វ៉ាស៊ីនតោន ៖ តាមការចេញផ្សាយដោយសារព័ត៌មាន CBS News បានបង្ហាញថា នៅក្នុងសំណុំរឿងនេះ មានលោក Ronald Fischetti មេធាវីតំណាងឱ្យអតីតប្រធានាធិបតីលោក Donald Trump នៅក្នុងរឿងក្តីដែលនឹងត្រូវចោទប្រកាន់ឡើងដោយការិយាល័យមេធាវីទីក្រុង Manhattan ដែលមានលោក Cyrus Vance Jr ជាតំណាង។
ក្នុងអំឡុងពេលនៃការប្រជុំតាមប្រព័ន្ធអនឡាញមួយជាមួយព្រះរាជអាជ្ញា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៌មុន លោកមេធាវី Fischetti បាននិយាយថា លោកបានស្នើសុំមេធាវីនៅទីក្រុង Manhattan គឺលោក Cyrus Vance Jr សម្រាប់ព័ត៌មានលម្អិតស្តីពីការចោទប្រកាន់ដែលកំពុងតែមានដំណើការ ប៉ុន្តែជាលទ្ធផលមិនបានទទួលចម្លើយលម្អិតនោះទេ។
“ខ្ញុំបានសួរយ៉ាងជាក់លាក់ថា តើមានបទចោទប្រកាន់ណាមួយទាក់ទងនឹងលោក ដូណាល់ ត្រាំ ទេ? ហើយចម្លើយគឺអត់មានទេ ។ ពួកគេមិនបានប្រើពាក្យ (អត្ថប្រយោជន៍បន្ថែម) ឬអ្វីផ្សេងទៀតនោះទេ ប៉ុន្តែពួកគេបានចោទប្រកាន់គឺផលប្រយោជន៍មិនត្រឹមត្រូវ ដែលត្រូវបានផ្តល់ទៅឱ្យបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់មួយចំនួននៅក្នុងក្រុមហ៊ុនរបស់លោក ត្រាំ”
លោក Fischetti បានបញ្ជាក់ថា
យោងតាមប្រភពដែលជិតដិតជាមួយការសន្ទនារវាងក្រុមមេធាវីការិយាល័យនៅទីក្រុង Manhattan បានទុករយៈពេលដល់មេធាវីការពារក្តីរបស់លោកត្រាំ ត្រឹមថ្ងៃចន្ទសប្ដាហ៍ក្រោយនេះដើម្បីបដិសេធលើការចោទប្រកាន់ពីសំណាក់ព្រះរាជអាជ្ញាប្រឆាំងនឹងក្រុមហ៊ុន និងអចលនទ្រព្យផ្សេងៗរបស់លោកត្រាំ។
លោក Fischetti បានប្រាប់បណ្តាញសារព័ត៌មាន CBS News ថា ៖ មេធាវីរបស់រដ្ឋអាចមានរយៈពេលគ្រប់គ្រាន់ដើម្បីធ្វើការស៊ើបអង្កេតរឿងនេះពីលើដល់ក្រោម ហើយលោកជឿជាក់ថា ការិយាល័យមេធាវីរបស់រដ្ឋ Manhanttan នឹងមិនអាចមានភស្ដុតាងអ្វីទាំងអស់ដែលបង្ហាញថា ក្រុមហ៊ុន Trump មានជាប់ទាក់ទងនឹងអ្វីដែលលោកហៅថា «ការគេចពន្ធតិចតួចបំផុត»នេះនោះទេ។
លោក Keir Dougall ដែលជាអ្នកយកពត៌មានឯកទេសផ្នែកច្បាប់របស់សារពត៌មាន CBS News និងជាអតីតរដ្ឋអាជ្ញាសហព័ន្ធបាននិយាយថា វានឹងមានភាពលំបាកណាស់សម្រាប់មេធាវីរបស់ក្រុមហ៊ុនលោក Trump ក្នុងការបញ្ចុះបញ្ចូលតុលាការឱ្យបដិសេធនូវការចោទប្រកាន់ខាងលើនេះ ដោយហេតុថាវាជាករណីកម្រមានណាស់ ហើយក៏ពិបាកក្នុងការយកឈ្នះទៅលើការចោទប្រកាន់ដែរ។
លោក Bennett Gershman អតីតព្រះរាជអាជ្ញា នៃការិយាល័យមេធាវីខណ្ឌ Manhattan នៃរដ្ឋញូវយ៉ក ដែលបច្ចុប្បន្នជាសាស្រ្តាចារ្យច្បាប់នៅសាកលវិទ្យាល័យPace បាននិយាយថា វាមិនមែនជារឿងធម្មតានោះទេ ក្នុងការនាំយកការកាត់ទោសពីបទមិនយកចិត្តទុកដាក់ក្នុងការបង់ពន្ធលើផលប្រយោជន៍ក្រុមហ៊ុនដូចករណីនេះ។ ប្រសិនបើក្រុមហ៊ុនលោកTrump ពិតជាត្រូវបានចោទប្រកាន់ពិតមែន ក្រុមហ៊ុនអាចប្រឈមមុខនឹងផលប៉ះពាល់ទៅលើអាជីវកម្ម ហើយស្ថានភាពរបស់ក្រុមហ៊ុនTrump អាចជួបស្ថានភាពអាក្រក់ប្រសិនបើមានការផ្តន្ទាទោសពិតមែននោះ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុនកូរ៉េលើកកម្ពស់ការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់