ជាមួយនឹងកំណើននៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គួរឲ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឲ្យមានការព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលនៅនឹងលំនៅឋាន ដោយការប្រើប្រាស់ថ្នាំ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ថា ដោយសារតែមានកំណើននៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃរហូតមានភាពប្រឈមទៅនឹងកង្វះទីកន្លែងព្យាបាល ដូច្នេះអ្នកជំងឺកម្រិតស្រាលអាចសម្រាកព្យាបាលនៅលំនៅឋានបាន។
“ការដាក់ឲ្យព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលនៅលំនៅឋានជាវិធីសាស្ត្រមួយដែលអាចកាត់បន្ថយភាពលំបាករបស់អ្នកជំងឺបានមួយចំនួន ហើយការព្យាបាលត្រូវបានធ្វើឡើងដោយការប្រើប្រាស់ថ្នាំ ហើយអ្នកជំងឺក៏ត្រូវចេះបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងចម្លងដល់អ្នករស់នៅជាមួយគ្នា និងអ្នកដទៃ”
សម្ដេចបានបញ្ជាក់ថា
“នៅតាមប្រទេសជឿនលឿន សម្រាប់អ្នកឆ្លងជំងឺកូវីដកម្រិតស្រាល គឺគេតម្រូវឲ្យសម្រាកព្យាបាលនៅនឹងលំនៅឋានដោយការប្រើប្រាស់ថ្នាំដូចគ្នា សម្រាប់មន្ទីរពេទ្យគឺសម្រាប់ផ្ទុកអ្នកជំងឺកម្រិតធ្ងន់តែប៉ុណ្ណោះ”
សម្ដេចបានបន្តទៀតថា
ជាមួយនឹងការសម្រេចឲ្យអ្នកជំងឺកូវីដកម្រិតស្រាលអាចសម្រាកព្យាបាលនៅលំនៅឋាន សម្ដេចតេជោ ក៏បានតម្រូវឲ្យមន្ត្រីជំនាញពាក់ព័ន្ធធ្វើសេចក្ដីរាយការណ៍ជាប្រចាំថ្ងៃឲ្យបានជាក់លាក់ពីទិន្នន័យនៃចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ មណ្ឌលព្យាបាល រួមទាំងអ្នកជំងឺសម្រាកព្យាបាលនៅលំនៅឋានផងដែរ ដើម្បីអាចគ្រប់គ្រងស្ថានការណ៍ និងមានវិធីសាស្ត្រទប់ស្កាត់បានទាន់ពេលវេលា៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ស្វែងយល់ពីប្រភេទអាជីវកម្ម និងសេវាកម្ម ដែលមានតម្រូវការទីផ្សារខ្ពស់នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/01/2025
ត្បិតថា ឱកាសទទួលបានភាគចំណេញតិចនៅក្នុងការប្រកួតប្រជែងកម្រិតខ្ពស់ក៏ពិតមែន ប៉ុន្តែដោយសារវាជាទីផ្សារដែលមានទំហំធំខ្លាំង ដូច្នេះ ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសចិនមិនមែនជារឿងងាយពេកនោះទេ