងលើនេះនឹងមានតួនាទី និងភារកិច្ចសំខាន់ដូចបានបង្ហាញជូននៅខាងក្រោម៖
– ដឹកនាំ និងសម្របសម្រួលអន្តរក្រសួង ស្ថាប័នក្នុងការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
– ផ្តល់ការណែនាំជាយុទ្ធសាស្ត្រ និងបច្ចេកទេសក្នុងការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
– តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ
– រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីជូនក្រុមប្រឹក្សារៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
– ធ្វើកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ – បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធាន ក.ផ.ស.។
សេចក្ដីលម្អិតសូមបន្តអាននៅក្នុងអនុក្រឹត្យដូចខាងក្រោមនេះ ៖
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧BYD ទិញយកហ៊ុនទាំងអស់របស់ Mercedes នៅចិន ដើម្បីពង្រឹងទីផ្សារ Denza ដោយខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/09/2024
BYD បានចំណាយលុយទិញយកហ៊ុនទាំងអស់ដែលនៅសេសសល់របស់ក្រុមហ៊ុនអាល្លឺម៉ង់ដើម្បីយកយីហោរថយន្តប្រណិត Denza មកធ្វើគ្រប់គ្រង និងធ្វើទីផ្សារដោយខ្លួនឯង
ធនាគារ ABA បន្ថែមដើមទុន 220 លានដុល្លារ ប្ដេជ្ញារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2024
ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា បានទទួលការអនុម័តសម្រាប់ការបន្ថែមដើមទុនចំនួន 220 លានដុល្លារ ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ខ្លួន។