បរទេស៖ របាយការណ៍នេះក៏បានបង្ហាញដែរថា ចំនួនសេដ្ឋីប្រាក់លានដុល្លាររបស់ចិននឹងកើនឡើងក្នុងអត្រាដល់ទៅ ៩៣.៧ ភាគរយ ឬប្រមាណ ១០.១៧ លាននាក់គិតត្រឹមឆ្នាំ២០២៥ ធៀបទៅនឹងអាមេរិកដែលនឹងអាចទទួលបានកំណើនត្រឹមតែ ២៧.៨ ភាគរយទៅដល់ ២៨.០៦ លាននាក់ត្រឹមឆ្នាំ២០២៥ដូចគ្នា។
លោក Anthony Shorrocks អ្នកជំនាញសេដ្ឋកិច្ចមួយរូបបាននិយាយថា ការកើនឡើងនៃទ្រព្យសម្បត្តិរបស់ចិនចន្លោះពីឆ្នាំ២០០០ ទៅដល់ឆ្នាំ២០២០ គឺមានទំហំស្មើទៅនឹងកំណើនទ្រព្យសម្បត្តិរបស់អាមេរិក ដែលអាមេរិកបានចំណាយការខិតខំអស់រយៈពេលជាង ៨០ ឆ្នាំចន្លោះពីឆ្នាំ១៩២៥ ដល់ឆ្នាំ២០០៥។
Credit Suisse ដែលតែងតែធ្វើការរាយការណ៍ជារៀងរាល់ឆ្នាំទៅលើទិន្នន័យទ្រព្យសម្បត្តិនៃមនុស្សពេញវ័យនៅលើពិភពលោកប្រមាណជា ៥.២ ពាន់លាននាក់មកពីបណ្តាប្រទេសចំនួន ២០០ បានអះអាងថា ប្រទេសចិនទោះបីជាយ៉ាងណាក៏ដោយ នៅតែអាចបន្តរក្សាតំណែងជាប្រទេសដែលមានចំនួនមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតទី ២ បន្ទាប់ពីអាមេរិកដដែល ប៉ុន្តែនាំមុខទៅលើប្រទេសជប៉ុន ប្រទេសបារាំង និងប្រទេសកាណាដា។
ទ្រព្យសម្បត្តិរបស់ពិភពលោកត្រូវបានគេមើលឃើញថា មានការកើនឡើងប្រមាណជា ២៨.៧ ទ្រីលានដុល្លារកាលពីឆ្នាំ២០២០ ដោយក្នុងនោះចិនគឺមានចំណែកប្រមាណជា ៤.២ ទ្រីលានដុល្លារ ហើយចំនួនសេដ្ឋីប្រាក់លានដុល្លាររបស់ចិនមានប្រមាណជា៩.៤ ភាគរយនៃចំនួនសេដ្ឋីប្រាក់លានដុល្លារទាំងអស់លើពិភពលោកគិតត្រឹមឆ្នាំ២០២០ ឬប្រមាណជា ៥.៣ លាននាក់ឈរពីក្រោយអាមេរិកដែលមានចំនួនសេដ្ឋីប្រាក់លានដុល្លារដល់ទៅ ៣៩ ភាគរយ ឬត្រូវជា ២២ លាននាក់ និងតាមពីក្រោយលេខរៀងទី៣ ដោយប្រទេសជប៉ុន ដែលមានចំនួនប្រមាណជា ៦.៦ ភាគរយ។
ទោះបីជាយ៉ាងណាក្តី បើគិតក្នុងលក្ខខណ្ឌទ្រព្យសម្បត្តិរបស់មនុស្សពេញវ័យ និងដង់ស៊ីតេនៃការរស់នៅរបស់ក្រុមសេដ្ឋីប្រាក់លានដុល្លារនោះ ទីក្រុងហុងកុងគឺជាទីកន្លែងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៥ ហើយឈរនៅលេខរៀងទី៣ បន្ទាប់ពីស្វីស និងអាមេរិកក្នុងលក្ខខណ្ឌជាទីតាំងដែលមានមនុស្សពេញវ័យមានទ្រព្យសម្បតិ្តជាធម្យមច្រើនបំផុតលើពិភពលោក ឬស្មើនឹងប្រមាណជា ៥០៣,៣៤០ ដុល្លារក្នុងមនុស្សម្នាក់៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/03/2025
លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង