តើទៅអ្វីជាកម្មសិទ្ធបញ្ញា?
កម្មសិទ្ធិបញ្ញា ឬ Intellectual property សំដៅទៅលើការបង្កើតគំនិតដូចជាការច្នៃប្រឌិត ការងារផ្នែកអក្សរសាស្ត្រ សិល្បៈ រចនា និមិត្តសញ្ញា ឈ្មោះ និងរូបភាពដែលត្រូវបានប្រើក្នុងពាណិជ្ជកម្ម។ កម្មសិទ្ធិបញ្ញាត្រូវបានការពារដោយច្បាប់ ឧទាហរណ៍ដូចជាប្រកាសនីយបត្រតក្កកម្ម សិទ្ធិអ្នកនិពន្ធ និងម៉ាក ដែលម្ចាស់ស្នាដៃអាចទទួលបានការទទួលស្គាល់ ឬទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអ្វីដែលបានបង្កើត។
ប្រព័ន្ធកម្មសិទ្ធិបញ្ញាមានគោលបំណងជម្រុញការបង្កើតថ្មី និងការច្នៃប្រឌិតឲ្យកាន់តែរីកចម្រើន ដោយធ្វើឱ្យមានតុល្យភាពរវាងផលប្រយោជន៍របស់ម្ចាស់ស្នាដៃ និងចំណាប់អារម្មណ៍របស់សាធារណៈ។
កម្មសិទ្ធិបញ្ញាមានវិសាលភាពធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ទាំងផ្នែកវប្បធម៌ និងសេដ្ឋកិច្ច។ អ្នកច្នៃប្រឌិត សិល្បករ អ្នកវិទ្យាសាស្ត្រ ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនបានចំណាយការវិនិយោគទាំងពេលវេលា ថវិកា ថាមពល និងគំនិតជាច្រើនក្នុងការបង្កើតស្នាដៃ ឬផលិតផលរបស់គេ ។ កិច្ចការពារកម្មសិទ្ធិបញ្ញាសមស្របរបស់បុគ្គល ឬក្រុមហ៊ុន គឺជាការប្រែក្លាយគំនិតទៅជាទ្រព្យអាជីវកម្មដែលមានតម្លៃ។ ការទាញយកផលប្រយោជន៍ពេញលេញពីប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា អាចធ្វើឱ្យបុគ្គលឬក្រុមហ៊ុនទទួលបានចំណូលពីការបង្កើតថ្មី និងការច្នៃប្រឌិតរបស់ខ្លួនដែលជាការលើកទឹកចិត្ត និងបង្កើនមូលធនដល់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍។
កម្មសិទ្ធិបញ្ញា ត្រូវបានបែងចែកជាពីរប្រភេទគឺកម្មសិទ្ធិឧស្សាហកម្ម សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ កម្មសិទ្ធិឧស្សាហកម្មរួមមាន ប្រកាសនីយបត្រតក្កកម្ម ម៉ាក គំនូរឧស្សាហកម្ម និងម៉ាកសម្គាល់ភូមិសាស្ដ្រទំនិញ។ ចំណែកឯសិទ្ធិអ្នកនិពន្ធ រួមមានស្នាដៃ អក្សរសាស្ត្រ និងសិល្បៈទាំងឡាយដូចជារឿងប្រលោមលោក កំណាព្យ ល្ខោន ភាពយន្ត ស្នាដៃតន្ត្រី គំនូរ រូបថត ចម្លាក់ និងស្ថាបត្យកម្មជាដើម។ សិទិ្ធប្រហាក់ប្រហែល គឺផ្សារភ្ជាប់ជាមួយនឹងសិទ្ធិអ្នកនិពន្ធ ដែលសំដៅទៅលើសិទ្ធិរបស់អ្នកសម្តែង ផលិតករ ហ្វូណូក្រាម និងអង្គភាពផ្សាព្វផ្សាយ។
គូសបញ្ជាក់ថា ច្បាប់ស្តីពីកម្មសិទ្ធិបញ្ញាមានលក្ខណៈខុសៗគ្នាដូចជា ភាពខុសគ្នាទៅតាមប្រភេទកម្មសិទ្ធិបញ្ញា ភាពខុសគ្នាទៅតាមច្បាប់ក្នុងប្រទេសនីមួយៗ និងភាពខុសគ្នាទៅតាមច្បាប់ក្នុងតំបន់ និងច្បាប់អន្តរជាតិជាដើម។
ប្រភព៖ WIPO
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត