ផលិតផលស្ករចេកខេត្តកំពង់ចាមកំពុងមានទីផ្សារទូលាយ ទាំងក្នុង និងក្រៅប្រទេស

ស្ករចេក គឺជាផលិតផលខ្មែរដែលត្រូវបានកែច្នៃពីផ្លែចេកទុំទៅជាស្ករ ហើយអាចទទួលទានបានដូចស្ករទូទៅដែរ។ ស្ករចេកប្រភេទនេះបច្ចុប្បន្នត្រូវបានផលិតឡើងនៅក្នុងសហគ្រាសមួយដែលមានឈ្មោះ គំនិតថ្មី ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម។

លោក លឹម ផារ៉ា ជាម្ចាស់សហគ្រាស​ គំនិតថ្មី New Idea Enterprise បានមានប្រសាសន៍ប្រាប់ AMS ថា ស្ករចេក ជាផលិតផលដែលត្រូវបានយកចិត្តទុកដាក់ក្នុងការផលិតជាចម្បង ដោយសារតែវាប្លែកពីគេ និងមានទីផ្សារទូលាយទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីនេះ នៅក្នុងសហគ្រាសក៏មានផលិតផលផ្សេងៗទៀតដែលច្នៃចេញកសិផលខ្មែរសុទ្ធសាធ ដូចជា ផលិតផលដំណាប់ចេក ស្ករគ្រាប់ដូង ស្រាចេក ដំណាប់ស្វាយ និងផលិតផលដទៃទៀតប្រមាណ ៣០មុខ ដែលមានរសជាតិឆ្ងាញ់ មានអនាម័យ ព្រមទាំងមានការវេចខ្ចប់យ៉ាងមានសុវត្ថិភាព។

សហគ្រាសគំនិតថ្មីមានទីតាំងស្ថិតនៅ ភូមិតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម ដែលមកដល់ពេលបច្ចុប្បន្ននេះអាចមានលទ្ធភាពផលិតស្ករចេកប្រចាំខែបានចន្លោះពី ៥-១០តោន ហើយរាល់ផលិតផលរបស់សហគ្រាសបានចែកចាយទៅតាមបណ្ដាផ្សារទំនើបតូចធំ ក៏ដូចជាផ្សារសហគមន៍នានានៅក្នុងប្រទេស​ ហើយក៏មានការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ ដូចជាប្រទេសថៃ និងអាល្លឺម៉ង់ជាដើម។

“យើងយកកសិផលភាគច្រើននៅក្នុងតំបន់ផ្ទាល់ដែលជាការរួមចំណែកជួយដល់កសិករនៅក្នុងតំបន់ ហើយមួយចំនួនទៀតយកមកពីតំបន់ផ្សេងក្រៅខេត្ត។ ចំពោះដំណើរការផលិត យើងត្រូវចំណាយពេលយូរទៅលើការបន្ទុំចេកប៉ុណ្ណោះដោយសារយើងបន្ទុំវាទៅតាមដំណើរ។ បន្ទាប់មកយើងយកមកកូរដូចធ្វើស្ករត្នោតដែរ ដោយអាចចំណាយរយៈពេលតែមួយថ្ងៃអាចវេចខ្ចប់បានហើយ”

លោក លឹម ផារ៉ា បានបញ្ជាក់ថា

លោកបានរំលឹកឲ្យដឹងថា អាជីវកម្មមួយនេះបានចាប់ផ្ដើមឡើងកាលពីឆ្នាំ២០១៣ ខណៈដែលទិន្នផលផ្លែចេកនៅតំបន់ដែលលោករស់នៅមិនមានទីផ្សារ និងសល់ច្រើនទុំចោលពេញចំការ ទើបលោកនឹកឃើញចង់ផលិតអ្វីមួយដែលប្លែកពីគេ ក្រៅពីចេកឆាបដែលគេធ្វើទូទៅ។ លោកបានស្រាវជ្រាវអស់រយៈពេលជិត២ឆ្នាំរួមជាមួយការអភិវឌ្ឍបច្ចេកទេសខ្លះៗតពីចាស់ៗ ក្នុងការផលិតស្ករចេកដែលមានរសជាតិឆ្ងាញ់ប្លែកខុសគេ។

អាជីវកម្មរបស់លោកបានផ្តើមចេញពីការផលិតស្ករចេកជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ​ប៉ុន្តែក្រោយមកដោយសារវាជាផលិតផលថ្មី មានរសជាតិឈ្ងុយឆ្ងាញ់ មានការគាំទ្រច្រើន លោកបានសិក្សាពីបច្ចេកទេសកែច្នៃ និងផលិតបន្ថែម ដោយបានបង្កើតជាម៉ាស៊ីនច្នៃដោយខ្លួនឯងតែម្ដង។ នៅក្នុងការរៀបចំជាខ្សែសង្វាក់ផលិតផលកម្មលើកដំបូង លោកបានចំណាយដើមទុនប្រមាណជិត៣ម៉ឺនដុល្លារ ដោយមិនចាំបាច់តម្រូវឲ្យប្រើកម្លាំងមនុស្សកូររង្វាស់បែបប្រពៃណីនោះទៀតឡើយ។

ជាមួយនឹងដំណើរការនៃការផលិតដោយម៉ាស៊ីនជាជំនួយនេះ ផលិតផលស្ករចេកចាប់ផ្តើមមានទីផ្សារកាន់តែទូលាយ ហើយថែមទាំងបានបំបែកទីផ្សារចេញទៅក្រៅប្រទេសថែមទៀតផង។

យ៉ាងណាក៏ដោយ ម្ចាស់សហគ្រាសដែលកំពុងទទួលបានភាពជោគជ័យទៅលើផលិតផលថ្មីនៃស្ករចេករូបនេះក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរថា ថ្វីត្បិតស្ករចេកមានទីផ្សារទូលាយ ប៉ុន្តែភាពប្រឈមក៏នៅតែមាននៅក្នុងដំណើរទីផ្សារ និងការផលិត ជាពិសេសផ្នែកដើមទុនសម្រាប់ផែនការអាជីវកម្ម។ លោកចង់ពង្រីកសង្វាក់ផលិតកម្មឲ្យកាន់តែធំ និងបំបែកទីផ្សារក្រៅស្រុកបន្ថែមទៀត។

ជាចុងក្រោយ លោកបានជំរុញ និងលើកទឹកចិត្តឱ្យប្រជាជនខ្មែរចូលរួមគាំទ្រផលិតផលក្នុងស្រុក ដោយសារផលិតផលខ្មែរក៏មានគុណភាពល្អ រសជាតិឆ្ងាញ់មិនចាញ់ផលិតផលបរទេសនោះទេ ហើយក៏ជាសកម្មភាពជួយលើកស្ទួយដល់សេដ្ឋកិច្ចកសិករ ពាណិជ្ជករ និងសង្គមជាតិផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផ្លូវជាតិ​លេខ​៤១​ តភ្ជាប់ពី​ផ្លូវជាតិលេខ​៤ទៅ​លេខ៣ នឹង​ក្លាយជា​ខ្សែផ្លូវ​យុទ្ធសាស្ត្រ​ និង​ផ្សារ​​ភ្ជាប់​​ជា​មួយ​ប្រវត្តិ​សាស្ត្រ​ដ៏ផូរផងរបស់កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/12/2024

ផ្លូវជាតិលេខ​៤១ ត្រូវបាន​បើកការដ្ឋាន​ស្ដារ និងលើកកម្រិតគុណភាព​នៅចុង​ខែធ្នូ ឆ្នាំ ២០២២​ ហើយរហូតមកដល់ពេលនេះសម្រេចជិត​រួចរាល់ទាំងស្រុង​ហើយ

អាជីវកម្មខ្នាតតូច គួរស្វែងយល់ពីគន្លឹះទាំង ៤ នេះ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/12/2024

ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនត្រូវប្រឈមមុខនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏លំបាកមួយចំនួននៅក្នុងដំណាក់កាលដំបូងនៃការរីកលូតលាស់អាជីវកម្ម ឬក្រុមហ៊ុន ជាពិសេសនៅពេលនិយាយអំពីការស្វែងរកមូលនិធិ និងការកសាងអាជីវកម្មប្រកបដោយនិរន្តរភាព

គម្រោងវិនិយោគ និងធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/12/2024

គម្រោងវិនិយោគ និង ធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះ​សីហ​នុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/12/2024

ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម

យល់ដឹងពីច្បាប់ ៖ ហេតុអ្វីចាំបាច់ត្រូវធ្វើបណ្តាំមរតក ឬផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យបន្តពីឪពុក-ម្ដាយ ទៅកូន ?

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/12/2024

បណ្ដាំមរតក​គឺជា​ឯកសារ​ផ្លូវ​ច្បាប់​ដែល​និយាយ​ពីលក្ខខណ្ឌ​នានា​ និងសិទ្ធិ​អ្នកដែល​ត្រូវ​ទទួល​បានមរតក​ ឬបណ្ដាំផ្សេងៗ​ដែលបានចែង​នៅក្នុងផ្លូវ​ច្បាប់ ក្រោយពីឪពុកម្ដាយ ឬអាណាព្យាបាល​ទទួល​មរណភាព

ADB អនុម័តកម្ចីហិរញ្ញប្បទាន ១៧៣លានដុល្លារ រួមបញ្ចូលគ្នានូវគម្រោងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងការបន្សាំនឹងអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/12/2024

ADB អនុម័តកម្ចីហិរញ្ញប្បទាន ១៧៣លានដុល្លារ រួមបញ្ចូលគ្នានូវគម្រោងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងការបន្សាំនឹងអាកាសធាតុ

យល់ដឹងពីអត្ថប្រយោជន៍នៃការភ្ជួរលុបគល់ជញ្ជ្រាំងក្នុងស្រែដែលកសិករគួរងាកមកចាប់អារម្មណ៍

ជំនួញ, ព្រឹត្តិការណ៍

• 04/12/2024

យោងតាមឯកសារផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការរក្សាគល់ជញ្ជ្រាំងក្នុងស្រែអាចជួយឱ្យដីស្រែមានជីជាតិ ដំណាំលូតលាស់បានល្អ ទិន្នផលកើនឡើង កាត់បន្ថយការប្រើប្រាស់ជីគីមី ការពារដីមិនឱ្យសឹករិករឹល

ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ប៉ុន្តែត្រូវបានប្រឆាំងភ្លាមៗដោយសមាជិកសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/12/2024

កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយចោទប្រកាន់ថាគណបក្សប្រឆាំងបានគាំទ្រកូរ៉េខាងជើង និងបង្កសកម្មភាពប្រឆាំងរដ្ឋ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/12/2024

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​

សិប្បកម្មក្នុងស្រុកផលិតបង្គាក្រៀមមានស្តង់ដារនៅខេត្តកោះកុងមួយកន្លែងកំពុងមានភាពមមាញឹកផលិត ខណៈតម្រូវការទីផ្សារកំពុងកើនឡើង 

ជំនួញ, ព្រឹត្តិការណ៍

• 04/12/2024

សិប្បកម្មកែច្នៃ វង្ស តារា ជាសិប្បកម្មកំពុងមមាញឹកផលិតបង្គាក្រៀមផ្គត់ផ្គង់លើទីផ្សារ មានគុណភាព និងសុវត្ថិភាពអាចដាក់លក់នៅផ្សារទំនើបក្នុងប្រទេស