បរទេស៖ នៅសប្តាហ៍នេះរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើការបង្ហាញជាផ្លូវការថា សេដ្ឋកិច្ចរបស់ខ្លួននៅក្នុងត្រីមាសដំបូងដើមឆ្នាំ2021នេះកំពុងស្ថិតនៅក្នុងអត្រាកើនឡើងលឿនបំផុតមួយមិនធ្លាប់មានចាប់តាំងពីឆ្នាំ2019។
បើទោះបីជាកំណើននេះមានកម្រិតទាបជាងការរំពឹងទុកបន្តិច ប៉ុន្តែតួលេខបានបង្ហាញសេដ្ឋកិច្ចដែលមិនរាប់បញ្ចូលប្រេងរបស់ប្រទេសនៅក្នុងត្រីមាសដំបូងនេះមានអត្រាកំណើនប្រមាណជា 2.9 ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ ខណៈដែលសេដ្ឋកិច្ចដែលបានមកពីធនធានប្រេងនៅត្រីមាសនេះមានការធ្លាក់ចុះដល់ទៅ 11.7 ភាគរយដោយសារតែបញ្ហាការកាត់បន្ថយផលិតកម្មដើម្បីបង្កើនតម្លៃលក់។
ផលិតផលប្រេងធ្លាក់ចុះរបស់អារ៉ាប៊ីសាអូឌីតក៏បានទាញឲ្យសេដ្ឋកិច្ចរបស់បណ្តាប្រទេសដែលស្ថិតក្នុងក្រុម G20 ធ្លាក់ចុះប្រមាណជា 3 ភាគរយផងដែរ ប៉ុន្តែវាអាចជាដំណឹងល្អទៅវិញពីព្រោះថាសកម្មភាពនេះនឹងអាចក្លាយទៅជាកត្តាសំខាន់ក្នុងការជួយជុំរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសនាំចេញប្រេងឆៅធំបំផុតទី3 លើលោកមួយនេះអាចងាកទៅរករបៀបនៃការធ្វើសេដ្ឋកិច្ចចម្រុះជំនួសវិញនាពេលអនាគត។
អាជីវកម្មទាំងឡាយនៅក្នុងប្រទេសបានត្រឡប់មកដំណើរការជាធម្មតាវិញបន្ទាប់ពីបញ្ហារាតត្បាតដោយសារវីរុសកូវីដ និងការប្រកាសបិទទ្វារប្រទេសនាពេលកន្លងមក ហើយក្រុមមន្ត្រីរដ្ឋាភិបាលក៏បានប្រកាសក្នុងការបើកទ្វារព្រំដែនប្រទេសឡើងវិញ ហើយជាលទ្ធផលការចំណាយរបស់ពលរដ្ឋក្នុងស្រុកក៏បានស្ទុះងើបឡើងវិញដូចការរំពឹងទុក។
គួរឲ្យដឹងដែរថា មូលនិធិរូបិយបណ្ណអន្តរជាតិ ឬហៅកាត់ថា IMF បានធ្វើការព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប់អាចនឹងកើនឡើងបានរហូតទៅដល់ 2.1 ភាគរយនៅក្នុងឆ្នាំ2021នេះបន្ទាប់ពីវាបានដាំក្បាលចុះប្រមាណជា 4.1 ភាគរយកាលពីឆ្នាំ2020៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Donald Trump ប្រកាសយកពន្ធ ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលចូលមកក្នុងទឹកដីអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/03/2025
ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសយកពន្ធនាំចូល ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ហើយការយកពន្ធនាំចូលលើរថយន្តនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ខណៈដែលការយកពន្ធលើគ្រឿងបន្លាស់ត្រូវបានកំណត់នៅខែឧសភា ឬ ក្រោយនេះ