បរទេស៖ យោងតាមសេចក្តីប្រកាសមួយដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់ជប៉ុន Mazda បានប្រកាសថាខ្លួននឹងដាក់បង្ហាញវត្តមានរថយន្តដើរដោយថាមពលអគ្គិសនីចំនួន 13 ប្រភេទចូលទៅក្នុងទីផ្សារនៅត្រឹមឆ្នាំ2025 ខាងមុខនេះ។
សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថាក្នុងចំណោមនោះក៏មានរថយន្ត Hybrids មួយចំនួនផងដែរ ប៉ុន្តែនឹងគ្រោងផលិតតែរថយន្តអគ្គិសនីសុទ្ធ 100 ភាគរយនៅត្រឹមឆ្នាំ2030 ។
រថយន្តប្រភេទ Hybrid ចំនួន 3 ម៉ូឌែល ប្រភេទ plug-in Hybrids ចំនួន 5 ម៉ូឌែល និងរថយន្តប្រភេទអគ្គិសនីសុទ្ធ EV ចំនួន 3 ម៉ូឌែលនឹងចាប់ផ្តើមដំណើរការផលិតចាប់ពីឆ្នាំទៅក្រោយនេះតទៅ ដោយក្នុងនោះ Mazda នឹងផ្តោតសំខាន់ទៅលើទីផ្សារប្រទេសជប៉ុន ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអាស៊ាន ។
យោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Mazda លោក Ichiro Hirose បាននិយាយថា Mazda នឹងរៀបចំកិច្ចការងារអភិវឌ្ឍន៍រថយន្តអគ្គិសនីដោយឯករាជ្យខ្លួនឯងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាមូលដ្ឋានដែលបង្កើតឡើងដោយក្រុមការងារមួយបង្កើតឡើងដោយក្រុមហ៊ុនចំនួន 3 ដូចជា Mazda, Toyota និង Denso។
ក្រៅពីនោះ Mazda ក៏បានបញ្ជាក់ថា ខ្លួននឹងអភិវឌ្ឍ រួមជាមួយនឹងការដាក់បង្ហាញជាផ្លូវការនៃបច្ចេកវិទ្យាជំនួយការបើកបររថយន្តដោយស្វ័យប្រវត្តិដែលអាចប្រើប្រាស់សម្រាប់រថយន្តធុនធំផងដែរ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.