បរទេស៖ នៅសប្តាហ៍នេះទីប្រឹក្សារដ្ឋដ៏សំខាន់ម្នាក់បានធ្វើការលើកឡើងថា ប្រទេសជប៉ុននឹងចាំបាច់បញ្ចេញខ្ទង់ចំណាយប្រមាណជា ១ ទ្រីលានយេន ឬត្រូវជា ៩ ពាន់លានដុល្លារដើម្បីកិច្ចការងារអភិវឌ្ឍបន្ទះឈីបនៅឆ្នាំនេះ ហើយអាចនឹងច្រើនទ្រីលានយេនទៀតនៅឆ្នាំបន្តបន្ទាប់។

លោក Tetsuro Higashi ប្រធានក្រុមហ៊ុន Tokyo Electron Ltd, និងជាប្រធានក្រុមអ្នកជំនាញប្រឹក្សារបស់រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា កញ្ចប់ថវិកាដែលទំហំតិចជាងការលើកឡើងខាងលើនេះអាចនឹងមិនគ្រប់គ្រាន់ឡើយសម្រាប់ប្រតិបត្តិការរោងចក្ររបស់ជប៉ុនដើម្បីមានសមត្ថភាពដើរទាន់រោងចក្រប្រកួតប្រជែងរបស់ប្រទេសកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ដែលបច្ចុប្បន្នត្រូវបានគេទទួលស្គាល់ថាជាអ្នកផ្គត់ផ្គង់បន្ទះឈីបធំបំផុតក្នុងទីផ្សារសកលលោក។
បុរសវ័យ៧១ ឆ្នាំ និងជាមនុស្សដែលមានជំនាញខ្ពស់ ព្រមទាំងបទពិសោធន៍ច្រើនឆ្នាំក្នុងផ្នែកឧស្សាហកម្មរូបនេះបានបន្តទៀតថា
“វានឹងមិនមែនជារឿងងាយស្រួលឡើយក្នុងការត្រឡប់ទៅរកភាពខ្លាំងរបស់ខ្លួនវិញ ហើយប្រសិនបើជប៉ុនខកខានឱកាសលើកនេះនោះមានន័យថា នឹងមិនមានឱកាសទៀតនោះទេក្នុងការប្រជែងយកទីផ្សារ”
លោក Tetsuro Higashi

បញ្ហាកង្វះបន្ទះឈីបនៅពេលបច្ចុប្បន្ននេះ កំពុងអង្រួនទីផ្សារសកលលោកយ៉ាងខ្លាំង ដោយសារតែស្ទើរគ្រប់ផលិតផលបច្ចេកវិទ្យាសំខាន់រាប់ចាប់ពីផលិតផលទូរទឹកកករហូតទៅដល់រថយន្តទំនើបសុទ្ធតែមានបញ្ហាទៅលើកង្វះខាតបន្ទះឈីប ដែលធ្វើឲ្យរដ្ឋាភិបាលប្រទេសមហាអំណាចជាច្រើនដូចជាប្រទេសចិន អាមេរិក កូរ៉េខាងត្បូង និងជប៉ុន កំពុងងាកមកពង្រឹងការផលិតដើម្បីអាចផ្គត់ផ្គង់ទាំងនៅក្នុងស្រុក និងនាំចេញបន្ថែមទៀត។
សម្រាប់តែប្រទេសជប៉ុនត្រូវបានគេមើលឃើញថា គឺជាអ្នកដែលងាយរងគ្រោះជាងគេបំផុត ពីព្រោះប្រទេសមួយនេះកំពុងស្ថិតនៅក្នុងដំណាក់កាលវិនិយោគនៅឡើយ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទះឈីបដែលផលិតក្នុងប្រទេសគឺមានតែប្រមាណ ១/៣ ប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់នៅក្នុងសង្វាក់ផលិតកម្ម និងប្រមាណ ២/៣ គឺជាបន្ទះឈីបដែលនាំចូលមកពីបរទេស។
ជាការឆ្លើយតប រដ្ឋាភិបាលប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកផងដែរ បានប្រកាសផ្តល់កញ្ចប់ថវិកាជំនួយដល់ទៅប្រមាណ ៥២ពាន់លានដុល្លារទៅដល់កិច្ចការងារផលិតបន្ទះឈីបក្នុងស្រុក ខណៈដែលក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងដូចជា Samsung និង SK Hynix ជាដើម បានប្តេជ្ញាចិត្តបណ្តាក់ទុនវិនិយោគ ៤៥០ ពាន់លានដុល្លារ ខណៈដែលកោះតៃវ៉ាន់ ធ្លាប់បានប្រកាសថាមានគម្រោងវិនិយោគប្រាក់ប្រមាណ ១០០ ពាន់លានដុល្លារសម្រាប់កិច្ចការងារអភិវឌ្ឍន៍រោងចក្រផលិតបន្ទះឈីបសម្រាប់រយៈពេល ៣ ឆ្នាំខាងមុខ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពូលនាវាមុជទឹកទំនើបៗលើពិភពលោក លេចមុខដូចឈុតឆាកកាលពីសម័យសង្គ្រាមលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/11/2025
សមយុទ្ធ Playbook Merlin 25 នៃសម្ព័ន្ធមិត្តអង្គការណាតូត្រូវបានចាប់ផ្តើមតាំងពីថ្ងៃទី១០ រហូតដល់ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងតំបន់សមុទ្រប៉ាល់តិក
របកគំហើញថ្មី ច្នៃសំបកក្តាម និងបង្កងមកជំនួសលីចូម ដែលប្រើសម្រាប់ផលិតថ្មផ្ទុកថាមពល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/11/2025
ក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ University of Maryland បានស្រាវជ្រាវ និងរកឃើញថាសំបកក្ដាម និងបង្កង អាចយកទៅចម្រាញ់ប្រើប្រាស់ជំនួសឱ្យលីចូម (Lithium) ដើម្បីធ្វើប្រតិកម្មជាមួយសារធាតុស័ង្កសី (Zinc) ដែលជាវត្ថុអាតុដើមសម្រាប់ផលិតជាថ្មផ្ទុកថាមពលអគ្គិសនីបានយ៉ាងមានប្រសិទ្ធភាព។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content