ថៃត្រូវរង់ចាំដល់ឆ្នាំ២០២៣ ដើម្បីអាចឃើញសេដ្ឋកិច្ចល្អដូចគ្រាមុនពេលមានវិបត្តិកូវីដ-19

បាងកក ៖​ ធនាគារកណ្តាលនៃព្រះរាជាណាចក្រថៃក៏បានបញ្ជាក់ដែរថា កត្តាសំខាន់ៗដែលធ្វើឲ្យសេដ្ឋកិច្ចថៃដើរយឺតយ៉ាងខ្លាំងនៅពេលនេះ គឺបញ្ហាដែលមិនអាចទទួលបានវត្តមានភ្ញៀវទេសចរបរទេសមកកាន់ប្រទេសរបស់ខ្លួន។ យ៉ាងណាក៏ដោយ ស្ថាប័នកំពូលប្រចាំប្រទេសមួយនេះ ក៏បានសន្យាថានឹងបន្តតាមដានត្រួតពិនិត្យយ៉ាងជិតដិតអំពីស្ថានភាព ក៏ដូចជាបានត្រៀមខ្លួនរួចរាល់ផងដែរក្នុងការវាស់វែង រៀបចំផែនការគាំទ្រស្ដារសេដ្ឋកិច្ចបន្ថែមទៀត។

ស្ថិតនៅក្រោមឥទ្ធិពលនៃការវាយប្រហារក្នុងរលកទី៣ របស់វីរុសកូវីដ-19 ដែលកំពុងនៅតែបន្តនៅឡើយនេះ ធនាគារជាតិនៃប្រទេសថៃក៏បានធ្វើការកែប្រែចំពោះការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចជាតិរបស់ខ្លួននៅក្នុងឆ្នាំ២០២១នេះ ធ្លាក់មកនៅត្រឹមតែ ១.៨ ភាគរយប៉ុណ្ណោះ។ ក្នុងនោះផងដែរ កំណើនសេដ្ឋកិច្ចជាតិ សម្រាប់ឆ្នាំ២០២២ ក៏នឹងអាចធ្លាក់ចុះពី ៤.៧ ភាគរយមកត្រឹមតែ ៣.៩ ភាគរយ ហើយអាជ្ញាធរក៏បានព្រមានដែរថា បើស្ថានភាពនៃការឆ្លងរីករាលដាលនៃវីរុសកូវីដនៅតែមិនអាចថមថយ ឬមានស្ថានការល្អប្រសើរនោះទេ សេដ្ឋកិច្ចអាចនឹងបន្តធ្លាក់ចុះជាងពេលនេះទៀត។

ជាការឆ្លើយតបទៅនឹងវិបត្តិដែលកំពុងបន្តជួបពេលនេះ ធនាគារពិភពលោក World Bank ព្រមទាំងធនាគារអភិវឌ្ឍអាស៊ី ADB បានឈានដល់ការចូលរួមសហការគ្នាជាមួយនឹងក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃដើម្បីធ្វើកិច្ចការងាររួមគ្នា សិក្សាស្រាវជ្រាវលម្អិតទៅលើប្រព័ន្ធពន្ធដាថ្មីមួយដែលអាចផ្តល់ប្រាក់ចំណូលដែលមានស្ថិរភាពឡើងវិញជូនដល់រដ្ឋាភិបាលថៃ។​

គួរបញ្ជាក់ផងដែរថា បញ្ហាសេដ្ឋកិច្ចដែលកំពុងកើតមាននេះ បានទាញទម្លាក់ទំហំពន្ធដារបស់ថៃឲ្យមានការធ្លាក់ចុះខ្លាំងមិនធ្លាប់មាន ពោលគឺរហូតដល់ចុងខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋាភិបាលប្រទេសថៃទទួលបានចំណូលពន្ធដាប្រមាណត្រឹមតែ ១.២២ ទ្រីលានបាតតែប៉ុណ្ណោះ ពោលគឺធ្លាក់ចុះខ្លាំងជាងការរំពឹងទុករបស់ខ្លួនដល់ទៅ ១២៩ ពាន់លានបាតឯណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ

ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

កំណើននៃ​តម្រូវការ​និងការ​ផ្គត់ផ្គង់ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់....

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុតកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុត ប្រែពីអាជីពមេធាវីក្លាយជាបេក្ខភាពប្រធានាធិបតី

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2024

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

សិក្ខាកាមចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ក្រសួងរៀបចំដែនដីកំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួន៣ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅត្រង់បញ្ចកោណ​ទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងលើការការគ្រប់គ្រង ធ្វើទំនើបកម្មនគរូបនីយកម្ម

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម