បរទេស៖ នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ ទាំងក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង Hyandai Motor Co និងក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motor បានធ្វើការប្តេជ្ញាចិត្តដូចគ្នាថានឹងពន្លឿនឲ្យបាននូវការអភិវឌ្ឍរថយន្តដែលអាចហោះហើរបាន (Flying Car) ឲ្យបានឆាប់ៗខាងមុខនេះ។
នៅក្នុងសេចក្តីប្រកាសដដែលនោះក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះក៏បានបង្ហាញពីជំនឿចិត្តរបស់ខ្លួនដែលអាចនឹងផលិតឲ្យបាននូវរថយន្តតាក់ស៊ីអាចហោះហើរបានឬហៅថា Air-Taxi នៅត្រឹមឆ្នាំ2025 ខាងមុខនេះខណៈដែល GM បានដាក់ការរំពឹងទុកថា Air-Taxi របស់ខ្លួននឹងរួចរាល់នៅក្នុងឆ្នាំ2030 ដោយសារមានការទាមទារកិច្ចការងារជាច្រើនទៀតដូចជាបច្ចេកទេស បញ្ហាច្បាប់ និងកុងត្រាដើម្បីធ្វើពាណិជ្ជកម្មជាដើមផងដែរ។
គួរឲ្យដឹងដែរថាមកទល់បច្ចុប្បន្ននេះ រថយន្តអាចហោះហើរបានដើរដោយថាមពលមិនប៉ះពាល់ដល់បរិស្ថានដែលអាចមានសមត្ថភាពដូចទៅនឹងឧទ្ធម្ភាគចក្រនោះ គឺជាបច្ចេកវិទ្យាដែលកំពុងត្រូវបានក្រុមហ៊ុន Startup ជាច្រើននៅលើសកលលោកកំពុងតែធ្វើការងារយ៉ាងមមាញឹកដើម្បីអភិវឌ្ឍ និងផលិតវាឡើង ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមអ្នកជំនាញបានជឿជាក់ថាវានឹងទាមទារពេលវេលាដ៏យូរបន្ថែមទៀតមុនពេលដែលពួកគេអាចទាញយកចំណូលពីវាត្រឡប់មកវិញបាន។
លោក Jose Munoz ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Hyandai និងក៏ជាប្រធានប្រតិបត្តិប្រចាំនៅក្នុងទីផ្សារអាមេរិកខាងជើងធ្លាប់បានបញ្ជាក់កាលពីកន្លងមកហើយថា រថយន្តតាក់ស៊ីអាចហោះហើរបាននឹងអាចចាប់ផ្តើមបម្រើសេវាកម្មរបស់ខ្លួននៅតាមអាកាសយានដ្ឋានធំៗរបស់អាមេរិកនៅត្រឹមឆ្នាំ2028 ឬក៏អាចមុនផែនការនេះ ប៉ុន្តែកាលពីថ្ងៃចន្ទម្សិលមិញលោកបានអះអាងសាជាថ្មីថាវានឹងកើតឡើងនៅក្នុងឆ្នាំ2025។
Hyandai ត្រូវបានគេដឹងថាកំពុងតែសម្ងំអភិវឌ្ឍបច្ចេកវិទ្យារថយន្តតាក់ស៊ីដែលអាចហោះបានដើរដោយថាមពលអគ្គិសនី និងអាចផ្ទុកអ្នកដំណើរបានរហូតទៅដល់6នាក់ ខណៈដែលក្រុមហ៊ុនផ្សេងទៀតក៏កំពុងធ្វើការងារលើផែនការស្រដៀងគ្នានេះដែរ រួមមានដូចជាក្រុមហ៊ុន Toyota Motor Corp, Daimler AG និងក្រុមហ៊ុនចិន Geely Automobile Holding ផងដែរ។
រំលឹកដែរថា កាលពីឆ្នាំ2019 កន្លងមកក្រុមហ៊ុន Hyandai ដែលកំពុងដឹកនាំក្រុមការងារបច្ចេកទេសផលិតរថយន្តហោះហើរបានដោយអតីតវិស្វកររបស់ទីភ្នាក់ងារស្រាវជ្រាវអវកាស NASA នោះធ្លាប់បានសន្យាហើយថានឹងធ្វើការវិនិយោគប្រាក់ប្រមាណជា 1.5 ពាន់លានដុល្លារបន្ថែមទៀតជាមួយនឹងកិច្ចការងារនេះនៅត្រឹមឆ្នាំ2025 ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ព្រះរាជពិធីស្ទូងស្រូវដោយអធិរាជជប៉ុនបង្ហាញពីការឲ្យតម្លៃវិស័យកសិកម្ម ផ្សារភ្ជាប់ជំនឿ និងប្រពៃណី ទាំងពលរដ្ឋនិងរាជវង្ស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2025
កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ រាជវាំងជប៉ុន បានរៀបចំពិធីបុណ្យប្រពែណីមួយសម្រាប់ការដាំដុះស្រូវដែលជាពិធីត្រូវបានចាត់ទុកថាមានអត្ថន័យសំខាន់ តំណាងឲ្យវិស័យកសិកម្ម ក៏ដូចជាជំនឿនិងប្រពៃណី វប្បធម៍របស់ប្រទេសជប៉ុនផងដែរ
មេនូឡាយហ្វ៍ គាំទ្រក្តីស្រមៃរបស់កុមារកម្ពុជាជាមួយផលិតផលធានារ៉ាប់រងថ្មី “Manulife បរិញ្ញា (Manulife Pak Rinha)”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/05/2025
ក្រុមហ៊ុន មេនូឡាយហ្វ៍ មានមោទនភាពក្នុងការដាក់សម្ពោធផលិតផលថ្មីដែលមានឈ្មោះថា “មេនូឡាយហ្វ៍ បរិញ្ញា (Manulife Pak Rinha)” ដើម្បីធានាអនាគតការសិក្សារបស់កុមារកម្ពុជា និងផ្តល់សន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុដល់ឪពុកម្តាយគ្រប់ៗរូប