ឡជីវឧស្ម័នបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងផលិតកម្មចិញ្ចឹមសត្វទំពារអៀង (គោ ក្របី ចៀម និងពពែ) និងសត្វជ្រូកផងដែរ តាមរយ:ការប្រើប្រាស់ថាមពលកកើតឡើងវិញបានពីលាមកសត្វចេញជាចំហេះសម្រាប់ចម្អិនអាហារ ភ្លើងបំភ្លឺលំនៅឋាន កាកសំណល់ឡ ធ្វើជាជីធម្មជាតិ មានគុណប្រយោជន៍សម្រាប់ផលិតកម្មបន្លែ និងឈើហូបផ្លែ។
ដោយយល់ឃើញអំពីសារប្រយោជន៍របស់ឡជីវឧស្ម័ន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានកៀងគរ និងស្វែងរកការគាំទ្រ បន្ថែមពីសាធារណរដ្ឋប្រជាមានិតចិន ក្រោមផែនការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រមុខដឹកនាំនៃរដ្ឋាភិបាលប្រទេសទាំង2សម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម។
តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូរនេះ ភាគីចិនបានឧបត្ថម្ភឡជីវឧស្ម័នចំនួន 1,850 ឡ រួមទាំងសម្ភារសម្រាប់ដំណើរការសាងសង់ឡ ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងមធ្យោបាយគាំទ្រ (រថយន្ត6គ្រឿង និងម៉ូតូ14គ្រឿង) ការបណ្តុះបណ្តាលមន្ត្រីជំនាញ និងក្រុមជាង 103នាក់ ផងដែរ។ ឡជីវឧស្ម័នជំនួយនេះបានតម្លើង និងដាក់ឱ្យប្រើប្រាស់នៅក្នុងខេត្តគោលដៅចំនួន10 រួមមានខេត្តកណ្តាល (60ឡ) កំពង់ស្ពឺ (10ឡ) តាកែវ (270ឡ) កំពង់ចាម (210ឡ) ត្បូងឃ្មុំ (300ឡ) ព្រៃវែង (200ឡ) ស្វាយរៀង (200ឡ) ព្រះវិហារ (200ឡ) ពោធិ៍សាត់ (200ឡ) និង កំពង់ឆ្នាំង(200ឡ)។
គម្រោងនេះអនុវត្តជាដៃគូដោយមានការចូលរួមគាំទ្រជាឡជំនាញបច្ចេកទេស សម្ភារបរិក្ខា និងមធ្យោបាយគាំទ្រពីភាគីចិន និងការគាំទ្រពីរាជរដ្ឋភិបាល ក្នុងការតម្លើងឡទាំងនោះដោយឥតគិតថ្លៃជូនកសិករចំនួន1,850គ្រួសារ និងគិតជាទឹកប្រាក់សរុបប្រមាណជាង 1.7 លានដុល្លារ ក្រោមគម្រោងជំនួយឥតសំណងពីភាគីចិន និងពីរាជរដ្ឋាភិបាលជាង 0.2 លានដុល្លារ។
គុណប្រយោជន៍របស់ឡជីវឧស្ម័ននេះ ទាំងថាមពល និងកាកសំណល់ បានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករ នៅជនបទបានយ៉ាងល្អប្រសើរតាមរយ:ការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ប្រេងឥន្ធន: ការកាប់បំផ្លាញឈើសម្រាប់ធ្វើអុស និងធ្យូរួមទាំងជីគីមី ប្រើលើដំណាំ។
យោងតាមរបាយការណ៍របស់កម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ (17/06/2021) ដែលបានធ្វើការពិសោធន៍សាកល្បងបង្ហាញថា បើកសិករមានឡជីវឧស្ម័នមួយ គាត់អាចសន្សំអុស ឬធ្យូងបាន 2តោន/ឆ្នាំ និងរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បាន CO2= 3.2តោន/1ឡ។ បើកសិករប្រើកាកសំណល់ឡជីវឧស្ម័ន1 គាត់ចំណេញបាន1លានរៀល/ឆ្នាំ ពីការមិនទិញជីគីមី៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត
សិង្ហបុរី សង្ឃឹម អាមេរិក បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មលើផលិតផលឱសថ និងបន្ទះឈីប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/04/2025
ប្រទេសសិង្ហបុរី កំពុងព្យាយាមក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលទីក្រុងវ់ាស៊ិនតោនដើម្បីធ្វើការបន្ធួរបន្ថយទៅលើការតម្លើងពន្ធគយលើផលិតផលឱសថរបស់សិង្ហបុរី
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ផ្សារទំនើប NORO LANE ពិសេសលើសពីការលក់ទំនិញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ផ្សារទំនើប Noro Lane ដែលមានទីតាំងនៅសង្កាត់បឹងកេងកង ចំកណ្តាលបេះដូងទីក្រុងភ្នំពេញបានបើកដំណើរការជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥