បរទេស៖ Bamboo Salt ជាអំបិលឬស្សីដែលត្រូវបានគេផលិតឡើងក្រោមបច្ចេកទេស និងការកែច្នៃនៅក្នុងបំពង់ឫស្សីដ៏ល្បីល្បាញមួយរបស់ប្រទេសកូរ៉េខាងត្បូង និងស្ថិតនៅក្នុងផ្នត់គំនិតនៃការប្រើប្រាស់ជាប្រពៃណីរាប់រយឆ្នាំមកហើយ ដោយមានតម្លៃរហូតដល់ជាង200ដុល្លារក្នុងមួយគីឡូក្រាម។
គុណតម្លៃ និងអត្ថប្រយោជន៍នៃអំបិលឫស្សី ក្រៅពីជាគ្រឿងផ្សំម្ហូបអាហារដ៏មានរសជាតិ វាក៏ត្រូវបានគេយកទៅប្រើប្រាស់ជាប្រយោជន៍ដ៏ច្រើនទៀតទៅលើការងារថែរក្សាសម្រស់ស្បែក ប្រើជាឱសថបុរាណជួយថែរក្សា និងព្យាបាលជំងឺធ្មេញជាដើម ហើយនៅមានការយកទៅប្រើដើម្បីជាប្រយោជន៍នៅក្នុងមុខងារផ្សេងៗជាច្រើនទៀត។
ចង់ដឹងទេថា តើបច្ចេកទេសនៃការផលិតអំបិលនេះត្រូវបានធ្វើឡើងដោយរបៀបណា?
ដំណាក់កាលដំបូងនៃការផលិតពិតជាសាមញ្ញដោយការប្រើប្រាស់អំបិលធម្មតាចាក់បញ្ចូលទៅក្នុងបំពង់ឫស្សីដែលបានកាត់ជាកង់ៗប្រវែងប្រហែល 2 ឬ 3តឹក ហើយយកទៅដុតក្នុងកំដៅដ៏ខ្ពស់មួយដែលជឿជាក់ថាវានឹងអាចបន្សុធ និងទាញយកសារជាតិរ៉ែដ៏មានប្រយោជន៍របស់ឫស្សីមកបញ្ចូលគ្នាជាមួយនឹងអំបិលធម្មតាបាន។ យ៉ាងណាក៏ដោយ ចំណុចសំខាន់នៃការចម្រាញ់យកអំបិលដ៏មានគុណភាព និងគុណតម្លៃប្រភេទនេះនឹងមិនទាន់ត្រូវបានបញ្ចប់ត្រឹមដំណាក់កាលនេះនៅឡើយនោះទេ ព្រោះថាអ្នកផលិតនឹងត្រូវធ្វើការប្រមូលយកអំបិលដែលទទួលបានពីវគ្គដំបូងនេះទៅបន្តធ្វើដូចគ្នាដដែលនៅក្នុងបំពង់ឫស្សីថ្មីដូចគ្នា ហើយបន្តធ្វើវាដដែលៗបែបនេះរយៈពេលគ្រប់9ដង។
តម្លៃដ៏ថ្លៃនៃអំបិលឫស្សី ឬ Bamboo Salt នេះ ត្រូវបានគេមើលឃើញថាកើតឡើងដោយសារតែវាមានគុណតម្លៃច្រើនសម្រាប់ការប្រើប្រាស់ ហើយអ្វីដែលសំខាន់គឺការឲ្យទៅលើភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់បច្ចេកទេសដុត និងភាពអត់ធ្មត់បំផុតរបស់អ្នកផលិតនៅក្នុងតំណាក់កាលផលិតនីមួយៗ។
ដំណើរការនៃការផលិតឲ្យបាន Bamboo Salt ដ៏មានតម្លៃនេះត្រូវទាមទារចំណាយពេលយ៉ាងហោចណាស់45 ទៅ 50 ថ្ងៃ និងទាមទារយកដើមឫស្សីណាដែលមានគុណភាព ឬយ៉ាងហោចណាស់មានអាយុកាល 3 ឆ្នាំ។ ដោយឡែកចំពោះការដុតម្តងៗគឺប្រើប្រាស់ពេលដល់ទៅ 12 ទៅ 14 ម៉ោងជាមួយនឹងកំដៅរហូតទៅដល់ 800 អង្សារ ហើយបន្តដុតចំនួន 9លើក ហើយគ្រាចុងក្រោយត្រូវបង្កើនកំដៅរហូតទៅដល់ជាង 1,000 អង្សារ ដើម្បីបង្កើតកម្រិតនៃគុណប្រយោជន៍នៃអំបិលឲ្យកាន់តែខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចវាស់ស្ទង់លម្អិតទៅលើគុណតម្លៃនៃភាពខុសគ្នារវាងអំបិលឫស្សី និងអំបិលធម្មតាក្នុងទំហំប៉ុនណាឲ្យប្រាកដនៅឡើយនោះទេ ខណៈដែល Bambaoo Salt បានក្លាយទៅជាផលិតផលដ៏ពេញនិយម និងទទួលស្គាល់បំផុតពីសំណាក់ពលរដ្ឋកូរ៉េខាងត្បូង ក៏ដូចជាអ្នកប្រើប្រាស់ដែលបានដឹងអំពីអត្ថប្រយោជន៍ និងភាពល្បីល្បាញរបស់អំបិលកម្រប្រភេទនេះ។
គួររំលឹកថា ជាបទពិសោធន៍ និងលទ្ធផលនៃការលក់អំបិលឫស្សីរបស់កូរ៉េខាងត្បូងនេះ ក្រុមហ៊ុន Insanga ធ្លាប់បានរកចំណូលរហូតទៅដល់ប្រមាណ 24 លានដុល្លារត្រឹមតែ1 ឆ្នាំពីការលក់ផលិតផលអំបិលកម្រប្រភេទមួយនេះ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អគ្គិសនីកម្ពុជា៖ អត្រាផ្គត់ផ្គង់អគ្គិសនីលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០%
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចបានអត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រមាណ៩៥,២៤%ពីបណ្តាញជាតិ ដែលមានស្ថិរភាពរួចហើយ និងនៅតាមភូមិ១០០%
ថៃ រឹបអូសសំណល់អេឡិចត្រូនិកខុសច្បាប់របស់អាមេរិកជាង២០០តោន នៅផែទំនិញក្នុងទីក្រុងបាងកក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
ក្រុមមន្ត្រីជំនាញនៃប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានប្រភេទសំណល់អេឡិចត្រូនិកដែលនាំចូលពីប្រទេសអាមេរិកក្នុងបរិមាណរហូតដល់ទៅ ២៣៨តោន នៅឯផែស្តុកទំនិញនាទីក្រុងបាងកក
ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង