ប៉េកាំង៖ តួលេខជាផ្លូវការដែលត្រូវបានបង្ហាញដោយអាជ្ញាធរនៃប្រទេសចិនបានឲ្យដឹងថា កំណើននៃការវិនិយោគលើវិស័យអចលនទ្រព្យសម្រាប់ខែឧសភាកន្លងទៅនេះមានភាពខ្សោយបន្តិចបើធៀបទៅនឹងតួលេខដែលទទួលបានកាលពីខែមេសា។
អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យចិនបានមើលឃើញថា សភាពនៃការកើនឡើងយឺតយ៉ាវនេះគឺបណ្តាលមកពីគោលនយោបាយរឹតបន្តឹងទៅលើក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ ដែលជាលទ្ធផលអត្រាកំណើនទុនវិនិយោគសម្រាប់ខែឧសភាគឺមានត្រឹមតែ 9.8ភាគរយប៉ុណ្ណោះធៀបទៅនឹងអត្រាកំណើនកាលពីឆ្នាំទៅ ខណៈដែលកាលពីខែមេសាចិនមើលឃើញកំណើនរហូតទៅដល់ 13.7 ភាគរយ។
ដោយឡែកសម្រាប់តួលេខកំណើនសរុប គិតចាប់ពីខែមករាដល់ខែឧសភាកន្លងទៅនេះ ការវិនិយោគលើវិស័យអចលនទ្រព្យមានទំហំត្រឹមតែ 18.3 ភាគរយប៉ុណ្ណោះធៀបទៅនឹងឆ្នាំកន្លងទៅ ហើយវាមានកម្រិតទាបជាងកំណើនដែលចិនធ្វើបានចន្លោះពីខែមករាដល់ខែមេសាដែលមានទំហំរហូតទៅដល់ 21.6 ភាគរយ។
លោក Yan Yuejin ប្រធានប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍលំនៅដ្ឋាន E-house បាននិយាយថា៖ «សម្រាប់ឆ្នាំនេះជឿជាក់ថាការវិនិយោគទៅលើការសាងសង់លំនៅឋានគឺនឹងអាចនឹងនៅទ្រឹងបន្តិច ។ ពួកយើងចាំបាច់ត្រូវតែបន្តការតាមដានបន្ថែមទៀត ថាតើអ្វីខ្លះដែលជាសំពាធទៅដល់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ ខណៈដែលចរន្តហិរញ្ញវត្ថុរបស់ពួកគេកំពុងពោរពេញទៅដោយឧបសគ្គ ជាពិសេសអត្រាកំណើនបំណុលជាដើមនោះ។
ទោះបីជាយ៉ាងណាក្តី អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានធ្វការព្យាករណ៍ថា ទីផ្សារអច លនទ្រព្យ សម្រាប់ខែមិថុនានេះអាចនឹងកើនឡើងក្នុងរង្វង់ប្រមាណជា 7 ភាគរយ ហើយក្នុងនោះតម្លៃលំនៅឋានក៏នឹងមានការកើនឡើងប្រមាណជា 5 ភាគរយផងដែរ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ