បរទេស៖ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីកំសាន្តដ៏ល្បីល្បាញ TikTok បានបញ្ចេញតួលេខពីប្រាក់ចំណូលរបស់ខ្លួនកាលពីឆ្នាំ២០២០កន្លងទៅនោះថា មានទំហំគុណនឹង២ដងនៃប្រាក់ចំណេញដែលខ្លួនរកបានកាលពីឆ្នាំ២០១៩ ពោលគឺស្មើនឹងជាង៣៤ពាន់លានដុល្លារ។
ទូរទស្សន៍ BBC បានសរសេរថា ការបង្ហាញពីទិន្នន័យប្រាក់ចំណូលសរុបដែលទទួលបានពេញមួយឆ្នាំ២០២០ របស់ក្រុមហ៊ុន ByteDance រកបានរហូតទៅដល់ ៣៤.៣ ពាន់លានដុល្លារ ឬក្នុងអត្រាកើនឡើងរហូតទៅដល់ ១១១ ភាគរយធៀបទៅនឹងប្រាក់ចំណូលកាលពីឆ្នាំ២០១៩ គឺជាការបញ្ជាក់ពីភាពជោគជ័យរបស់ខ្លួន។
ជាមួយនឹងទិន្នន័យនៃការកើនឡើងនូវចំណូលខាងលើនេះកាន់តែបញ្ជាក់ឲ្យឃើញពីប្រជាប្រិយភាពរបស់ TikTok ដែលកំពុងតែបន្តភាពពេញនិយមរបស់ខ្លួននៅទូទាំងសកលលោក ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ទាំងនៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក ក៏ដូចជានៅប៉ែកលោកខាងលិចកំពុងស្ថិតនៅក្នុងសម្ពាធរដ្ឋាភិបាលរបស់ខ្លួន។
ByteDance ក៏បានបញ្ជាក់ដែរថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងរហូតទៅដល់ ៩៣ភាគរយ ពោលគឺស្មើនឹងប្រមាណជា ១៩ ពាន់លានដុល្លារ ខណៈដែលតួលេខនៃអ្នកប្រើប្រាស់ទូទាំងសកលលោកគិតជាប្រចាំខែគឺមានរហូតទៅដល់ ១.៩ ពាន់លានគណនេយ្យគិតត្រឹមខែធ្នូកាលពីឆ្នាំ២០២០ប៉ុណ្ណោះ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា-ចិន ជំរុញសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែសកម្ម និងរឹងមាំ ដើម្បីសម្រេចបាននូវបរិវត្តកម្មឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/11/2024
វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលបានរៀបចំផ្តល់ឱកាសដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនកម្ពុជា-ចិន រិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែរឹងមាំ