ធនាគារពិភពលោក ៖ សេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញក្នុងរង្វង់ប្រមាណ 4ភាគរយ

ធនាគារពិភពលោក​បាន​បង្ហាញពី​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ក្រោមចំណងជើងថា ដំណើរឆ្ពោះ​ទៅការ​រើបឡើងវិញ ដែលចេញផ្សាយនៅថ្ងៃទី17 ខែមិថុនា ឆ្នាំ2021នេះបានបង្ហាញពីការព្យាករណ៍ទៅលើកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ2021 អាចនឹងស្ថិតនៅជិតរង្វង់4ភាគរយ ជាមួយនឹងការលើកឡើងពីភាពល្អប្រសើរនៃវិស័យមួយចំនួន។

រូបភាព ៖ វិស័យកាត់ដេរដែលកំពុងមានដំណើរការនៅកម្ពុជា

នៅក្នុងរបាយការណ៍ដដែលបានលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរើបឡើងវិញបន្តិចម្តងៗ ជាមួយ​ការ​ព្យាករណ៍ទុកថាវា​​នឹង​ទទួល​បាន​កំណើន​ជិត​4ភាគរយ ក្នុង​ឆ្នាំ​2021 បន្ទាប់​ពី​រួញទំហំអស់​3.1ភាគរយ ក្នុង​ឆ្នាំ2020។ យ៉ាងណាក្តី ការ​រើបឡើងវិញនេះ​មានលក្ខណៈមិនដូចគ្នាទេនៅតាមផ្នែកនានានៃ​សេដ្ឋកិច្ច ហើយ​វាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវ​បាន​ដាក់​អនុវត្ត​ម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ-19។

រូបភាព ៖ អង្ករកម្ពុជាសម្រាប់នាំចេញ

ខណៈដែលវិស័យមួយចំនួន​មាន​ការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹងដោយសារតែការរាតត្បាតនៃជំងឺ។ វិស័យ​កសិកម្ម​នៅរក្សា​ភាពធន់​បាន​គួរសមដោយសារតែមានតម្រូវការខ្លាំងអមដោយ​ការ​នាំចេញក្រោមកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីដែលកម្ពុជា និងចិន។ ផ្នែកឧស្សាហកម្មផលិត​ក៏​បាន​រើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវ​សម្របខ្លួន​ទៅតាម​លក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។ អាជីវកម្ម​បោះដុំ​ និង​លក់រាយ​បាន​ប្រឹងរើបឡើងវិញ​យឺតៗដែរ នៅពេលដែលសកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុកងើបឡើងវិញបន្តិចម្តងៗ។ ផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវា ដូចជា​ផ្នែក​ស្នាក់នៅ, ភោជនីយដ្ឋាន និង​ផ្នែកដឹកជញ្ជូន នៅតែបន្តរងការ​ប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុក​និង​អន្តរជាតិ។ ការវិនិយោគផ្ទាល់​ពីបរទេសនៅតែហូរចូល​ឥតដាច់ ព្រម​ទាំង​ជួយ​ទ្រ​ទ្រង់​ដល់​វិស័យ​ក្រៅប្រទេស​ផង​ដែរ។

ចក្ខុវិស័យ​សម្រាប់​កំណើនរបស់កម្ពុជានៅតែប្រឈមនឹង​ភាពមិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និង​ល្បឿន​នៃ​ដំណើររើបឡើងវិញនេះអាស្រ័យស្ទើតែទាំងស្រុងទៅលើសភាព​​របស់​វីរុស និងទៅលើ​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ការ​ពារ។ របាយការណ៍ក៏បានពិនិត្យមើលសេណារីយោអវិជ្ជមានដែរ ដែលក្នុងនោះអាចថា​កម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ទូទាំងប្រទេសនៅតែមានញឹកញាប់ និងអូសបន្លាយយូរ។ ក្រោមលក្ខខណ្ឌបែបនេះ សេដ្ឋកិច្ច​តាមការព្យាករណ៍នឹងមានកំណើន​តែ​ 1ភាគរយប៉ុណ្ណោះក្នុង​ឆ្នាំ​2021។

របាយការណ៍បច្ចុប្បន្នភាពនេះផ្តល់​អនុសាសន៍ថា កម្ពុជា​គួរ​តែ​ចាត់វិធានការភ្លាមៗដើម្បីលើកកម្ពស់ភាពជឿជាក់​របស់​ទី​ផ្សារតាម​រយៈការ​ពន្លឿនកម្ម​វិធីចាក់វ៉ាក់សាំង ទន្ទឹម​គ្នា​នឹង​ការ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ឆ្លងវីរុស និងការស្លាប់ឱ្យ​មាន​ប្រសិទ្ធភាព​បន្ត​ទៀត។ ដោយសារតែកម្ពុជា​នៅមានសមត្ថភាពហិរញ្ញវត្ថុល្មមដែរ រដ្ឋា​ភិបាល​អាច​បន្ត​​ការ​គាំទ្រ​ដល់​កម្មវិធី​សង្គ្រោះ, ស្តារឡើងវិញ និង​កំណើន ដោយធ្វើការកែលម្អ​បរិយាកាស​ធុរកិច្ច​ និង​វិនិយោគ, ផ្តល់​កម្មវិធីគាំពារសង្គម និង​ជំរុញការវិនិយោគ​សាធារណៈ និង​កំណើនសេដ្ឋកិច្ច​ដែលគិតគូរដល់អ្នកក្រីក្រ។ ដើម្បី​រក្សា​បាន​ស្ថិរភាពនៃវិស័យ​ហិរញ្ញវត្ថុជារឿងសំខាន់មួយដែរដែលអាជ្ញាធររដ្ឋា​ភិបាល​ត្រូវ​បន្ត​តាម​ដាន​ឱ្យ​បាន​ដិតដល់​លើ​ភាព​ងាយ​រង​គ្រោះ ​ដែល​អាច​បណ្តាល​មកពី​ការពុះកញ្ជ្រោល​យូរពេករបស់​វិស័យអចលនទ្រព្យ និងការ​ផ្តល់​ឥណទាន​កាន់​តែ​ច្រើនឡើង​ចំពោះ​វិស័យសំណង់។

«ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជា​ បាន​រងការប៉ះទង្គិច​ខ្លាំង​ពីការធ្លាក់ចុះនៃតម្រូវការ​លើសកលលោកដោយ​សារ​តែ​កូវីដ-19។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំងឱ្យមនុស្ស​ក្នុង​ប្រទេស​បាន​ជាង 3លាននាក់រួច​ហើយ ដែល​ជា​អត្រា​ខ្ពស់មួយនៅក្នុងតំបន់»

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា មាន​ប្រសាសន៍ថា ៖

«​ធនាគារពិភពលោកនៅតែបន្តធ្វើ​ការជាមួយកម្ពុជា​ដើម្បីជួយ​ប្រទេស​នេះបន្ថែមទៀត​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​ឆ្លងរាតត្បាតនៃវីរុសកូវីដ-19 និងជួយ​ស្តារសេដ្ឋកិច្ច​​ ព្រមទាំងសង្គមឱ្យមានភាពធន់រឹងមាំឡើងវិញ»

លោកស្រីបានបន្ថែមទៀតថា ៖ 

របាយការណ៍នេះមាន​ជំពូកពិសេសមួយពិនិត្យមើលទៅលើ​មេរៀនដែលគួររៀនសូត្រ​​បាន​ពីកម្មវិធីអន្តរាគមន៍ផ្នែកសង្គម ដែល​កម្ពុជាមិន​ត្រឹម​តែ​​ដាក់​ចេញ​យ៉ាង​រហ័សប៉ុណ្ណោះទេ តែថែម​ទាំង​ពង្រីក និងធ្វើ​ឱ្យ​កាន់​តែស៊ីជម្រៅ​ទៀត​ផង ជា​ពិសេស​កម្មវិធី​ផ្ទេរសាច់ប្រាក់ទៅឱ្យគ្រួសារក្រីក្រ។ កម្មវិធីផ្ទេរសាច់ប្រាក់នេះត្រូវ​បាន​បង្កើតឡើងនៅខែមិថុនា ឆ្នាំ​2020 ហើយ​គិតត្រឹមខែកុម្ភៈ​ ឆ្នាំ​2021 មាន​គ្រួសារ​ក្រីក្រ​ជាង 688,000 គ្រួសារ ឬស្មើនឹង 19.5ភាគរយនៃ​ចំនួនផ្ទះគ្រួសារសរុបទូទាំងប្រទេស​ទទួល​បាន​សាច់​ប្រាក់ផ្ទេរពីរដ្ឋាភិបាល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2024

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ