អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមដោយព្រះរាជក្រមលេខ ៦៦១ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ កិច្ចដំណើរការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករត្រូវបានបញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ក្រោមរបបខ្មែរក្រហម។ អង្គភាពនេះចាប់ដំណើរការឡើងវិញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៩ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម។ អង្គភាពនេះត្រូវបានផ្ទេរទៅនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអនុក្រឹត្យលេខ ០៦ អនក្រ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៨៨។
ទីចាត់ការគយ និងរដ្ឋាករត្រូវបានតម្លើងជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) តាមរយៈអនុក្រឹត្យលេខ ១៣៤ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨។ អគរ គឺជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រចនាសម្ព័ន្ធរដ្ឋបាល អគរ មាននាយកដ្ឋានក្រោមឱវាទចំនួនប្រាំពីរ និងលេខាធិការដ្ឋានមួយនៅថ្នាក់កណ្តាល និងអង្គភាពមូលដ្ឋានមួយចំនួនដូចខាងក្រោម៖
១- អង្គភាពថ្នាក់កណ្តាល
- លេខាធិការដ្ឋាន
- នាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រង
- នាយកដ្ឋានផែនការបច្ចេកទេស និងកិច្ចការអន្តរជាតិ
- នាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស
- នាយកដ្ឋានកិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ
- នាយកដ្ឋានរបបគយ
- នាយកដ្ឋានរដ្ឋាករ
- នាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ
២- អង្គភាពមូលដ្ឋាន
- សាខាគយ និងរដ្ឋាករនាំចេញ
- សាខាគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ
- សាខាគយ និងរដ្ឋាករប្រៃសណីយ៍
- សាខាគយ និងរដ្ឋាករផែស្ងួត
- សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ
- សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
- សាខាគយ និងរដ្ឋាកររាជធានី-ខេត្ត
គូសបញ្ជាក់ថា៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានក្លាយជាសមាជិកទី ១៥៥ នៃអង្គការគយពិភពលោក (World Customs Organization) នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០១។ ប្រភព៖ គេហទំព័រអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Manulife និង AUPP រួមគ្នាលើកកម្ពស់ការអប់រំ និងសុវត្ថិភាពហិរញ្ញវត្ថុនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/05/2025
ក្រុមហ៊ុន Manulife Cambodia និង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានចុះ MOU ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើតឱកាសដ៏មានតម្លៃសម្រាប់និស្សិត អ្នកជំនាញ និងសហគមន៍កាន់តែទូលំទូលាយ
អគ្គិសនីកម្ពុជា៖ អត្រាផ្គត់ផ្គង់អគ្គិសនីលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០%
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចបានអត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រមាណ៩៥,២៤%ពីបណ្តាញជាតិ ដែលមានស្ថិរភាពរួចហើយ និងនៅតាមភូមិ១០០%
ថៃ រឹបអូសសំណល់អេឡិចត្រូនិកខុសច្បាប់របស់អាមេរិកជាង២០០តោន នៅផែទំនិញក្នុងទីក្រុងបាងកក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
ក្រុមមន្ត្រីជំនាញនៃប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានប្រភេទសំណល់អេឡិចត្រូនិកដែលនាំចូលពីប្រទេសអាមេរិកក្នុងបរិមាណរហូតដល់ទៅ ២៣៨តោន នៅឯផែស្តុកទំនិញនាទីក្រុងបាងកក
ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង