បរទេស៖ ទោះបីជាប្រទេសថៃកំពុងទទួលរងនូវផលប៉ះពាល់ដោយសាររលកថ្មីនៃការវាយប្រហារលើកទី3 ដោយសារកូវីដក្តី ប៉ុន្តែយោងតាមអ្នកជំនាញបានធ្វើការព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសនឹងនៅតែអាចទទួលបានកំណើន 5 ភាគរយនៅដំណាច់ត្រីមាសទី 4នៃឆ្នាំ2021នេះ ។
យោងតាមការអះអាងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ដែលមានជំនាញផ្នែកសិក្សាស្រាវជ្រាវលើវិស័យសេដ្ឋកិច្ចបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសថៃនៅតែអាចទទួលបានកំណើន 5ភាគរយ នៅដំណាច់ត្រីមាសទី 4ឆ្នាំ2021នេះដដែលប្រសិនបើរដ្ឋាភិបាលអាចធានាបន្តក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនឲ្យបានប្រមាណជា 400,000 នាក់ក្នុងមួយថ្ងៃ។
ផែនការនៃការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនឲ្យបាន 400,000នាក់ក្នុងមួយថ្ងៃនេះត្រូវបានរដ្ឋាភិបាលទើបតែចាប់ផ្តើមអនុវត្តកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះតែប៉ុណ្ណោះ ខណៈដែលរដ្ឋាភិបាលជឿជាក់ថាព្រឹត្តិការណ៍វាយប្រហាររលកទី3នេះនឹងអាចបញ្ចប់ទៅជាស្ថាពរនៅក្នុងខែកក្កដាខាងលើនេះ។
មជ្ឈមណ្ឌល Kasikorn ដដែលនេះក៏បានព្យាករណ៍ដែរថា សេដ្ឋកិច្ចរបស់ប្រទេសថៃនៅក្នុងត្រីមាសដំបូងនឹងអាចទទួលបានកំណើនប្រមាណជា 1 ភាគរយបើទោះបីជាកាលពីត្រីមាសដំបូងឆ្នាំនេះថៃបានដាំក្បាលចុះសេដ្ឋកិច្ចដល់ទៅ 2.6 ភាគរយក្តី។ មិនត្រឹមតែប៉ុណ្ណោះនៅត្រីមាសទី3នេះ សេដ្ឋកិច្ចថៃនឹងនៅតែអាចបន្តដំណើរការល្អដដែល ហើយសង្ឃឹមថាពេញមួយឆ្នាំ2021 នេះសេដ្ឋកិច្ចថៃនឹងអាចកើនឡើងបាន 1.8 ភាគរយ។
ជាមួយគ្នានេះ មជ្ឈមណ្ឌលជំនាញសេដ្ឋកិច្ច Kasikorn ក៏បានធ្វើការកែប្រែតួលេខនៃការព្យាករណ៍របស់ខ្លួនអំពីកំណើននៃការនាំចេញដែលនឹងអាចកើនឡើងទៅដល់ 9 ភាគរយលើសពីការព្យាករណ៍ទុកលើកមុនត្រឹមតែ7 ភាគរយ ហើយការនាំចូលរបស់ថៃអាចកើនឡើងទៅដល់ 15.5 ភាគរយ ខុសពីការព្យាករណ៍ទុកលើកមុនដែលមានត្រឹមតែ 10 ភាគរយប៉ុណ្ណោះ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អាម៉េរិក គ្រោងហាមឃាត់បច្ចេកវិទ្យាចិនដែលរួមបញ្ចូលក្នុងខ្សែកាបក្រោមបាតសមុទ្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2025
គណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់អាម៉េរិក (FCC) គ្រោងនឹងអនុម័តច្បាប់ ដើម្បីរារាំងក្រុមហ៊ុននានាពីការភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រមកកាន់សហរដ្ឋអាម៉េរិកដែលមានរួមបញ្ចូលបច្ចេកវិទ្យារបស់ចិន