ការស្រាវជ្រាវ ៖ ចាក់វ៉ាក់សាំង AstraZeneca និង Pfizer លាយគ្នាអាចបង្កើនប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរ៉ុសកូវីដ-19

បរទេស ៖ ការសិក្សាមួយដោយ​សាកលវិទ្យាល័យ Oxford បានរកឃើញថា​ ការចាក់​វ៉ាក់សាំង​លាយបញ្ចូលគ្នា​រវាង​វ៉ាក់សាំងដែលផលិត​ដោយ​ក្រុមហ៊ុន​ Pfizer​-BioNTech និងវ៉ាក់សាំង AstraZeneca ផលិត​ដោយ​សាកល​វិទ្យា​ល័យ​ Oxford អាចបង្កើន​នូវប្រព័ន្ធភាពស៊ាំខ្លាំង​អាចប្រ​ឆាំង​នឹងវីរុស​កូវីដ-19បានកាន់តែប្រសើរ។

ក្រុមអ្នកជំនាញដែលកំ​ពុងសិក្សាលើ​ការស្រាវជ្រាវ​មួយ​ហៅថា​ Com-COV ដើម្បីពិនិត្យលទ្ធភាព​នៃ​ការ​ប្រើវ៉ាក់​សាំងផ្សេ​ងគ្នា​សម្រាប់​ការចាក់លើក​ទី 1​ និងលើក​ទី2​ ដើម្បី​បង្កើត​បាននូវ​ភាព​ស៊ាំ​ប្រឆាំង​នឹង​វីរ៉ុស​កូវីដ-19​​។ ជាការឆ្លើយតប ប្រព័ន្ធភាពស៊ាំ​របស់​វ៉ាក់សាំង​មាន​លក្ខណៈ​ខុស​គ្នាទៅ​តាមលំដាប់នៃកា​រចាក់វ៉ាក់សាំង​ ពោល​គឺ​ការ​ចាក់​វ៉ាក់សាំង​ Oxford-AstraZeneca លើក​ទី1 ហើយ​ចាក់​​វ៉ាក់សាំង Pfizer-BioNTech ជាលើក​ទី2 វា​​នឹង​មាន​ប្រសិទ្ធភាព​ល្អ​ប្រសើរ​​។ យ៉ាងណាក៏ដោយ គម្លាតនៃរយៈពេលចាក់លើកទី1 និងលើកទី2 ត្រូវធ្វើឡើង4សប្ដាហ៍ ឬ12សប្ដាហ៍ មានប្រសិទ្ធភាពយ៉ាងណា ស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។

ក្រុម​អ្នកស្រាវជ្រាវបាន​ធ្វើ​កំណត់​សម្គាល់ថា​ ការលាយ​វ៉ាក់សាំង​ទាំងពីរ​នេះ​បញ្ជូល​គ្នា​អាច​បង្កើន​សមត្ថភាព​​អង្គ​បដិប្រាណ​ខ្ពស់​(ប្រសិទ្ធភាព)​របស់​វ៉ាក់សាំង​ Oxford-AstraZeneca ចំនួន 2​ដូស​ទៅទៀត​។ បច្ចុប្បន្ននេះ វ៉ាក់សាំង AstraZeneca ត្រូវបាន​គេណែនាំ​ឱ្យ​ចាក់​ក្នុង​ចន្លោះ​រយៈ​ពេល​ពី​ 8 – 12 សប្តាហ៍​​រវាង​ដូស​ទាំង2។ ការ​សាកល្បងមុនៗ បានរកឃើញថា​ គម្លាត​កាន់តែយូរ​​ប្រសិទ្ធភាព​វ៉ាក់សាំង AstraZeneca-Oxford នឹង​កាន់​តែមាន​ប្រសិទ្ធភាព​​ ពោល​គឺ​អាច​កើន​ដល់ 82.4ភាគរយ ក្នុង​ការ​ប្រឆាំង​នឹង​រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ-19។ 

លោក​​ Jonathan Van-Tam សាស្រ្តាចារ្យផ្នែក​វេជ្ជសាស្ត្រអង់គ្លេស​ បានឱ្យ​ដឹងដែរថា មិនមាន​ហេតុ​ផល​ណា​មួយដែល​ថាការ​ចាក់​វ៉ាក់សាំង​លាយ​គ្នានេះអាច​នឹង​ប្ដូរពេលវេលានៃគម្លាត​ការ​ចាក់​វ៉ាក់សាំងនោះទេ។

“ការសិក្សា​នេះ​គឺ​ជា​អ្វី ដែល​គេ​​គួរ​​សម្លឹង​មើល​នាពេលអនាគត។ ការ​លាយ​វ៉ាក់សាំង​បញ្ចូលគ្នា​នេះ អាចផ្តល់ឱ្យយើងសម្របខ្លួន​ និង​សម្រួល​ដំណើរ​ការនៃ​ការ​ចែក​វ៉ាក់សាំង​ ខណៈពេល​បណ្តា​ប្រទេស​ជាច្រើន​ដែលកំពុ​ង​ខិតខំ​​ចែក​ចាយ​វ៉ាក់សាំង កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​នៃ​ការ​​ផ្គត់ផ្គង់​វ៉ាក់សាំង”

លោក​បាន​បន្តថា

គួរកត់សម្គាល់ថា បច្ចុប្បន្នមានប្រទេសមួយចំនួន​កំពុងប្រើ​វ៉ាក់សាំង​លាយ​គ្នា​ ដែលក្នុងនោះរួមមានដូចជា ប្រទេស​អេស្បាញ និងអាល្លឺម៉ង់​ ជាដើមដែល​កំពុ​ង​ចា​ក់វ៉ាក់សាំង​ AstraZeneca លើ​ទី 1 ហើយចាក់វ៉ាក់សាំង Pfizer ជាវ៉ាក់សាំងលើកទី2 ។ ការ​ចាក់​វ៉ាក់សាំងលាយគ្នានេះ ក៏​ត្រូវបានអនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​នៅសហរដ្ឋអាមេរិ​ក​ និងចក្រភព​អង់គ្លេស​ ដើម្បីជំរុញ​​ប្រព័ន្ធភាពស៊ាំបង្កើ​នប្រសិទ្ធភាពកា​រពារពីវីរ៉ុសកូវីដ-19​៕ 

ប្រភព៖ Mixing Covid vaccines gives good protection, study suggests


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអាម៉េរិកកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/09/2024

កាលពីថ្ងៃពុធកន្លងទៅនេះ ធនាគារកណ្តាលអាម៉េរិកបានកាត់បន្ថយអត្រាការប្រាក់កម្ចីក្នុងអត្រា ៤,៧៥ ភាគរយទៅ ៥ ភាគរយ ដើម្បីទប់ទល់នឹងអតិផរណា និងដោះស្រាយបញ្ហាទីផ្សារការងារ

ឥណ្ឌា បង្ហាញមហិច្ឆតាកាន់តែច្បាស់ក្នុងការបង្កើនថាមពលស្អាតទ្វេដងត្រឹមឆ្នាំ២០៣០ តាមរយៈកញ្ចប់ជំនួយហិរញ្ញវត្ថុសរុបដល់ទៅ ៣៨៦ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/09/2024

រដ្ឋាភិបាលឥណ្ឌានឹងប្រើប្រាស់ថវិកា ៣៨៦ពាន់លានដុល្លារ ក្នុងការគាំទ្រទៅដល់ការធ្វើបដិវត្តសេដ្ឋកិច្ចដែលមិនប៉ះពាល់ដល់បរិស្ថាន ពោលទៅលើការអភិវឌ្ឍថាមពលស្អាត

ប្រទេសជិតខាងកម្ពុជាចំនួន៥ បន្តរងគ្រោះដោយព្យុះ Yagi បង្កឱ្យមានអ្នកស្លាប់ជាង ៦០០នាក់ ខណៈដែលវៀតណាមរងគ្រោះសេដ្ឋកិច្ចធ្ងន់ធ្ងរជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/09/2024

ប្រទេសជិតខាងកម្ពុជាចំនួន៥ បន្តរងគ្រោះដោយព្យុះ Yagi បង្កឱ្យមានអ្នកស្លាប់ជាង៦០០នាក់ ខណៈដែលវៀតណាមរងគ្រោះសេដ្ឋកិច្ចធ្ងន់ធ្ងរជាងគេ

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ៖ THACO AGRI រួមចំណែកសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/09/2024

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា គម្រោងកសិកម្មដ៏ធំ និងទំនើបរបស់ THACO AGRI បានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងស្រុក

សហគ្រិនស្ត្រីខ្មែរម្នាក់ កែច្នៃកសិផលក្នុងស្រុកទៅជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃដែលមានគុណភាព និងជួយដល់កសិករ

ជំនួញ, ព្រឹត្តិការណ៍

• 18/09/2024

ក្រុមហ៊ុនក្នុងស្រុកមួយដែលផ្តើមចេញពីសហគ្រាសខ្នាតមធ្យម បានព្យាយាមស្វែកវិធីសាស្ត្រកែច្នៃកសិផលដែលគ្មានទីផ្សារ និងមានតម្លៃថោក ដូចជា ស្ពៃ ម្នាស់ ស្លឹកគ្រៃ ទៅជាសាប៊ូដែលផលិតផលថ្មីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃយ៉ាងមានប្រជាប្រិយភាព។

កម្ពុជា – សហភាពអឺរ៉ុប រៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជនលើកទី១ ដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនអឺរ៉ុប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2024

កម្ពុជា និង សហភាពអឺរ៉ុប បានរៀបចំកិច្ចសន្ទនារវាងរដ្ឋ និង ឯកជនលើកទី១ ក្នុងគោលបំណងថែរក្សា និង ដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនអ៊ឺរ៉ុប ។

ឆ្នាំ២០១៥ និង​ឆ្នាំ២០១៩ ជា​វេលា​ដែលសន្ទុះនៃការវិនិយោគ​លើ​គម្រោង​ខុនដូ​ផ្ទុះឡើងខ្លាំង​នៅ​រាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/09/2024

និយាយពីទីផ្សារ​ខុនដូនៅកម្ពុជា នៅឆ្នាំ២០១៥ និងឆ្នាំ២០១៩ ជា​ពេលវេលា​ដែមានការ​វិនិយោគ​លើអគារ​ខុនដូច្រើនមិនធ្លាប់​មាននៅក្នុងប្រវត្តិសាស្ត្រអចលនទ្រព្យកម្ពុជា

លីបង់ ចោទប្រកាន់ អ៊ីស្រាអែល លើករណីផ្ទុះម៉ាស៊ីនផ្ញើសារ Pager ដែលបង្កឲ្យមានមនុស្សស្លាប់ និងរងរបួស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2024

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មានករណីផ្ទុះម៉ាស៊ីនផ្ញើសារ Pager ដែលបានសម្លាប់មនុស្ស ៩ នាក់ និងរបួសជិត ៣ ០០០ នាក់នៅក្នុងប្រទេសលីបង់

ស្ថាប័នពាក់ព័ន្ធសហការគ្នាជំរុញការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនឱ្យកាន់តែ​ទូលំទូលាយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/09/2024

ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅរបស់ប្រជាជន ហើយប្រព័ន្ធផ្សព្វផ្សាយកាន់តែដើរតួនាទីសំខាន់នៅក្នុងការជំរុញរឿងនេះ។

ជប៉ុន កំពុងជួបបញ្ហាខ្វះខាតស្រូវ-អង្ករ ខណៈដែលតម្លៃកសិផលទាំង២កើនឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2024

ក្នុងមួយឆ្នាំៗ ជប៉ុនផលិតអង្ករតិចជាង ៧ លានតោន ប្រហាក់ប្រហែលការប្រើប្រាស់ក្នុងស្រុក ដោយសារគោលនយោបាយដ៏តឹងរឹងរបស់រដ្ឋាភិបាលបានរក្សាតុល្យភាពផលិត រហូតធ្វើឲ្យទីផ្សារងាយរងគ្រោះខ្លាំងចំពោះការកើនឡើងនៃតម្រូវការ