អាមេរិកផ្តល់ជំនួយជាង ១៧លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា

ភ្នំពេញ ៖ សហរដ្ឋអាមេរិកបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងប្រមាណជាង ១៧លានដុល្លារដល់កម្ពុជា សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍វារីវប្បកម្មប្រកបដោយនិរន្តរភាពពាណិជ្ជកម្ម (CAST-Cam​bo​dia) សម្រាប់រយៈពេល៥ ឆ្នាំ (២០១៩ ដល់ឆ្នាំ២០២៣)។

ទោះបីជាមានការរំខានដោយជំងឺរាតត្បាតកូវីដ-19 លើការធ្វើដំណើរអន្តរជាតិ ការរឹតត្បិតម្តងម្កាលលើការធ្វើដំណើរក្នុងប្រទេសកម្ពុជា និងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា (Commercialization of Aquaculture for Sustainable Trade in Cambodia “CAST-Cambodia”) នៅតែអាចបន្តអនុវត្តសកម្មភាពចាប់ពីខែតុលា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នដែលជាឆ្នាំទី៣នៃការអនុវត្តគម្រោង។

គម្រោង CAST បានរួមចំណែកយ៉ាងសកម្មជាមួយអនុក្រុមការងារបច្ចេកទេសជលផល ដែលរដ្ឋបាលជលផលជាសហប្រធានជាមួយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីចែករំលែក និងសម្របសម្រួលសកម្មភាពនានាទន្ទឹមនឹងការទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីរដ្ឋបាលជលផលក្នុងផ្នែកគោលនយោបាយ និងការគាំទ្រផ្នែកបច្ចេកទេសជួយការកសាងសមត្ថភាពមន្ត្រីរដ្ឋបាលជលផល។

ជាលទ្ធផលបង្ហាញថា អ្នកទទួលផលផ្ទាល់ពីគម្រោងCAST ដែលបានចូលរួមវគ្គបណ្តុះបណ្តាលក្រោមសកម្មភាពនេះកាលពីខែធ្នូ ឆ្នាំ២០២០ នៅតែចងចាំខ្លឹមសារសំខាន់ៗពីវគ្គបណ្តុះបណ្តាល។ ស្ថានីយ៍ផលិតកូនត្រីពូជចំនួន ៣៤ភាគរយ ដែលទទួលការបណ្តុះបណ្តាល បានអនុវត្តបច្ចេកទេស/បច្ចេកវិទ្យាក្នុងរយៈពេល ៦ ខែ។ ក្រៅពីនេះ ក្នុងចំណោមស្ថានីយ៍ផលិតកូនត្រីពូជចំនួន ១២ កន្លែង ក្នុងនោះមាន ២ កន្លែង(១៦.៧ភាគរយ) កំពុងផ្គត់ផ្គង់កូនត្រីដល់ទីផ្សារ/អ្នកចិញ្ចឹម តាមស្តង់ដារគុណភាពដែលបានកែលម្អជាអប្បបរមា។

គម្រោង CAST បានកំណត់ថា ត្រូវមានកសិដ្ឋានចិញ្ចឹមត្រី និងកសិដ្ឋានផលិតកូនត្រីពូជបន្ថែមទៀតសម្រាប់ការបង្ហាញបច្ចេកទេសផលិតកម្មលក្ខណៈពាណិជ្ជកម្ម ហើយបានកំណត់ទីតាំង២ ក្នុងខេត្តសៀមរាបដែលមានលក្ខណៈសម្បត្តិជា «កសិដ្ឋានបង្ហាញ» របស់គម្រោង CAST ។ ទីតាំងទី១ គឺកសិដ្ឋានរដ្ឋាដា ដែលពង្រីកពីកន្លែងផលិតកូនត្រីពូជ ទៅជាកន្លែងចិញ្ចឹមត្រីលក្ខណៈពាណិជ្ជកម្មដែលមានពូជត្រីចម្រុះ។ ទីតាំងទី២ គឺនៅកំពង់ឃ្លាំង ដែលកម្មវិធី ASA/WISHH បានផ្តល់ហិរញ្ញប្បទានដល់ការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់លក្ខណៈពាណិជ្ជកម្ម ជាប្រភេទត្រីដែលនិយមនៅកម្ពុជា។

គម្រោងនេះ បានកំណត់ទីតាំងដែលមានសក្តានុពលពីរផ្សេងទៀត ទី១ស្ថិតនៅខេត្តសៀមរាប សម្រាប់បង្ហាញដល់កសិដ្ឋានផលិតកូនត្រីពូជ អ្នកបំប៉នកូនត្រី និងអ្នកចិញ្ចឹម និងទីតាំងទី២ស្ថិតក្នុងខេត្តកំពង់ធំ។ ត្រីដែលផលិតបានតាមការបណ្ដុះបណ្ដាលរបស់គម្រោងចំនួន ៣,៤៩៨.៥ គ.ក្រ ត្រូវបានទិញយកទៅកែច្នៃនៅខេត្តកំពង់ធំ បាត់ដំបង និងរាជធានីភ្នំពេញ។

ក្នុងអំឡុងពេលកំពុងអនុវត្តការងារ សេវាដែលផ្តល់ដោយក្រុម គឺស្មើនឹងចំណុចដៅប្រចាំឆ្នាំរបស់គម្រោងចំនួន ៧៧ភាគរយ។ ក្នុងរយៈពេល ២ ខែចុងក្រោយនៃអំឡុងពេលរាយការណ៍នេះ គ្រឹះស្ថានហិរញ្ញវត្ថុចម្រើនបានផ្តល់កម្ចី ១៦២,០០០ដុល្លារ ដល់សហគ្រាសខ្នាតតូច និងមធ្យមចំនួន ៧សម្រាប់ការកែលម្អអាជីវកម្ម ស្មើនឹងប្រមាណ ៧២ ភាគរយ នៃចំណុចដៅប្រចាំឆ្នាំរបស់គម្រោងនៅឆ្នាំសារពើពន្ធ ២០២១៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/02/2025

ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយក្នុង​កា​រជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ម្លោះហើយការផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន គឺជាការងារអាទិភាពមួយ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

ថ្នា្កក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន

កូនខ្មែរមានសត្ថភាពផលិតគ្រឿងសំអាង និងមានការគាំទ្រច្រើននៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 07/02/2025

ដោយមើលឃើញសក្តានុពល និងភាពងាយស្រួលក្នុងការស្វែងរកវត្ថុធាតុដើមដ៏សំបូរបែប កូនខ្មែរមួយរូបបានខិតខំរិះរកគំនិតកែច្នៃរុក្ខជាតិធ្វើជាគ្រឿងសំអាង ហើយដាក់លក់នៅលើទីផ្សារក្នុងស្រុក

កម្ពុជាលើកទឹកចិត្តអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ជួយដល់សហគមន៍កសិកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

កម្ពុជាលើកទឹកចិត្តអង្គការFAOជួយដល់សហគមន៍កសិកម្មទំនើបដែលជួយកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និង មាននិរន្តរភាព

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ទី​បំផុ ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនី​របស់ចិន បាន​សម្រេច​បោះទុនវិនិយោគបង្កើត​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​នៅកម្ពុជា​ហើយ​

វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ជំរុញផលិតកម្មក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរនិង បន្លែផ្លែឈើ ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក គាំទ្រផលិតផលខ្មែរ និងផ្គូផ្គងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ

តម្លៃមាសបន្តឡើងថ្លៃខ្ពស់ ១តម្លឹង ៣ ៤៤១ ដុល្លារអាម៉េរិក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

តម្លៃមាសឡើងថ្លៃ ១ ភាគរយ ឬ ២ ៨៥៨ ដុល្លារអាម៉េរិកក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមួយតម្លឹងមានតម្លៃ ៣ ៤៤១ ដុល្លារអាម៉េរិក និង មួយជីមានតម្លៃ ៣៤៤ ដុល្លារអាម៉េរិក)។ អ្នកវិភាគព្យាករណ៍ថា តម្លៃអាចឡើងថ្លៃដល់ ២ ៩០០ ដុល្លារអាម៉េរិកក្នុងមួយអោននាពេលឆាប់ៗនេះ

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង

សុវត្ថិភាពទិន្នន័យ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់នៅក្នុងបច្ចេកវិទ្យាព័ត៌មាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/02/2025

ផ្អែកតាមមជ្ឈមណ្ឌលកម្ពុជា 4.0 បានបញ្ជាក់ថា សុវត្ថិភាពទិន្នន័យ គឺជាដំណើរការនៃការការពារព័ត៌មានឌីជីថលពីការលួច ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត