បរទេស៖ សម្រាប់តែខែឧសភា ឆ្នាំ2021កន្លងទៅនេះ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរីត្រូវបានគេមើលឃើញថា ការលក់ប្រភេទលំនៅដ្ឋានឯកជនថ្មីបានសម្រេចតិចតួចប៉ុណ្ណោះបើធៀបទៅនឹងតួលេខដែលធ្វើបាននៅក្នុងខែមេសាខណៈដែលការរឹតបន្តឹងកម្រិត 2 ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ទើបតែបានដាក់ឲ្យអនុវត្ត។
អាជ្ញាធរជាតិកិច្ចការងារអភិវឌ្ឍន៍ជនបទរបស់សិង្ហបុរី ឬហៅកាត់ថា URA បានបញ្ជាក់ថា គិតតែក្នុងខែឧសភា ឆ្នាំ2021 ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសបានសម្រេចនូវការលក់លំនៅដ្ឋានប្រភេទឯកជននេះបាន 891យូនីត ប៉ុន្តែមិនបូករួមបញ្ចូលប្រភេទលំនៅដ្ឋានសហកម្មសិទ្ធិ(ខុនដូប្រណិត)នោះទេ។
តួលេខនេះត្រូវបានគេមើលឃើញថាស្ថិតនៅក្នុងអត្រាធ្លាក់ចុះប្រមាណជា 29.7 ភាគរយធៀបទៅនឹងតួលេខលក់ដែលសិង្ហបុរីធ្វើបានកាលពីក្នុងខែមេសា ប៉ុន្តែបើធៀបទៅនឹងខែឧសភាកាលពីឆ្នាំ2020 វាស្ថិតនៅក្នុងអត្រាកើនឡើងដល់ទៅ 83ភាគរយ។ ក្នុងនោះតួលេខដែលសិង្ហបុរីលក់បានក្នុងតំបន់ក្រៅទីប្រជុំជន ឬ Outside Central Region គឺមានចំនួនដល់ទៅ 401 យូនីត ហើយចំនួនដែលលក់បាននៅក្នុងតំបន់ក្រៅពីទីប្រជុំជនផ្សេងទៀត (Rest of Central Region) មានចំនួន 299 យូនីត ហើយតំបន់ទីប្រជុំជន (Core Central Region) សម្រេចបាន 191 យូនីត។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺមានគម្រោងចំនួន 5 ដែលត្រូវបានគេដឹងថាអាចលក់បានដាច់ច្រើនជាងគេមានដូចជា One Bernam ចំនួន 83 យូនីត និងតាមបន្តពីក្រោយដោយគម្រោង Treasure at Tampines, Normanton Park, Midwood និង Affinity at Srangoon ខណៈដែលយូនីតថ្លៃបំផុតដែលអាចលក់បានគឺស្ថិតនៅគម្រោង Park Nova មានតម្លៃរហូតទៅដល់ 34.4 លានដុល្លារ និង 10 យូនីតទៀតដែលអាចលក់បានតម្លៃលើសពី 10 លានដុល្លារនៅក្នុងខែឧសភានេះ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ