ជាមួយនឹងភាពវឹកវរនៃការរីករាលដាលជំងឺឆ្លងកូវីដ-19ក្នុងរយៈពេលជាងមួយឆ្នាំនេះ វិស័យទេសចរណ៍ត្រូវបានគេមើលឃើញថា បានរងផលប៉ះពាល់យ៉ាងដំណំ និងស្ទើរតែមិនបានរួមចំណែកក្នុងការរកចំណូលថវិការចូលជាតិឡើយ។
ដោយឡែក នៅត្រឹមរយៈពេលជាងមួយខែចុងក្រោយនេះ ជាពិសេសក្រោយពេលនៃការបិទបញ្ចប់ការបិទខ្ទប់ទីក្រុង និងទីរួមខេត្តនៅទូទាំងប្រទេស វិស័យទេសចរណ៍ក្នុងស្រុកហាក់មានកំណើនឡើងវិញបន្តិចម្ដងៗ ដែលកើតចេញពីទេសចរក្នុងស្រុកទៅលើតំបន់កម្សាន្តបែបធម្មជាតិ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបង្ហាញពីការយល់ឃើញ ចំពោះភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជាថា បន្ទាប់ពីការបិទបញ្ចប់នូវការបិទខ្ទប់ភ្លាមៗ អ្នកទេសចរក្នុងស្រុកក៏ចង់ចេញទៅភ្លាមៗដែរ ប៉ុន្តែដោយសារតែសេវាកម្មនៅតាមតំបន់រមណីយដ្ឋានតាមបណ្ដាខេត្តនានា នៅមិនទាន់បើកដំណើរការឡើងវិញ។
លោកជំទាវបញ្ជាក់បន្ថែមថា ដោយសារតែការបិទខ្ទប់មានរយៈពេលយូរ ទើបប្រជាពលរដ្ឋ ហាក់ដូចជាមិនអាចនៅផ្ទះបន្តទៀតបាន ម្យ៉ាងក៏ដោយសាមានការបន្ថែមនូវកញ្ចប់សេវាកម្មនៅតាមរមណីយដ្ឋានគោលដៅបន្ថែមមួយចំនួនដូចជា សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។
យោងតាមទិន្នន័យដែលបង្ហាញដោយក្រសួងទេសចរណ៍កាលពីពេលកន្លងទៅថ្មីៗនេះបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរនៅក្នុងខែឧសភាកន្លងទៅ កម្ពុជាទទួលបានជាង 19ម៉ឺននាក់
ក្នុងនោះមានភ្ញៀវជាតិ 191,820នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង 2,205 នាក់ ដោយសប្តាហទី1 មានភ្ញៀវប្រមាណ 19,705នាក់ សប្តាហទី2 ភ្ញៀវប្រមាណ 49,880នាក់ សប្តាហទី3 ភ្ញៀវប្រមាណ 52,891នាក់ និងសប្តាហទី4 មានភ្ញៀវប្រមាណ 71,549 នាក់។
ដោយឡែករយៈពេល2សប្ដាហ៍ក្នុងខែមិថុនានេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបរហូតដល់ប្រមាណជិត 15ម៉ឺននាក់ ដែលនេះជាចំនួនមួយបញ្ជាក់ពីភាពល្អប្រសើរឡើងនៃវិស័យទេសចរណ៍ក្នុងស្រុក បើធៀបនឹងរយៈពេល2សប្ដាហ៍ ដំបូងនៃខែឧសភាដែលកម្ពុជាទទួលបានភ្ញៀវត្រឹមតែប្រមាណជា 6ម៉ឺននាក់ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ គណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ «3កុំ» និង «3ការពារ» ឲ្យបានជាប់ជានិច្ច៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/03/2025
អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ Twitter
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/03/2025
លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ